ឆាយ វីរៈយុទ្ធ​ មាន​អនុស្សាវរីយ៍​អ្វី ទើប​​យំ​ពេល​​​ច្រៀង​បទ” រដូវ​​​ភ្ជុំ​កូន​យំ​នឹក​ស្រុក​” ?

ឆាយ វីរៈយុទ្ធ​ មាន​អនុស្សាវរីយ៍​អ្វី ទើប​​យំ​ពេល​​​ច្រៀង​បទ” រដូវ​​​ភ្ជុំ​កូន​យំ​នឹក​ស្រុក​” ?

លោក ឆាយ វីរៈយុទ្ធ​បាន​ប្រាប់​ថា​ បាន​ជា​លោក​ហូរ​ទឹក​ភ្នែក អំឡុង​ពេល​ច្រៀង​បទ ” រដូវ​​​ភ្ជុំ​កូន​យំ​នឹក​ស្រុក​” ក៏​ដោយសារ​តែ​លោក​នឹក​ឃើញ​អនុស្សាវរីយ៍​ដែល​ធ្លាប់​រស់នៅ​បែក​ម្ដាយ​តាំង​ពី​តូច​​អាយុ​៧​ឆ្នាំ​មក​ម្ល៉េះ។

 

“​បាទ​អូន ពេល​ដែល​បង​ច្រៀង​បទ​ហ្នឹង​ ក្នុង​កម្ម​វិធី​​តន្រ្តី​ថ្ងៃ​អាទិត្យ​ទឹក​ភ្នែក​បង​ហូរ​មក​ដោយ​មិន​ដឹង​ខ្លួន​ អារម្មណ៍​ពេល​នោះ​បង​នឹង​ឃើញ​កាល​បង​នៅ​ក្មេង​ បង​បាន​បែក​ពី​ម្ដាយ​បង​តាំង​ពី​បង​នៅ​តូចៗ​​អាយុ​៧​ឆ្នាំ រហូត​ដល់​អាយុ ២៤​ឆ្នាំ​ទើប​បាន​រស់​នៅ​ជុំ​គ្នា​វិញ”។ ឆាយ វីរៈយុទ្ធ ថ្លែង​មក​កាន់ Sabay។

 

ឆាយ វីរៈយុទ្ធ​ មាន​អនុស្សាវរីយ៍​អ្វី ទើប​​យំ​ពេល​​​ច្រៀង​បទ” រដូវ​​​ភ្ជុំ​កូន​យំ​នឹក​ស្រុក​” ?

 

ចំពោះ​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ​ម្ចាស់​បទ “បង​ពី​មុន​ឆ្កួត​បាត់​ហើយ​” បាន​ប្រាប់​ថា​ មិន​​មែនជា​សាច់​រឿង​ពេល​នេះ​របស់​លោក​នោះ​ទេ ព្រោះ​ឥឡូវ​លោក​និង​ក្រុម​គ្រួសារ​ឪពុក​ម្តាយ​បាន​មក​រស់​នៅ​ជុំ​គ្នា​ក្នុង​ទី​ក្រុង​ភ្នំពេញ​ហើយ។

 

“ ឥឡូវ​នេះ​ជីវភាព​បង​មិន​ដូច​ពី​មុន​ទេ បង​អាច​ចិញ្ចឹម​ឪពុក​ម្ដាយ​ឲ្យ​រស់​នៅ​ស្រួល​ព្រោះ​បង​មាន​ការ​ងារ​ល្អ​មួយ​​ហើយ​មាន​បង​ប្អូន​ទស្សនិកជន​មាន​ការ​ទទួល​ស្គាល់​ច្រើន​ជាង​មុន​ មិន​ដូច​កាល​បង​ចូល​ច្រៀង​ដំបូងៗ​នោះ​ឡើយ​”។ វីរៈយុទ្ធ បន្ថែម។

 

ឆាយ វីរៈយុទ្ធ​ មាន​អនុស្សាវរីយ៍​អ្វី ទើប​​យំ​ពេល​​​ច្រៀង​បទ” រដូវ​​​ភ្ជុំ​កូន​យំ​នឹក​ស្រុក​” ?

 

ថ្វី​ត្បិត​ថា​បទ​” ពេល​ភ្ជុំ​កូន​យំ​នឹក​ស្រុក​”នេះ​​មិន​មែន​ជា​សាច់​រឿង​ពិត​ទាំង​មូល​របស់​លោក ប៉ុន្តែ​ ឆាយ វីរៈយុទ្ធ​ ប្រាប់​ថា បទ​នេះ​បាន​ភ្ញោច​អារម្មណ៍​ ​និង​​កាន់​តែ​នឹក​ស្រណោះ​ អនុស្សាវរីយ៍​ កម្សត់​កម្រ​​រស់​បែក​ពី​អ្នក​មាន​គុណ​។ ដោយសារ​តែ​​ជីវភាព​ខ្វះ​ខាត​លោក​ត្រូវ​ទៅ​រស់​នៅ​ជាមួយ​បង​បង្កើត​ម្នាក់​នៅ​ឯ​កំពង់​ធំ​ បន្ទាប់មក​បាន​ផ្លាស់​មក​រៀន​នៅ​ភ្នំពេញ​ ​និង​ឆ្លៀត​ពេល​ពី​ការ​សិក្សា ​លោក​ក៏​ត្រូវ​​ទៅ​ច្រៀង​ដើម្បី​​រក​ប្រាក់​មក​ផ្គត់​ផ្គង់​ជីវ​ភាព។ ​ទម្រាំ​លោក​មាន​ថ្ងៃ​នេះ​ ឆាយ វីរៈយុទ្ធ បាន​ប្រាប់​ថា​ ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​ និង​ភាព​បរាជ័យ​ជា​ច្រើន​ដង​មក​ហើយ​។

 

ក្នុង​នោះម្ចាស់​បទ “សង្សារ​លួច​លាក់”​ សុំ​លើក​យក​រឿង​ពីរ​យ៉ាង​​​ដែល​ធ្វើ​ឱ្យ​​លោក​មិន​អាច​បំភ្លេច​បាន​ក្នុង​ជីវិត​នោះ​គឺ​​ទី​មួយ ការ​ចេញ​ជា CD បទ​ចម្រៀង​ផ្ទាល់​ខ្លួន​លើក​ដំបូង​​ ចំណង​ជើង​ថា​”ត្រឹម​មួយ​នាទី”​ មិន​បាន​ធ្វើ​ឱ្យ​តារា​ចម្រៀង​វ័យ​ក្មេង​ខាង​លើ ​សប្បាយ​រីករាយ​​ឡើយ​ ព្រោះ​មិន​ទទួល​​​ការ​ចាប់​អារម្មណ៍​​ច្រើន​ពី​មហាជន និង​ រឿង​មួយ​ទៀត​គឺ​ ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ​កាល​ពី​ឆ្នាំ​២០១០៕

 

នាយ ឆើត រៀប​រាប់​ពី​ជីវិត​ដែល​ប្រឈម​​នឹង​សេចក្ដី​ស្លាប់​ទាំង​អួល​ដើម​ក​

 

លាត​ត្រដាង​ដំណើរ​ដក​ថយ​ពី​សិល្បៈ​របស់​​បង​ប្អូន​ត្រកូល “លាន”

 
យឹង យន ស្ពាយ​ទ្រសោ​ ដល់​អាមេរិក

 

អត្ថបទ៖ ថា​ ម៉ាលីដា