ប្រណាំងសេះ និង ក្របី ព្រមទាំងចំបាប់បូរាណនៅវិហារសួគ៌

ភ្នំពេញ:     ​ភ្នំពេញ​:​លោក​ធិ​ន វិចិត្រ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃ​ ឆ្លង​ភ្ជំ​សហព័ន្ធ​របស់​ លោក​រួមជាមួយ​អាជ្ញាធរ​ឃុំ​វិហារ​សួគ៌​ស្រុក​ខ្សាច់កណ្ដាល​ខេត្តកណ្ដាល​នឹង​ រៀបចំ​ការប្រកួត​ចំបាប់​បូរាណ​លើ​ខ្សាច់​ព្រមទាំង​មានការ​ប្រណាំងសេះ​-​ ក្របី​នៅ​វិហារ​សួគ៌ ។​

​    ​លោក​បន្តថា​នៅថ្ងៃនោះ​លោក​រៀបចំ​ឲ្យ​មានការ​ប្រកួត​ចំបាប់​បូរាណ​លើ​ ខ្សាច់​ចំនួន​៥០​គូ​។​ក្រៅពីនេះ​នុះ​មានការ​ប្រកួត​ប្រណាំងសេះ និង ប្រណាំង​ក្របី​ចំនួន​៥០​គូ​ដែរ​។​លោក​ចាត់ទុកថា​នេះ​ជា​កម្មវិធី​សប្បាយ​ជា​ ប្រពៃណី​ផង​និង មាន​ច​រឹក​ជាការ​បំផុស​ឲ្យ​យុវជន និង កុមារ​នានា​ក្លាហាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ពិសេស​កី​ឡ​ចំបាប់  ។​

​     ​កន្លងមក​អ្នក​ឃុំ​វិហារ​សួគ៌​នេះ​មាន​យុវជន​ជាច្រើន​បានក្លាយ​ជា​អ្នក​ ចំបាប់​ជម្រើសជាតិ​ដូចជា​អតីត​កីឡាករ​ ជើងចាស់​ចាប លឿន​-​ចាប លិញ ហើយ​ព្វ​ថ្ងៃនេះ​មាន​កីឡាករ​ឌន សៅ​-​ឌន ស្រី​ម៉ៅ​ជាដើម ។​

​    ​លោក​ចាប លឿន​ដែលជា​អ្នក​ចំបាប់​ជម្រើសជាតិ​ជើងចាស់​ដែលមាន​ស្រុកកំណើត​នៅ​ទី​នោះបាន​ និយាយថា​ នៅ​ថ្ងៃបុណ្យ​ភ្ជំ​នៅ​វិហារ​សួគ៌​តែងតែ​រៀបចំ​កម្មវិធី​បែបនេះ​ទោះជា​មានការ ​ឧបត្ថម្ភ ឬ​គ្មាន​ក៏​អាជ្ញាធរ និង ប្រជាជន​នៅ​វិហា​៤​សួគ៌​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះដែរ ។​

​    ​លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​មានប្រសាសន៍ថា​ ព្រឹត្តិការណ៍​នេះ​គឺ​ឧបត្ថម្ភ​ ដោយ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​។ អ្នក​ដែលមាន​ចំណាត់ថ្នាក់​គឺមាន​រង្វាន់​លើកទឹកចិត្ត ។​