អាហារ​ទប់ស្កាត់​មហារីក​សុដន់​

Sanofi

​ស្ត្រី​ស្ទើរតែ​គ្រប់គ្នា​អាច​កើតរោគ​មហារីក​សុដន់ ប៉ុន្តែ​យ៉ាងណា​យើង​ក៏មាន​វិធានការ​ទប់ស្កាត់​រោគ​ដ៏​កាច​សាហាវ​នេះដែរ ។ នេះ​ជា​វិធានការ​ទប់ស្កាត់​រោគ​ម​ហា​រីក​សុដន់​ដោយ​អាហារ​មួយចំនួន ។​

*​ម្ទេស​

​អាហារ​ប្រភេទ​នេះ​មាន​សារជាតិ​ម្យ៉ាង​ឈ្មោះ ឃែ​ប​សាយ​ស៊ីន ។ សារជាតិ​ប្រភេទ​នេះ​មាន ប្រសិទ្ធភាព​ក្នុងការ​ដុតបំផ្លាញ​ថាមពល​រំលាយ​សារជាតិ​មួយចំនួន​នៅត្រង់​ក្បាលពោះ និង ពិសេស​អាចជួយ​ទប់ស្កាត់​រោគ​មហារីក​បាន​មួយកម្រិត ។ ម្ទេស​ក្រៅពី​មាន​សារជាតិ​ហឹរ វា​ជួយ​ទប់ស្កាត់​រោគ​មហារីក​បាន​ថែមទៀត ។​

*​បន្លែស្រស់​

​ជា​អាហារ​ផ្តល់​ផល​យ៉ាងច្រើន​ចំពោះ​សុខភាព ដូចជា​ផ្ទី ការ៉ុត ប៉េះ​ប៉ោះ ឬ ស្ពៃ​ប្រភេទ​ណា​ទេ​តែង​ជួយ​ថែទាំ​សុខភាព និង ព្យាបាល​រោគ ។ ក្នុង​បន្លែ​ទាំងអស់នេះ​ភាគច្រើន​មាន​សារជាតិ​បែ​អូ​ផ្លា​វ៉ូ​ណ​យ និង សារជាតិ​ឃែ​រ៉ូ​ទីណ​យ ដែលជា​រ៉ាឌីកាល់​សេរី​ប្រឆាំង​ទប់ទល់​នឹង​រោគ​មហារីក ។​

*​ខ្ញី និង រំដេង​

​ខ្ញី​មាន​សារជាតិ Generol ដែល​ជួយ​ប្រឆាំង​រ៉ាឌីកាល់​សេរី ។ ចំណែក​រំដេង​មាន​អង់​ហ្ស៊ី​ម Glutathione-S-Tranferase ដែលមាន​តួនាទី​ជា​អុកស៊ីដកម្ម ។ ហេតុនេះ​ការបរិភោគ​អាហារ​ទាំងពីរ​មុខ​នេះ​អាច​ប្រឆាំងនឹង​ការ​កើតរោគ​មហារីក ពិសេស​មហារីក​សុដន់​យ៉ាង​មាន​ប្រសិទ្ធភាព ។​

*​ស្ពែ​ក្តោប និង ផ្កា​ខាត់ណា​

​បន្លែ​ប្រភេទ​នេះ​សម្បូរ​ទៅដោយ​សារជាតិ​ម្យ៉ាង​ឈ្មោះ ហ្វៃ​តូ​ឃែ​មិ​ខ​ល ក្នុងការ​ប្រឆាំង​រោគ​មហារីក ។ ក្រៅពីនេះ​វា​សម្បូរ​ទៅដោយ​កាក​សរសៃ​ខ្ពស់ ។ អាហារ​ប្រភេទ​នេះ​ផ្តល់​ផល​ល្អ​ក្នុងការ​បរិភោគ​មុនពេល​មក​រដូវ ព្រោះថា​វា​អាចជួយ​កាត់បន្ថយ​អាការ​ហើម​ក្នុងកំលុងពេល​នេះ​ថែមទៀត ។​

*​ផ្សិត​

​ផ្សិត​ជា​ឱសថ​ព្យាបាល​រោគ​ដ៏​ល្អ ។ តាម​ការស្រាវជ្រាវ​បង្ហាញថា ផ្សិត​ក្រៅពី​មាន​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំងនឹង​រោគ​មហារីក ហើយ​វា​ជួយ​ឱ្យ​ប្រព័ន្ធ​ការពារ​មេរោគ​រឹងមាំ ការពារ​រោគ​ផ្តាសាយ និង សម្រួល​ចរន្តឈាម ។ បន្លែ​ប្រភេទ​នេះ​ផ្តល់​ទាំង​ជាតិ​ឆ្ងាញ់ និង ជួយ​ប្រឆាំង​មេរោគ ។​

*​ខ្ទឹមស និង ខ្ទឹមក្រហម​

​ក្លិន​ឆួល​របស់​ខ្ទឹមស និង ខ្ទឹមក្រហម​កើត ពី​សារជាតិ​ម្យ៉ាង​ឈ្មោះ Organosulfur ដែលជា​អុកស៊ីដកម្ម​ដ៏​ល្អ​ក្នុង​ការជួយ​កាត់បន្ថយ​ពី​ការរីក​រាលដាល​នៃ​កោសិកា​មហារីក ។ តាម​ការស្រាវជ្រាវ​បង្ហាញថា ការបរិភោគ​ខ្ទឹម​ទាំងពី​ប្រភេទ​នេះ​ជាប់​ជាប្រចាំ​នឹង​ជួយ​ធ្វើឱ្យ​ឱកាស​កើតរោគ​មហារីក​ថយចុះ ។​

*​រមៀត និង ម្រេច​

​ឱសថ​បុរាណ​ទាំងពីរ​នេះ​មានគុណ​សម្បត្តិ​ទប់ស្កាត់​កោសិកា​មហារីក​បាន​យ៉ាង​កំពូល ពិសេស​រោគ​មហារីក​សុដន់​តែម្តង ។ បើ​ចង់​ចៀស​ឆ្ងាយ​ពី​រោគ​ទាំងនេះ​គប្បី​បរិភោគ​ឱ្យបាន​ញឹកញាប់ ៕


Related