ច​ន ច័ន្ទ​លក្ខិណា បកអាក្រាត​អតីត​ស្វាមី​ជេរ​…?

Sanofi

​ទោះបីជា ច​ន ច័ន្ទ​លក្ខិណា និង លោក យុ​ត្ថា​រ៉ា ឆា​ន្នី បាន​លែងលះគ្នា​ដាច់ស្រេច​ទៅហើយ​ក្តី ប៉ុន្តែ​នៅតែមាន​លេចឮ​ពាក្យ​ឌឺដង​ឆ្កឹះឆ្កៀល​ជេរប្រទេច​នាង​ជារឿយៗ​ពី​សំណាក់​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ទាំង​ក្នុង និង ក្រៅប្រទេស ជាពិសេស​ថ្មីៗ​នេះ​ពី​បុរស​ម្នាក់​ដែល​នាង​អះអាងថា​រស់នៅ​ប្រទេស​ញូ​វ​ហ្ស៊ឺ​ឡែ​ន លើ​បញ្ហា​ដែល ច​ន ច័ន្ទ​លក្ខិណា កំពុង​បង្កើត​ចំណង​ស្នេហ៍​ផ្អែមល្ហែម​ល្អូកល្អិន​ជាមួយ​គូស្នេហ៍​ថ្មី ។​

​ ​
​ហាក់​ទ្រាំលែងបាន​នឹង​ការជេរប្រមាថ តួឯក​ស្រី​ក្នុង​រឿង «​ចៅ​ពស់​កេងកង​» មានប្រតិកម្ម​យ៉ាងខ្លាំង ដោយ​ធ្វើឱ្យ​នាង​នឹកឃើញ​នូវ​រាល់​អនុស្សាវរីយ៍​មិនអាច​បំភ្លេចបាន​កាលពី​អតីតកាល​ដែល​នាង​ជា​មនុស្ស​ស្រី​ម្នាក់​ធ្លាប់​ហែល​ឆ្លង​ការជេរប្រមាថ​មាក់ងាយ​ពី​មនុស្ស​ប្រុស ។ ការ​ជ្រុលមាត់​ត្អូញត្អែរ​នេះ​គឺធ្វើឡើង​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង ហើយ​បើតាម​ការ​ស្មាន និង ពី​មិត្ត​ស្និទ្ធ​ម្នាក់​របស់​នាង​ក៏បាន​ឱ្យដឹង​ដែរ​ថា មនុស្ស​ប្រុស​ដែល​ធ្លាប់​ជេរប្រមាថ​នាង​កន្លងមក​គឺ​ប្រហែលជា​នាង​ចង់​សំដៅ​ទៅលើ​អតីត​ស្វាមី​របស់​នាង​គឺ​លោក យុ​ត្ថា​រ៉ា ឆា​ន្នី ហើយ​មើល៍ទៅ ។ ប៉ុន្តែ​ទាក់ទង​នឹង​ការជេរប្រមាថ​នេះ តារា​ម៉ូ​ដែល​ខ្ពស់ស្រឡះ ច​ន ច័ន្ទ​លក្ខិណា មិនបាន​បរិយាយ​ពី​ពាក្យ​ជេរប្រមាថ​ថា​បែបណាខ្លះ​នោះទេ ដឹង​ត្រឹមតែ​ថា​មួយរយៈ​មុនពេល​ដែល​អ្នក​ទាំ​ពីរ​ដាក់​ពាក្យបណ្តឹង​លែងលះគ្នា គឺ​អ្នក​ទាំងពីរ​ឧស្សាហ៍​ឈ្លោះ​គ្នា​ញឹកញាប់​ណាស់ ។ ចំពោះ​រឿងរ៉ាវ​ដែល ច​ន ច័ន្ទ​លក្ខិណា ទម្លាយ​ថា​ធ្លាប់​អតីត​ស្វាមី​ជេរប្រមាថ​នេះដែរ សម្រាប់​លោក យុ​ត្ថា​រ៉ា ឆា​ន្នី មិនទាន់មាន​ប្រតិកម្ម ឬ បកស្រាយ​ណាមួយ​នៅឡើយ ។

​ចំណែកឯ​សារ​ដែល​នាង​បាន​បង្ហោះ ក៏​ផ្សារភ្ជាប់​ជាមួយ​ការខឹង​សម្បា និង មិន​សុខចិត្ត​ចំពោះ​បុរស​មាត់ដាច​ម្នាក់​ដែល​នាង​ប្រាប់ថា​ជា​អ្នករស់នៅ​ប្រទេស​ញូ​វ​ហ្ស៊ឺ​ឡែ​ន តែងតែ​ជេរប្រមាថ​មាក់ងាយ​នាង​ម្តង​ជា​ពីរដង​តាមរយៈ Comment ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​កនាង​ផ្ទាល់ និង គូស្នេហ៍​នាង​ពី​បញ្ហា​ស្នេហា​ថ្មី ដោយ​ពាក្យ​មិន​ពីរោះ​ស្តាប់​ថា​«​នាង​មាន​ប្តី​ពីរ​»​។ សម្តី​មាក់ងាយ​នេះ​បានធ្វើឱ្យ​ចាក់​ដោត​ស្នាមដំបៅ​ចាស់​ដែល​ទើបនឹង​ជា​សះ​ឱ្យ​កំរើប​ឡើងវិញ​ឱ្យ​នាង​ពិបាក​នឹង​ភ្លេច​។ ទទឹម​នឹង​ពាក្យរិះគន់ និង ការ​មាក់ងាយ​ប្រមាថ​នេះ លោក ហេង ឡុង ជា​គូស្នេហ៍​ថ្មី​គ្រោង​នឹង​រៀបការ​ជាមួយ​នាង បាន​បង្ហោះ​សារ​លួងលោម​លើកទឹកចិត្ត​ដោយ​ពាក្យពេចន៍​ផ្អែមល្ហែម​ភ្លាម​ដែរ​ថា​«​សូម​អូន​កុំ​បាក់​ទឹកចិត្ត​ណា បង​ត្រូវការ​អូន​ណាស់​។ បង​ពិតជា​ចង់​រៀបការ និង មានកូន ស​ង្ឃឹ​ថា​នឹង​កើតឡើង​ឆាប់ៗ​…»​។ រីឯ​តារា​សំឡេង​ធំ ច​ន ច័ន្ទ​លក្ខិណា ក៏បាន​តប​វិញ​ដែរ​ថា​«​អូន​ដឹង​បង អូន​ស្រឡាញ់​បង​ណាស់​…​អូន​គ្មាន​ថ្ងៃ​ទៅ​ចោល​បង​ទេ​»​។ គ្រាន់តែ​បាន​អាន​សារ​ដែល​លោក ហេង ឡុង ផ្ញើជូន​នាង​ភ្លាម ក្តីកង្វល់ និង ភាពឈឺចាប់​ហាក់​រសាយ​អស់ពី​ទ្រូង​តែម្តង ដូច​ពាក្យ​មួយ​ឃ្លា​តែង​និយាយថា នារី​ដែលមាន​សំណាងល្អ ឬ អាក្រក់ គឺ​អាស្រ័យ​ការជ្រើសរើស​ស្វាមី​ល្អ ឬ មិន​ក​ល្អ​ដែរ ។​
​ ​
​គួររំឭកថា លោក ហេង ឡុង និង ច​ន ច័ន្ទ​លក្ខិណា គ្រោង​នឹង​រៀបការ​នៅ​ឆ្នាំក្រោយ​នេះហើយ ៕ ទីល​

  


និយមន័យត្បូងប្រចាំខែកំណើតhttp://www.pmhotnews.com/2015/10/05/19350.html/

Posted by Popular Magazine on Sunday, October 4, 2015


Related