នាយ​ក្រឹម បាញ់​តារា​កិត្តិយស​ឡើង​ស្ពឹក​មុខ​

Sanofi

​នៅក្នុង​កម្មវិធី Cambodian Idol វគ្គ Live show សប្តាហ៍​ទី​៥​នេះ កាន់តែ​ពិសេស​ជាង​សប្តាហ៍​ណាៗ​ទាំងអស់ ដោយ​ក្នុងនោះ​ខាង​កម្មវិធី​បាន​អញ្ជើញ​វរ​សិល្បករ​រៀមច្បង​ទាំង​តារា​សម្តែង តារា​កំប្លែង តន្ត្រីករ និង​តារាចម្រៀង​មួយចំនួន ឲ្យ​មក​ធ្វើជា​តារា​កិត្តិយស​នៅក្នុង​កម្មវិធី​នេះ ដោយ​ក្នុងនោះ​មានដូចជា វរ​សិល្បករ​ដ៏​ល្បីល្បាញ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រឡូក​នៅក្នុង​វិស័យ​ភាពយន្ត​តាំងពី​ទសវត្ស​ទី​៦០ គឺ អ្នកស្រី ឌី សា​វ៉េ​ត តារា​, កំប្លែង​ជើងចាស់​ពូកែ​វោហារ នាយ ក្រឹម​, កំពូល​តារាចម្រៀង​ជើងចាស់ លោកស្រី ហែម សុវណ្ណ​, តារាភាពយន្ត​រៀមច្បង លោក ហម ឈ​រ៉ា​, កំពូល​តារាភាពយន្ត​ទឹកភ្នែក លោកស្រី ចាន់ តារា​ទី និង​តន្ត្រីករ​ជើងចាស់ លោកគ្រូ ស្វាយ សរ​។​

​នៅក្នុង​ចំណោម​តារា​កិត្តិយស​ទាំង​៦​រូបនេះ នាយ​ក្រឹម ត្រូវបាន​គេ​មើលឃើញថា​មាន​ភាព​លេចធ្លោ​ជាងគេ ខាង​ផ្នែក​សំនួនវោហារ​ដោយហេតុថា​លោក​គឺជា​តារា​កំប្លែង​ជើងចាស់​មួយរូប​។ ក្នុងការ​និយាយ​បែប​កំប្លុកកំប្លែង ក្នុងន័យ​បញ្ឆិតបញ្ឆៀង​លេងសើច​ទៅកាន់​តារា​កិត្តិយស​ទាំង​ប្រាំ​នាក់​នោះ បានធ្វើ​ឲ្យ​តារា​កិត្តិយស​ទាំង​៥ ប្រុងខ្លួន​មិន​ស្ទើរ​នោះឡើយ​ក្នុង​ការត្រៀម​ពាក្យសម្តី​វាយបក​ទៅវិញ​ដែល​ញ៉ាំង​ឲ្យ​កម្មវិធី​ទាំងមូល​កាន់​តែមាន​ភាពសប្បាយ​រីករាយ និង​អធិកអធម​ថែម​មួយកម្រិត​ទៀត​។​

​នៅក្នុង​ការនិយាយ​ផ្លែផ្កា​ទៅកាន់​តារា​កិត្តិយស​នោះ នាយ​ក្រឹម បានធ្វើ​ឲ្យ​រា​តា​សម្តែង​ជើងចាស់ ចាន់ តារា​ទី អស់​ពាក្យ​និយាយ​តែម្តង​ក្នុងការ​មាន​ចំណាប់អារម្មណ៍​ទៅលើ​បេក្ខជន​ប្រឡង​ចម្រៀង​ទាំង​៧​រូប​។ ក្នុងនោះ សូម្បីតែ​វរ​សិល្បករ​ជើងចាស់ លោក ស្រី ឌី សា​វ៉េ​ត ក៏បាន​ត្រៀម​ជើង​ព្រួល​ក្នុងការ​ទប់ទល់​ជាមួយ​នាយ​ក្រឹម​ដែរ​៕ ភូមិន្ទ​


Related