កម្មវិធី «​រាត្រី​នៃ​ក្តីសង្ឃឹម​» ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​

Sanofi

​កាលពី​ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៥ សមាគម​ចលនា​វប្បធម៌​ជាតិ​ដើម្បី​កុមារកំព្រា កុមារ​ក្រីក្រ (​ហៅ​កាត់​ថា​មជ្ឈមណ្ឌល​កុមារកំព្រា NACOPCA ) បានរៀបចំ​កម្មវិធី​សប្បុរសធម៌ «​រាត្រី​នៃ​ក្តីសង្ឃឹម​» ក្រោម​ប្រធានបទ យើង​ចែករំលែក​ក្តី​ស្រឡាញ់​របស់​អ្នក នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដែល​កម្មវិធី​នេះ​
​បាន​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​។​

​គោលបំណង​នៃ​កម្មវិធី​នេះ គឺ​ធ្វើ​ដើម្បី​ស្វែងរក​ថវិកា​ឧបត្ថម្ភ​ជួយ​ទ្រ​ទង់​ដល់​ដំណើរការ​សមាគម​ឲ្យ​មាន​និរន្តរភាព និង ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ដែល​កំពុង​ខ្វះខាត និង លើកកម្ពស់​វិស័យ​អប់រំ​របស់​កុមារកំព្រា​នឹង កុមារ ទីទ័លក្រ ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់​នៅក្នុង​ការអភិវឌ្ឍ​ធនធានមនុស្ស និ​ឹ​ង ប្រទេស​តាមរយៈ​ការបង្កើត ឱកាស​មួយ​សម្រាប់​មហាជន​ជិត​ឆ្ងាយ និង សប្បុរសជន​នានា បាន​ជួយ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្អូនៗ​កុមារ កំព្រា និង ទីទ័លក្រ​ដោយផ្ទាល់​។​

​ការ​ទស្សនា​កម្សាន្ត និង​ការសម្តែង​ទស្សនីយភាព​សិល្បៈ​ដែល​បាន​សម្តែង​ក្នុង​កម្មវិធី​នោះ គឺ​ក្នុងន័យ​ផ្សព្វផ្សាយ ថែរក្សា និង ការពារ​នូវ​សម្បត្តិ​សិល្បៈ វប្បធម៌​ប្រពៃណី​ខ្មែរ​ដោយ​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​លើ​កុមារ កំព្រា ថែមទាំង​ជំរុញ​នឹង​លើកទឹកចិត្ត​យុវជន​ក្នុងការ​អភិរក្ស​សិល្បៈ​វប្បធម៌​ជាតិ​ចូលរួមចំណែក​ចែករំលែក​ក្តី​ស្រឡាញ់ ភាពកក់ក្តៅ និង ក្តីសង្ឃឹម​ទៅដល់​កុមារកំព្រា និង ក្រីក្រ​ទាំងអស់គ្នា ។​

​កម្មវិធី «​រាត្រី​នៃ​ក្តីសង្ឃឹម​» បាន​ចូលរួម​ពី​សិល្បករ សិល្បការិនី​ដែល​កំពុងមាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រួមមាន​ដូចជា លោក ឆន សុ​វណ្ណារ​ជ , កញ្ញា លាង សុ​ផា​ឡែ​ន , ម្ចាស់​ពានរង្វាន់ The Voice Cambodia លោក ប៊ុត សីហា , លោក ឈុន វុត្ថា​, កញ្ញា សាមុត ស្រី​កា លោក វ៉ាន់ ផល្លី កញ្ញា កែវ​, សុ​បញ្ញា​, លោក ដា សក្កដា​, កញ្ញា នី​គី នី​គី និង វត្តមាន​ចូលរួម​របស់​ព្រឹទ្ធ​សិល្បករ​ដទៃទៀត​ផងដែ​រ ។

​នៅក្នុង​កម្មវិធី​សប្បុរសធម៌​នេះ ក៏មាន​ការប្រគំ​តន្ត្រី ការសម្តែង​ទម្រង់​សិល្បៈ​របាំ​បុរាណ ប្រពៃណី និង ល្ខោនបាសាក់ ដោយ​កុមារ​របស់​សមាគម NACOPCA ការសម្តែង​ក្បាច់គុន​បុរាណ​ខ្មែរ ល្បែង​កម្សាន្ត និង សកម្មភាព​ផ្សេងៗ​ទៀត ។​

​ទន្ទឹមនឹងនេះ​កម្មវិធី «​រាត្រី​នៃ​ក្តីសង្ឃឹម​» ក៏បាន​ដាក់តាំង​បង្ហាញ​លក់​តុក្កតា​អនុស្សាវរីយ៍​ដែល​ធ្វើឡើង​ដោយ​ដៃ​ផ្ទាល់​របស់​កុមារកំព្រា និង កុមារ​ក្រីក្រ​របស់​សមាគម​ក្នុង​គោលបំណង​បង្កើន​ប្រាក់កម្រៃ​ទ្រទ្រង់​ជីវភាព​រស់នៅ ជំរុញ​អភិវឌ្ឍ គំនិត​ច្នៃប្រឌិត និង ទេពកោសល្យ​ផ្នែក​សិប្បកម្ម​របស់​កុមារ​ផងដែរ​។ ៕ (​អត្ថបទ​សមាគម​)












Related