ខាន់ ជេ​ម​ស៍ អ្នកគាំទ្រ ស្រែក​ហ៊ោកញ្ជ្រៀវ ពេល​ជាប់​ឌី​ស

Sanofi

​វា​ជា​រឿង​គេច​មិន​ផុត​ឡើយ សម្រាប់​តារាចម្រៀង ដែល​ឡើង​ច្រៀង​តាម​ឆាក​ប្រគុំ​តន្ត្រី ដែល​មិន​ច្រៀង​ផ្ទាល់ ហើយ​ចាក់​ឌី​ស នៅពេល​សម្តែង​ឬ​ច្រៀង​បាន​ពាក់កណ្តាល​ទី បែរជា​ជាប់​ឌី​ស ធ្វើឱ្យ​អ្នកទស្សនា​រិៈ​គន់ ប៉ុន្តែ​តារាចម្រៀង​ស្ទើ​តែ​គ្រប់រូប នៅតែ​មិន​បោះបង់​សកម្មភាព​នេះ​នៅឡើយ​។

​ជាក់ស្តែង​ដូច​តារាចម្រៀង​លោក ខាន់ ជេ​ម​ស៍ ឡើង​ច្រៀង​ជាតា​រា កិត្តិយស​ក្នុង​កម្មវិធី “​តន្ត្រី​យុវវ័យ​” របស់​ស្ថានីយទូរទស្សន៍ ETV កាលពី​ថ្ងៃទី​០៣ ខែតុលា នៅ​ស្ទូឌីយូ​ស្ទឹងមានជ័យ ខណៈពេលដែល​លោក​បង្ហាញ​វត្តមាន​លើក​ឆាក នៅ​វគ្គ​ទី​០៤ និង​ច្រៀង​ចំនួន​បី​បទ ដូចជា “​ស្រុក​ខ្មែរ​ចាំ​អូន ស្អាត​BaBy និង​បទ អូន​ស្អាត​ដោយសា​ភ្លើង​” ។ បទ​ចម្រៀង​ទាំងបី​បទ​នេះ លោក ខាន់ ជេ​ម​ស៍ ច្រៀង​ផ្ទាល់​តែមួយ​បទ តែប៉ុណ្ណោះ​គឺ​បទ ស្រុក​ខ្មែរ​ចាំ​អូន ។​ដោយឡែក បទ ស្អាត​Baby និង​បទ អូន​ស្អាត ដោយសា​ភ្លើង គឺ​ចាក់​ឌី​ស​ធ្វើ​កាយវិការ​តាម តែប៉ុណ្ណោះ​។ ប៉ុន្តែ​ខណៈពេល ដែល​លោក​សម្តែង​ចប់​បទ​ទី​ពីរ ពេល​ចូលដល់​បទ​ទី​បី ស្រាប់តែ ឌី​ចាក់​នោះ ទាក់​ឬ​ជាប់​ឌី​ស ធ្វើឱ្យ​លោក​គាំង សកម្មភាព​កណ្តាល​ទី ដើរចេញ​ក្រៅ​ឆាក ហើយ​ចាក់​ឈុត​ពាណិជ្ជកម្ម​ជំនួស​វិញ រហូត​ក្រុមបច្ចេកទេស រៀបចំ​បានល្អ​ឡើងវិញ ទើប​លោក​ចេញមក​ច្រៀង​សម្តែង​បញ្ចប់​។​

​ភាព​អសកម្ម​នេះ នៅពេល​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នកយកព័ត៌មាន​របស់​យើង នៅ​ខាងក្រោយ​ឆាក លោក​ខាន់ ជេ​ម​ស៍ បាន​ប្រាប់ថា នេះ​ជា​បញ្ហា​បច្ចេកទេស​។​ហើយ វា ជា​រឿង​ធម្មតា ទៅហើយ សម្រាប់​តារាចម្រៀង មិន​ថា​តារាចម្រៀង ខ្មែរ​ឬ​បរទេស​នោះទេ គឺ​តែងតែ​ជួប​បញ្ហា​នេះ​ដូចគ្នា ។ ព្រោះ​បទ​ញាក់ ពុំមាន​តារា​រូប​ណា​អាច​ច្រៀង​បាន​នោះទេ ដោយសា​ត្រូវ​បញ្ចេញ​ក្បាច់​រាំ ដូច្នេះហើយ​គឺ​តារាចម្រៀង តែងតែ​ចាក់​ឌី​ស​ដូច​តែ​គ្នា​ហ្នឹង​៕ ប្រមាញ់ តារា​



Related