បបួល​ក្មេងស្រី​អាយុ​ ៤ ឆ្នាំ ទៅ​ដងត្រី បែរជា​​ចាប់រំលោភ​នាង ត្រូវ​ប៉ូលីស​ចាប់​ដាក់គុក​

Sanofi

កុមារី អាយុ​៤​ឆ្នាំ ត្រូវ​យុវជនឈាមរាវ​ម្នាក់ បាន​ចាប់រំលោភ​រហូត​បាន​
​សម្រេច នៅ មាត់​ស្ទឹង​សង្កែ ស្ថិត​ក្នុងភូមិ ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់ ខេត្ត​
​បាត់ដំបង ក្រោយពី​យុវជន​រូបនេះ បាន​បបួល​ក្មេងស្រី​រងគ្រោះ​ទៅ​ដងត្រី​ជាមួយ​។​
​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បាណន់ បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ពាក្យ​
​បណ្តឹង​ពី​ម្តាយ​កុមារី​រងគ្រោះ ដោយបាន​ចោទប្រកាន់​ទៅលើ​យុវជន​ម្នាក់​ឈ្មោះ ចេក ទីណា អាយុ​១៦​ឆ្នាំ ដែល​រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ បាន​ចាប់រំលោភ​កូនស្រី​​របស់គាត់​រហូត​បាន​សម្រេច មូលហេតុ​ដែល​គាត់​បានដឹង​គឺ ដោយសារតែ​គាត់​ឃើញ​កូនស្រី​ហាក់ដូចជា​ ​មាន​សភាព​ប្លែក​ខុសពី​ធម្មតា រូបគាត់​ក៏បាន​ធ្វើការ​សាកសួរ ទើប​កូនស្រី​ដែលមាន​ឈ្មោះ ល ស ឡ អាយុ​៤​ឆ្នាំ​និយាយ​រឿង​ឲ្យ​គាត់​ស្តាប់​ទាំងអស់ ហើយ​គាត់​ក៏បាន​ដាក់ពាក្យ​បណ្តឹង​នៅ​ព្រឹក​ថ្ងៃ ទី​០៥ ខែតុលា ឆ្នាំ​២០១៥​នេះ​តែម្តង​។​
​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ភ្លាម កំលាំង​សមត្ថកិច្ច បានចេញ​ប្រតិបត្តិការ ដោយបាន​
​សុំ​គោល​ការ​ទៅ​លោក​ព្រះរាជអាជ្ញា នួន សាន ក្នុងការ​ឃាត់ខ្លួន​ទៅលើ​ជនសង្ស័យ​ដើម្បី​យកមក​សាកសួរ​អំពី​ការចោទប្រកាន់​នេះ​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​នូវ​រឿងហេតុ​ទាំងអស់​ថា នៅមុន​
​ពេល​កើតហេតុ​ខ្លួន​បានរៀបចំ​ថ្នង ដើម្បី​ទៅ​ដងត្រី​នៅក្នុង​ស្ទឹង​សង្កែ ប៉ុន្តែ​នៅពេល​
​នោះដែរ គឺ​កុមារី​រងគ្រោះ ក៏​នៅក្បែរ​នោះដែរ ទើប​ខ្លួន​បាន​បបួល​នាង​ឲ្យ​ទៅលេង​ជាមួយ​
​គ្រាន់​បានជា​គ្នា​កុំ​ឲ្យ​ស្ងាត់​ពេក​។​
​ជនសង្ស័យ​បាន​បន្តទៀតថា នៅពេលដែល​ខ្លួន​កំពុង​ដងត្រី​នៅក្នុង​ស្ទឹង គឺមាន​សភាព​ស្ងាត់ឈឹង គ្មាន​ឃើញ​មនុស្ស​ណា​ម្នាក់ ចុះទៅ​ស្ទឹង​ឡើយ ចំ​ពេលដែល​កុមារី​អង្គុយ​ជួយ​ដោះ​ត្រី​នៅក្បែរ​ខ្លួន​តែម្នាក់ឯង​ផង​នោះ ទើប​ខ្លួន​ហាក់បីដូច​ជាមាន​អារម្មណ៍​ពុះកញ្ជ្រោល​ឡើង ក៏​ចាប់​កុមារី​រូបនេះ ផ្តួល​ទៅលើ​ស្មៅ ហើយ​ខំប្រឹង​រំលោភ​រហូត​បានសម្រេច ទើប​បបួល​នាង​ឡើងមក​ផ្ទះ​វិញ ។​ ពាក់ព័ន្ធ​នឹង​ចម្លើយ សារភាព និង​ដោយ​ផ្អែកលើ​ពាក្យបណ្តឹង​ផង​នោះ សមត្ថ​​កិច្ច​កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ ទៅកាន់​សាលាដំបូង​ខេត្ត ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ។​ករណី​រំលោភ​នេះ បានកើត​ឡើង តាំងពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​
២០១៥ វេលា​ម៉ោង​៣​ល្ងាច ទើបតែ​ចាប់ខ្លួន​ជនល្មើស តាម​ពាក្យបណ្តឹង នៅ​ថ្ងៃទី​០៥ ខែ តុលា​ឆ្នាំ​២០១៥ នេះ​ប៉ុណ្ណោះ​៕
​សុ ថា​ត់​

Related