សុខភាព៖ ការបាត់បង់ ចំណង់​ផ្លូវភេទ

ការថយចុះ​ចំណង់​ផ្លូវភេទ សំដៅ​ទៅលើ ការថយចុះ​ចំពោះ​ចំណង់ ឬ​ការចាប់អារម្មណ៍ ទៅលើ​សកម្មភាព​ផ្លូវភេទ។ ការថយចុះ​ចំណង់​ផ្លូវភេទ អាច​បណ្តាលមកពី​កត្តា​រាងកាយ ឬ​ចិត្តសាស្ត្រ។ វា​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង ការថយចុះ​កម្រិត​នៃ អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន។ វា​ក៏​អាច​ត្រូវបាន​បង្កឡើង​ដោយ បញ្ហា​ចិត្តសាស្ត្រ ដូចជា ការ​ថប់​បារម្ភ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត ជំងឺ​ផ្លូវកាយ ដូចជា ជំងឺ​ទឹកនោមផ្អែម និង​ជំងឺលើសឈាម ថ្នាំ​មួយចំនួន រួមមាន​ថ្នាំ​ប្រឆាំង​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​បញ្ហា​ចំពោះ​ចំណងស្នេហា។

ធ្វើ​ម៉េច ទើប​បញ្ហា​ផ្លូវភេទ​របស់​បុរស ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ?

ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ ចំពោះ​បញ្ហា​សុខភាព​ផ្លូវ​ភេទបុរស គ្រូពេទ្យ​នឹង​ចាប់ផ្តើម ជាមួយនឹង​ប្រវត្តិ​នៃ​រោគសញ្ញា និង​ការពិនិត្យ​រាងកាយ។ គ្រូពេទ្យ​អាច​សុំ​តេស្ត​ដទៃទៀត ដើម្បី​មើល​ពី​បញ្ហា​នានា ដែល​អាច​ជម្រុញឱ្យមាន បញ្ហា​ផ្លូវភេទ​នេះ។ គ្រូពេទ្យ អាច​សុំឱ្យ​អ្នក ទៅ​ជួយ​អ្នកឯកទេស​ដទៃ ដូចជា គ្រូពេទ្យ​ឯកទេស​ជំងឺ​តម្រងនោម អ្នក​ព្យាបាល​បញ្ហា​ផ្លូវភេទ និង​អ្នកផ្តល់​ប្រឹក្សា​ដទៃទៀត៕

ត្រួតពិនិត្យ​ដោយ
តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?ស្វែងយល់​ពី Excel កម្មវិធី​ដកហូត​កុមារ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម