តួឯក​ប្រុស​ក្នុង​រឿង «​គំនុំ​ចិត្ត អន្ទាក់​បេះដូង​» រៀបរាប់​ជីវិត​អាពាហ៍ពិពាហ៍​

Sanofi

​លោក បា​រ៉ុ​ន សូប​ធី (Barun Sobti) ជា​តារា​សម្តែង​ជនជាតិ​ឥណ្ឌា ហើយក៏​ជា​តួឯក​ប្រុស​ក្នុង​រឿង «​គំនុំ​ចិត្ត អន្ទាក់​បេះដូង​» (Iss Pyaar Ko Kya Naam Doon?)  ដែល​ក្នុង​សាច់រឿង​លោក​សម្តែង​ជា​តួអង្គ អា​ណាវ ស៊ីន រ៉ា​ហ្សា​ដា (Arnav Singh Raizada) ។​គួរបញ្ជាក់​ផងដែរ​ថា លោក បា​រ៉ុ​ន សូប​ធី កើត​នៅ​ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ១៩៨៤ ដោយ​បច្ចុប្បន្ននេះ​លោក​មាន​អាយុ ៣១ ឆ្នាំ​ហើយ​។ លោក​បានបញ្ចប់​ការសិក្សា​នៅ St. Mark’s School ហើយ​បានធ្វើ​ការងារ​ក្នុង​ការិយាល័យ​រយៈពេល ៧ ឆ្នាំ ដោយ​តំណែង​ជា​នាយក​ប្រតិបត្តិ​នៅ​ក្រុមហ៊ុន Jindal Telecom ទើប​នៅ​ឆ្នាំ ២០០៩ លោក​ក៏​ចូលមក​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​។




​រឿង​ដំបូង​ដែល​លោក​បាន​សម្តែង​គឺ​រឿង « Shraddha » ដែល​ថត​នៅ​ឆ្នាំ ២០០៩ តែ​ពុំ​សូវ​មាន​ទស្សនិកជន​ស្គាល់​វត្តមាន​របស់​រូបលោក​ឡើយ ទើប​នៅ​ឆ្នាំ ២០១២ លោក​បាន​បញ្ចេញស្នាដៃ​ក្នុង​រឿង «​គំនុំ​ចិត្ត អន្ទាក់​បេះដូង​» (Iss Pyaar Ko Kya Naam Doon?) ធ្វើឱ្យ​មិនថាតែ​ទស្សនិកជន​ក្នុងស្រុក​ទេ សូម្បីតែ​ទស្សនិកជន​ក្រៅ​ស្រុក​ក៏​ពេញ​ចិត្តនឹង​ការសម្តែង​របស់លោក​យ៉ាងខ្លាំង​ណាស់​។ អ្វីដែល​ពិសេស​ជាងនេះទៅទៀត លោក​បាន​ជាប់​ជាតា​រា​ប្រុស​សិច​ស៊ី​លំដាប់​លេខ ៣ នៅ​ឆ្នាំ ២០១៣ និង ចេញផ្សាយ​លើ​គម្រប​ទស្សនា​វ​ដ្តី​អង់គ្លេស​ដែលមាន​ឈ្មោះថា « Eastern Eye»​។​








លោក បា​រ៉ុ​ន សូប​ធី បាន​រៀបការ​ជាមួយ​អ្នកនាង ប៉ាស​មីន ម៉ាន​ចាន់​ដា​(Paschmeen Manchanda) ទាំងពីរ​នាក់​នេះ​បាន​ស្គាល់គ្នា​តាំងតែ​ពី​រៀន​នៅ​ថ្នាក់​ទី ៩​។ លោក បា​រ៉ុ​ន  សូប​ធី និង អ្នកនាង ប៉ាស​មីន បាន​រាប់អាន​គ្នា​ជា​មិត្ត​ជិតស្និទ្ធ​ជាច្រើន​ឆ្នាំ ដោយ​លោក បា​រ៉ុ​ន សូប​ធី បាន​លង់​ស្រឡាញ់​អ្នកនាង ប៉ាស​មីន ជា​យូរណាស់​មកហើយ តែ​អ្នកនាង ប៉ាស​មីន  នៅ​មិន​ប្រាកដ​ចិត្ត​ថា​ខ្លួន​នាង​មាន​អារម្មណ៍​ចំពោះ​លោក បា​រ៉ុ​ន សូប​ធី  ជា​មិត្តភក្តិ​ជិតស្និទ្ធ ឬ ជា​គូស្នេហ៍​ឱ្យ​ប្រាកដ រហូតដល់​ពេល​នាង​ត្រូវ​សម្រេចចិត្ត​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី ទើប​នាង​ដឹង​ពី​អារម្មណ៍​ខ្លួនឯង​ថា នាង​មិនអាច​រស់នៅ​ដោយ​គ្មាន​លោក បា​រ៉ុ​ន សូប​ធី បានឡើយ ដូចនេះ​ក៏​សម្រេចចិត្ត​ទាក់ទង​លោក បា​រ៉ុ​ន សូប​ធី ជា​គូស្នេហ៍​តាំងពី​ពេលនោះ​។ អ្នកនាង ប៉ាស​មីន ជា​សិស្ស​ពូកែ​ប្រចាំ​ថ្នាក់ ដូចនេះ​មិន​ថា​ទាំង​សម្រស់ និង ចំនេះវិជ្ជា គឺជា​មន្ត​ស្នេហ៍​ធ្វើឱ្យ​លោក បា​រ៉ុ​ន សូប​ធី ជា​ភាគី​ដែល​លួច​ស្រឡាញ់​នាង​មុន​។
​បច្ចុប្បន្ន​ប្រពន្ធ​របស់លោក​ជា​បុគ្គលិក​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន​អន្តរជាតិ រីឯ​រូបលោក​គឺ​ប្តូរ​អាជីព​មកជា​តារា​ស​ម្តែ​ង​ទាំងស្រុង​។ លោក បា​រ៉ុ​ន សូប​ធី  បាន​បង្ហើប​ថា ជីវិត​អាពាហ៍ពិពាហ៍​របស់លោក​គឺ​ប្រៀបដូចជា​សាច់រឿង «​គំនុំ​ចិត្ត អន្ទាក់​បេះដូង​» អឹ​ញ្ចឹ​ង គឺ​ចូលចិត្ត​កាច់​កុង​គ្នា​ជា​ញឹកញាប់ តែ​លោក និង ប្រពន្ធ​គឺ​តែមាន​មាន​ផ្អែមល្ហែម និង រីករាយ​។ ទាំងពីរ​នាក់​បាន​ចូល​ពិធីមង្គលការ​នៅ​ថ្ងៃ ១២ ខែធ្នូ ឆ្នាំ​២០១០ ដោយ​ពិធីមង្គលការ​មិនបាន​រៀបចំ​អា​ធឹ​កអាធ​ម​ឡើយ​គឺ​មានតែ​សាច់ញាតិ និង មិត្ត​ភ​ក្កិ​ជិតស្និទ្ធ​ប៉ុណ្ណោះ សូម្បីតែ​សារព័ត៌មាន​ក៏​គ្មាន​អ្នកណា​មក​ចូលរួម​ឡើយ ព្រោះ​កាលនោះ​លោក​មិនមែនជា​តារា​ល្បី​។
​លោក បា​រ៉ុ​ន សូប​ធី  បាន​បន្ថែមទៀត រឿង​តែមួយគត់​ដែល​ប្រពន្ធ​របស់លោក​មិន​ចូលចិត្ត​គឺ លោក​តែងតែ​សន្និដ្ឋាន​រឿង​គ្រប់យ៉ាង​ដែល​នាង​ចង់​និយាយ ទាំង​ដែល​នាង​និយាយប្រាប់​មិនទាន់​ចប់​ផង​។ មាន​អ្នកគាំទ្រ​នារី​ខ្លះ​មិនបាន​ដឹងថា លោក​បាន​រៀបការ​ជា​យូរណាស់​មកហើយ តាំងតែ​ពី​លោក​មិនទាន់​សម្តែង​ធ្វើជា​តួឯក​ក្នុង​រឿង «​គំនុំ​ចិត្ត អន្ទាក់​បេះដូង​» មកម្ល៉េះ ម្នាក់ៗ​មានបំណង​ចង់​ក្លាយជា​មនុស្ស​ស្រី​ដ៏​សំខាន់​របស់លោក ដោយមាន Fan នារី​ម្នា​ក់បាន​យក​បាច់ផ្កា​មកសុំ​លោក​រៀបការ តែ​ក្នុងពេលនោះ លោក​បានត្រឹមតែ​អរគុណ​ចំពោះ​ក្តី​ស្រឡាញ់​តែប៉ុណ្ណោះ ព្រោះ​បេះដូង​របស់លោក​គឺ​លោត​សម្រាប់តែ​ប្រពន្ធ​របស់លោក​តែ​ម្នាក់​ប៉ុណ្ណោះ​៕ ខេ​រី​
(​ប្រភព​៖ ធី​វី ហ្កា​ប​សាប់​)

សូម​ទស្សនា​រូបថត​អនុស្សា​វរិ៍​យ៍​របស់លោក បា​រ៉ុ​ន សូប​ធី (Barun Sobti) និង ភរិយា​អ្នកនាង ប៉ាស​មីន ម៉ាន​ចាន់​ដា​(Paschmeen Manchanda)​







Related