Liverpool ត្រូវបានរំពឹងថា នឹងដាក់សំណើដល់លោក Klopp សប្តាហ៍នេះ

ក្លិប Liverpool នឹង​រៀប​ចំ​កិច្ច​ពិភាក្សា​ផ្សេង​​ៗ​ជាមួយនឹង​លោក Jurgen Klopp ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត ខណៈ​ដែល​អតីត​គ្រូ​បង្វឹក​របស់​ក្លិប Borussia Dortmund រូបនេះ​​ក្លាយ​ជា​​បេក្ខ​ភាព​នាំ​មុខ​របស់​ពួកគេក្នុងការ​ជំនួស​តំណែង​​របស់​លោក Brendan Rodgers​។ ក្រុម​ហ៊ុន Fenway Sports Group ម្ចាស់​កម្ម​​សិទ្ធិក្លិប Liverpool ក៏កំពុង​តែ​ធ្វើការ​​ពិចារ​ណា​ទលើ​​​លោកគ្រូ​បង្វឹក Carlo Ancelotti សម្រាប់​កន្លែង​ដែល​ទំនេរ​នេះ​ដែរ នៅពេល​ដែល​​ពេល​វេលា​កាន់​តំណែង​រយៈ​ពេល​៤០​ខែ​របស់​លោក Rodgers ត្រូវ​បាន​​បញ្ចប់​រយៈ​ពេល​ដ៏ខ្លី ក្រោយ​ពី​​ការ​ទទួល​បាន​លទ្ធ​ផល​ស្មើ ១-១ កាលពី​ថ្ងៃ​អាទិត្យ​ នៅ​ពេល​ប្រកួត​ជាមួយ​នឹងក្រុម Everton​។
1
លោក Frank de Boer អតីត​​គ្រូ​បង្វឹក​របស់​ក្លិប Ajax ក៏​បាន​ទាក់​ទង​ដោយ​ខ្លួន​លោក​ផ្ទាល់​ជា​មួយនឹង​​ការ​ងារ​នៅកីឡ​ដ្ឋាន Anfield កាល​ពី​សប្តាហ៍មុន​ផង​ដែរ ប៉ុន្តែ លោក Klopp ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺ​ជា​ជម្រើស​ឈាន​មុខ​គេ ប្រសិន​បើ​លោក​អាច​​ត្រូវ​បាន​គេ​បញ្ចុះ​បញ្ចូល​ឲ្យ​​បញ្ចប់​​ថ្ងៃ​ឈប់​សម្រាក​របស់​លោក​​សម្រាប់​ឱកាស​ក្នុង​ការ​សង្គ្រោះ​ក្លិប Liverpool​។ គ្រូ​បង្វឹក​វ័យ​៤៨​ឆ្នាំ​រូប​នេះ កំពុង​តែ​ស្ថិត​​​ថ្ងៃ​សម្រាក​ក្នុង​រយៈ​ពេល​ដ៏​យូរ​មួយ​ ក្រោយពីការ​​ចំណាយ​រយៈ​ពេល​៧​ឆ្នាំ​នៅ​ឯ​ក្លិប Dortmund ដែល​ក្នុង​នោះ​ក៏​បញ្ចូល​ទាំង​ការ​ឈ្នះពាន Bundesliga ២​លើក និង​ការ​ឈាន​ទៅ​ប្រកួ​តក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​​ពី​ឆ្នាំ​២០១៣ ផង​ដែរ​។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក​​នឹង​​ចង់​វិល​ទៅ​កាន់​ក្រប​ខ័ណ្ឌ Premier League ហើយ​ប្រហែល​ជាមិន​​មាន​បញ្ហា​ជា​មួយ​នឹង​រច​នា​សម្ព័ន្ធ​របស់​គណៈ​កម្មា​ធិការ​​ផ្ទេរ​នៅ​ឯ​ក្លិប Liverpool ឡើយ ក្រោយ​​ពី​បាន​ធ្វើ​ជា​ប្រតិ​ភូ​ជុំ​វិញ​ការ​​ទិញ​ចូល​កីឡាករ​នៅ​ឯ​​ក្លិប Dortmund​​។ ការ​ទំនេរ​ពីការ​ងារ​របស់​លោក Klopp អាច​ជា​កត្តា​ក្នុង​ការ​សម្រេច​ចិត្ត​របស់​ក្រុម​ហ៊ុន FSG ដើម្បី​ប​ណ្តេញ​​លោក Rodgers នៅ​​ពេល​សម្រាក​សម្រាប់​ការ​ប្រកួត​អន្តរ​ជាតិ​៕

ប្រភពព័ត៌​មាន៖ The Guardian