កញ្ញា សា​សា ធ្វើ​ឲ្យ​តុលាការ ធ្វើ​ឈឺក្បាល​

កញ្ញា សា​សា ធ្វើ​ឲ្យ​តុលាការ ធ្វើ​ឈឺក្បាល​

​រាជធានី​ភ្នំពេញ : បន្ទាប់ពី​ករណី​បើករថយន្ត​ទាំង​មាន​គ្រឿង​ស្រវឹង​បុក​រ៉ឺ​ម៉​ង​ដឹក​ទឹកកក​នៅ​ក្រុង​បាត់ដំបង អតីត​ពិធី​ការិនី​CTN កញ្ញា សា​សា ដែលមាន​ឈ្មោះ​ដើម ឯក សុជាតា ហាក់​មាន​ភាពស្ងប់ស្ងាត់ ក្រោយ​ចូលខ្លួន​បំភ្លឺ​ក្រោយ​មាន​ដីកា​កោះហៅ​ពី​ដងនោះ​។ តែ​អ្វីដែល​ភ្ញាក់ផ្អើល​នោះ​នៅ​រសៀល​ថ្ងៃទី​២៩ ខែកញ្ញា កន្លងទៅនេះ ក៏មាន​ព័ត៌មាន​ចេញផ្សាយ​ដ៏​ភ្ញាក់ផ្អើល​ថា  កញ្ញាឯក សុជាតា ហៅ​សា​សា អាច​ប្រឈម​ឈ្មោះ​ជា​ជនជាប់ចោទ​បី​ករណី »​។​

 

​គួរ​រំលឹក​ដែរ​ថា នៅក្នុង​ដំណាក់កាល​នៃ​ដីកាកោះ​ចំនួន​ពីរលើក​របស់​តំណាង​អយ្យការ​សាលាដំបូង​ខេត្តបាត់ដំបង​ទើប កញ្ញា​សា​សា ព្រម​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ចំពោះមុខ​ផ្លូវច្បាប់​។ ប៉ុន្តែ​ថ្មីៗ​មានការ​ទម្លាយ​ពី​មន្ត្រី​សាលាដំបូង​ខេត្ត​នេះ​ថា អ្វីដែល​កញ្ញា​សា​សា​មិន​ព្រម​អនុវត្តតាម​គឺ​នាង​មិន​ព្រម​បញ្ជូន​ឯកសារ​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​រថយន្ត​របស់​នាង​មក​ឲ្យ​តំណាង​អយ្យការ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ឡើយ ហើយក៏​មិនមាន​ការជូនដំណឹង​អ្វី​ទាំងអស់​រហូតមកទល់​នឹង​ថ្ងៃនេះ​។​

 

​ក្រោយពី​បាន​ពិនិត្យឃើញថា កញ្ញា​សា​សា ជាមាន​ចេតនា​គេចវេះ​មិន​ព្រម​បង្ហាញ​ឯកសារ​ទៅ​ឲ្យ​តុលាការ​តាម​ការកំណត់ ហើយ​កញ្ញា​សា​សា ពិតជា​បាន​ប្រើប្រាស់​គ្រឿង​ស្រវឹង ដោយបាន​បើកបរ​រថយន្ត​ដែល​គ្មាន​ស្លាក​លេខ​ទៅ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ តំណាង​អយ្យការ​ធ្វើការ​ពិនិត្យឡើងវិញ​លើ​សំណុំរឿង​របស់​កញ្ញា សា​សា ចប់ គឺ​អយ្យការ​នឹង​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​បើក​ការស៊ើបអង្កេត​បន្តទៅ​លើ​បទ​ដែល​ត្រូវ​ចោទ​។​

 

​ប្រភព​មួយ​បាន​បង្ហើប​ឲ្យ​ដឹងថា កាលពីមុន​កញ្ញា​សា​សា គឺ​នៅត្រឹម​ជា​ជនសង្ស័យ ប៉ុន្តែ​ចាប់ពីពេលនេះ​តទៅ​គឺ​កញ្ញា​សា​សា បានក្លាយ​ទៅជា​ជន​ដែល​ត្រូវ​ចោទ​ហើយ​។ ដូច្នេះ​ក្រោយពី​សំណុំ​រឿងនេះ​ធ្លាក់​ដល់ដៃ​ចៅក្រម គឺ​កញ្ញា​សា​សា នឹងត្រូវ​បានទទួល​នូវ​ដីកា​ថ្មី​មួយទៀត​គឺ ដីកា​បង្គាប់ ឬ​បញ្ជា​ឲ្យ​ចូលខ្លួន​ព្រមទាំង​បានកំណត់​ថា បើ​មិន​ព្រម​ចូលខ្លួន​តាម​ដីកា​បង្គាប់ ឬ​បញ្ជា​នេះ​ទេ ចៅក្រម​មាន​សិទ្ធិ​ចេញ​ដីកានាំខ្លួន​ដោយ​ប្រើប្រាស់​កម្លាំង​ដើម្បី​យកមក​កាន់​សាលាដំបូង​ខេត្តបាត់ដំបង​អោយ​ទាល់តែ​បាន​។​

 

​បើទោះជា​យ៉ាងណា​ករណី​ដ៏​រសើប​មួយ​នេះ កញ្ញា សា​សា ហាក់​នៅ​ធ្វើ​មិនដឹងមិនឮ ជាមួយនឹង​ដំណើរ​កម្សាន្ត​ក្នុង​រូបភាព​ថត​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​កនាង​បង្ហាញ​នូវ​ភាពសប្បាយ​រីករាយ​។ លើសពីនេះ​នៅ​រសៀល​ថ្ងៃទី​២៩ កញ្ញា សា​សា ក៏បាន​ចូលទៅ​ញ៉ាំ​កាហ្វេ នៅ​ហាង​ទំនើប brown Coffee​។ ក្រោយ​បន្តិច សា​សា បង្ហាញ​ជាមួយ​តុ​ការងារ​នៅក្នុង​កា​រិ​យាយ​ល័យ និង​សរសេរ​ប្រាប់ថា កំពុង​រៀបចំ​ឯកសារ​ចេញទៅ​កម្សាន្ត​នៅ​នាយ​សមុទ្រ ជាមួយ​សារ ប្រាប់ថា «​សង្ឃឹម​បូ​ស្តុ​ន​បានធ្វើ​ឲ្យ​ខ្ញុំ​មាន​សុភមង្គល​»​។ ប៉ុន្តែ​យ៉ាងណា​ក្នុង​ចម្លើយ​ខាងក្រោយ ក្នុង​ហ្វេ​ស​ប៊ុ​ក កញ្ញា សា​សា នាង​បែរជា​និយាយ​ត្រឡប់ត្រឡិន​វិញ​ថា «​ទៅ​កោះ​ពេជ្រ បង​និយាយ​លេង​ទេ​»៕

កញ្ញា សា​សា ធ្វើ​ឲ្យ​តុលាការ ធ្វើ​ឈឺក្បាល​ កញ្ញា សា​សា ធ្វើ​ឲ្យ​តុលាការ ធ្វើ​ឈឺក្បាល​

កញ្ញា សា​សា ធ្វើ​ឲ្យ​តុលាការ ធ្វើ​ឈឺក្បាល​