ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​១៧) ដាអ៊ីណា​ប្រើ​ល្បិច​បញ្ឆេះ​ដួង​មេត្រី!


ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​១៧) ដាអ៊ីណា​ប្រើ​ល្បិច​បញ្ឆេះ​ដួង​មេត្រី!

ភាគ​ទី​១៧

«បាន​ CEO​ អញ្ជើញ​មក​លើក​ទឹក​ចិត្ត​​អ៊ីចឹង​ បុគ្គលិក​ DM​ ថ្ងៃនេះ​មិន​ដឹង​សប្បាយ​ចិត្ត​យ៉ាង​ណា​ទេ?!»
នាង​និយាយ​មួយ​ៗ​ធ្វើ​ឱ្យ​បបូរ​មាត់​រាជិនី​ DM Empire រំលេច​ស្នាម​ញញឹម​ស្រគត់ស្រគំ ហើយ​វាចា​តប​៖
«ដាអ៊ី​ណា​ស្អាត​ឡើង​ៗ​ហើយ​!»
ដាអ៊ីណា​ងើប​មុខ​មកវិញ​ ហើយ​សំពះ​ទៅ​រក​មនោរា​ដែល​កំពុង​ផ្តោត​សម្លឹង​មក​។
នារី​ទាំង​ពីរ​បាន​លើក​អញ្ជលី​តបត​នឹង​ការ​គួរសម​របស់​នារី​បង្ហាញ​ម៉ូដ ស្រប​ពេល​ដាអ៊ីណា​វាចា​បន្ថែម​ភាព​បញ្ជោះ​បន្សោក​មក​ទៀត៖
«ខ្ញុំ​ទៅ​​ជម្រាប​លោក​ភូមិន្ទ!»

ដួង​មេត្រី​និយាយ​ឃាត់​ស្រាល​ៗ៖
«អត់​បាច់​ទេ! យើង​ទៅ​ជាមួយ​គ្នា​តែ​ម្តង​ទៅ​ ដាអ៊ីណា!»
ដាអ៊ីណា​រេ​ភ្នែក​រិះគិត។​
គំនិត​ជា​ច្រើន​លេច​ឡើង​មក​ក្នុង​បេះដូង​ច្រណែន​និន្ទា​​របស់​នាង ​ហើយ​នាង​អាច​មាន​ប្រាជ្ញា​រក​ឃើញ​មធ្យោបាយ​មួយ​ចំនួន​ក្នុង​ពេល​ដ៏​ខ្លី​​នេះ។
​​«សូម​អញ្ជើញ​ចា៎!»
ដួង​មេត្រី​ញញឹម​ដែល​បាន​ស្រី​ស្អាត​ម្នាក់​ទៀត​មក​ហែរហម​ឆ្ពោះ​​ទៅ​រក​​គោលដៅ ​គឺ​បន្ទប់​នាយ​ពាណិជ្ជកម្ម​ស្រស់​សង្ហា​។
បេះដូង​ស្រី​តូច​តាម​ពិត​បាន​ហេលហាល​តាំង​ពី​យប់​នៅ​មាត់​សមុទ្រ​ដែល​នាង​ត្រូវ​នាយ​បដិសេធ​ត្រង់ៗ។

​នេះ​បើ​កុំ​តែ​បាន​មនោរា​តាម​មក​ជួយ​​ជំរុញ​ជានិច្ចកាល​ជា​ជំហរ ពុំនោះ​ នាង​មិនដែល​នឹក​ឃើញ​ឡើយ​ថា នឹង​មក​រក​គេ​ដល់​ទីនេះ ​ដើម្បី…..គ្រាន់​តែ​ឱ្យ​បាន​ឃើញ​មុខ​ស្រស់​សង្ហា​​កាយវិការ​ ការងារ​​ច្បាស់លាស់​ម៉ឺង​ម៉ាត់​របស់​គេ។
តែ​កំពុង​ដើរ​បាន​បន្តិច ជើង​នាង​ឈប់​ ហើយ​គ្រប់គ្នា​​ក៏​ឈប់​តាម​។
គឺ​ផ្ទាំងគំនូរ​​នៅ​ផ្លូវ​ចូល​ក្បែរ​បន្ទប់​នាយក​ពាណិជ្ជកម្ម​ដែល​តែង​តែ​ មាន​អានុភាព​​ក្នុង​ការ​ទាញ​យក​ចំណាប់អារម្មណ៍​របស់​ភ្ញៀវ​ទាំងឡាយ ពិសេស​ពេល​នេះ​ទៀត….ស្រី​ម្នាក់​ដែល​ពាក់​រ៉ូប​ស និង​ពាក់​ខ្សែ​ក​គជ់​សមុទ្រ​ក្នុង​ផ្ទាំង​គំនូរ​នោះ។
«ស្រទន់​មន្ត​ស្នេហ៍​?? ពីរោះ​ម៉េះ?» […]

 

ចុចអានភាគទី១៧ទាំងស្រុង!

 

ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​១៧) ដាអ៊ីណា​ប្រើ​ល្បិច​បញ្ឆេះ​ដួង​មេត្រី!

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ