ព្រំ រីតា ស្ម័គ្រចិត្ត​ធ្វើ​ការងារ​សប្បុរ​ធម៌​

Sanofi

​កាលពី​ម្សិល​ម៉ិ​ញ​មាន​សិល្បករ សិល្បការី​នី​ល្បីៗ​ជាច្រើន បាន​ចូលរួម​កម្មវិធី «​រាត្រី​នៃ​ក្តី សង្ឃឹម » សម្រាប់​កញ្ញា ព្រំ រីតា ដែលជា​ពិ​ធិ​ការ​នី​ក្នុង​វិទ្យុ ហង្ស​មាស FM 104.5mhz បាន​ស្ម័គ្រចិត្ត​ចូលរួម​ធ្វើជា​ពិធី​ការី​នី​ក្នុង​កម្មវិធី​នេះ ដោយ​មិនបាន​យកប្រាក់​កម្រៃ​អ្វី​ទាំងអស់ ។


​ព្រំ រីតា បាន​ឲ្យ​ដឹងថា នាង​មាន​អារម្មណ៍​សប្បាយរីករាយ​ណាស់ នៅពេល​បាន​ចូលរួម​កម្មវិធី «​រាត្រី​នៃ​ក្តី សង្ឃឹម »​នេះ បើទោះជា​ការសម្តែង​មិន​ទទួលបាន​ភាពល្អ​ឥតខ្ចោះ​យ៉ាងណាក្តី ។ ប៉ុន្តែ​នាង រីករាយ ដែល​បាន​ចូលរួម​ជួយ ដើម្បី​លើក​ស្ទូ​យ​វិស័យ​សិល្បៈ​នៅក្នុង​ប្រទេស​កម្ពុជា ។​បើ​មាន​ឪ​កាស​លើក​ក្រោយៗ​ទៀត នាង​រីករាយ​ចូលរួម និង​ជួយ​ឲ្យ​អស់ពី​សមត្ថភាព ដែល​ខ្លួន​មាន ។

​កម្មវិធី «​រាត្រី​នៃ​ក្តី សង្ឃឹម » បង្កើតឡើង ដើម្បី​រក​មូលនិធិ​ជួយ​កុមារកំព្រា ដែលមាន លោក ស៊ូ សា​វ៉ាង ហៅ​តា ហ្វុ​យ ហ្សូ ជា​នាយក​ប្រតិបត្តិ​សមាគម ។ នា​ថ្ងៃនោះ មានការ​ចូលរួម​ពី​សិល្បករ សិល្បការី​នីៗ​ល្បី​ជាច្រើន ថែមទាំង​មាន ការចូលរួម​សម្តែង​ពី​តារាចម្រៀង​នៅក្នុង​ផលិតកម្ម We Production ដូចជា​ការសម្តែង របាំ​ជូនពរ របាំ​ត្រុដិ មហោរី ជាដើម​…​។ ក្រៅពីនេះ សិល្បករ សិល្បការិនី ក៏ដូចជា​ភ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម​ក្នុង កម្មវិធី​នេះ បាន​ជួយ ឧបត្ថម្ភ ជាថ​វិការ​ផ្ទាល់ខ្លួន​តិច​ឬ​ច្រើន​ទៅតាម​សមត្ថភាព ។ ​អា​លី​ណា


 





 



Related