របៀប​ថែទាំ​អាការ​កុមារ​ក្តៅខ្លួន​

Sanofi

អាការ​ក្តៅខ្លួន​ច្រើន​កើតឡើង​ញ្ញឹកញ្ញាប់​នៅលើ​កុមារ តូចៗ​ពិសេស​ទារក ព្រោះតែ​ប្រព័ន្ធ​ការពារ​រាងកាយ (​អង់ទីគ័រ​) នៅ​ខ្សោយ​ដែលជា​បញ្ហា​ប្រឈម​របស់​ពួកគេ ។ វា​មិនមាន​ភាពងាយស្រួល​ឡើយ​ដែល​អាចជួយ​ព្យាបាល​កូនៗ​របស់លោក​អ្នក​ឱ្យ​ជាសះស្បើយ​ពី​ជំងឺ​ក្តៅខ្លួន​ដោយ​ខ្លួនឯង ប៉ុន្តែ​អ្នក អាចជួយ​ឱ្យ​កូនៗ​ធូរស្រាល​ពី​អាការ​នេះ​បាន​ខ្លះៗ​ដែរ ដោយ​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​បើសិនណា ៖

-​ក្តៅខ្លួន​ខ្លាំង (​ទារក​ដែលមាន​អាយុ ៣ ខែ ឬ ក្រោម ៣ ខែ​) ។​
-​ក្អក​ខ្លាំង ហើយ​ក្អក​មិន​ឈប់ ។​
-​ឈឺ​ត្រចៀក​ពេល​ក្តៅខ្លួន ។​
-​រោគសញ្ញា​មិន​ធូរស្រាល​ក្រោយ​រយៈពេល ១០ ទៅ ១៤ ថ្ងៃ ។
​ក្នុងកំលុងពេល​នេះ​អ្នកជា​ម្តាយ​ត្រូវ​មើលថែ​កូន​ដោយ​យកចិត្តទុកដាក់​ផងដែរ​ដូចជា ៖

១)​សម្អាត​ស្លេស្ម៍ និង សំបោរ​
-​ប្រើប្រាស់​ប្រដាប់​ស្រូបខ្យល់ ឬ លោក អ្នក​អាច​ប្រើ​មាត់​បឺត​ស្លេស្ម៍ ឬ សំបោរ​ពី​ច្រមុះ ពួកគេ ។​
-​ប្រសិនបើ​ក្មេង​ចេះដឹង​គួរសម​ហើយ​គួរ​ប្រាប់ ពួកគេ​ឱ្យ​ឧស្សាហ៍​ញ្ញើសសំបោរ​ពី​ច្រមុះ​ឱ្យ​ញឹកញាប់ ។​


២)​បន្ថែមសំណើម​
-​អាច​ប្រើ​ស្ប្រ៉ៃ​បាញ់​ដែលមាន​ជាតិ​អំបិល ដើម្បី​ផ្តល់​សំណើម​ច្រមុះ​ពួកគេ ។​
-​រក្សាខ្លួន​ប្រាណ​ពួកគេ​ឱ្យនៅ​តែមាន​សំណើម ។​
-​ឱ្យ​កូន​លោកអ្នក​ឆ្ពុង​ជាមួយ​ចំហាយ​ទឹក​ក្តៅ ។​


៣)​ផ្តល់​សារធាតុ​រាវ​ឲ្យ​បាន​ច្រើន​
-​ប្រសិនបើ​ក្មេង​មាន​អាយុ​ច្រើនជាង ៣ ខែ អាចឱ្យ​ពួកគេ​ផឹកទឹក​ប៉ោម ឬ ទឹក​ធម្មតា ។ ការរក្សា​ជាតិ​សំណើម​ក៏​អាចជួយ​កាត់បន្ថយ​ជាតិ​ស្លេស្ម៍​ក្នុង​ខ្លួន​ផងដែរ ។​
-​ក្មេង​ដែលមាន​អាយុ​ច្រើន​គួរសម​អាចឱ្យ​ពួកគេ​ហុត​ទឹក​ស៊ុប​ក្តៅៗ ឬ ទឹក​ផ្សេងៗ​ទៀត​បាន ។​


៤)​ព្យាបាល​អាការ​ក្តៅខ្លួន និង ឈឺចាប់​
-​អ្នក​មិនចាំបាច់​ព្យាបាល​វា​ឱ្យ​ឆាប់​ជា​ក៏បាន​ដែរ លុះត្រា​ណា​តែ​អាការ​ធ្វើឱ្យ​ក្មេង​ពិបាក​ក្នុង​ខ្លួន​ខ្លាំង ។​
-​អ្នក​អាច​ផ្តល់​ថ្នាំ​បាន តែ​ត្រូវមាន​វេជ្ជបញ្ជា​ច្បាស់លាស់​ជាមុនសិន ។​
-​ត្រូវ​ផ្តល់​ថ្នាំ​ដែល​ប្រើ​សម្រាប់​ក្មេង មិនមែន​សម្រាប់​មនុស្ស​ពេញវ័យ​ទេ ។​


៥)​ព្យាបាល​រោគសញ្ញា​ផ្សេង​
-​ប្រសិនបើ​ក្មេង​មាន​អាយុ​ច្រើនជាង ១ ឆ្នាំ ហើយ​ក្អក​ខ្លាំង​អ្នក​អាចដាក់​ទឹកឃ្មុំ​កន្លះ ឬ ១ ស្លាបព្រា ឱ្យ​ពួកគេ​ញ៉ាំ​ក៏បាន ។​
-​ឱ្យ​កូន​លោកអ្នក​គេង​ដោយ​ដាក់​ក្បាល​ខ្ពស់ជាង​ខ្លួន​ដើម្បី​ជួយ​កាត់បន្ថយ​ការ​ស្លាក់ ។​
-​ឧស្សាហ៍​ជូត​ខ្លួន​ឱ្យ​ដោយ​កន្សែង​ត្រជាក់​ដើម្បី​កុំឱ្យ​ស្បែក​ស្ងួត ។​
-​ចៀសវាង​ដាក់​ក្មេង​ឱ្យនៅ​ជិត​សារធាតុ​ដែល​ធ្វើឱ្យ​ផ្សា ឬ ក្រហាយ​ដូចជា​ផ្សែង​បារី ។​
-​ត្រូវ​ចេះ​អត់ធ្មត់ ព្រោះ​អាការ​ក្តៅខ្លួន​ភាគច្រើន​ត្រូវ​ចំណាយពេល ១ ឬ ២ សបា្តហ៍​ទើប​ជាសះស្បើយ ។​


បញ្ជាក់ : អ្នកត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ ប្រសិនបើកូនៗលោកអ្នកពិបាកក្នុងការដកដង្ហើមខ្លាំង ៕​

Related