Liverpool នឹងតែងតាំងលោក Jurgen Klopp ជាគ្រូបង្វឹកថ្មីចុងសប្តាហ៍នេះ

ក្រុងលីវើភូល៖ ថ្នាក់ដឹកនាំ និងសមាជិកក្លឹបហង្សក្រហម Liverpool នឹងតែងតាំងអតីតគ្រូបង្វឹកថ្មីលោក Jurgen Klopp ឲ្យដឹកនាំ Liverpool បន្តនៅសប្តាហ៍នេះ ជំនួសតំណែងលោក Brendan Rodgers ដែលត្រូវបានបណ្តេញពី ចេញពីតំណែងកាលពីម្សិលមិញនេះ ។

តាមរយៈសារព័ត៌មាន BBC ក៏បានរាយការណ៍មកដែរថា គ្រូបង្វឹកវ័យ៤៨ឆ្នាំ Klopp ក៏ពេញចិត្តក្នុងការមកដឹកនាំក្លឹប នៅអង់គ្លេសនេះផងដែរ និងបានកំពុងតែចរចាគ្នានៅឡើយ គ្រាដែល Liverpool ត្រូវការអ្នកចាត់ការថ្មីឲ្យទាល់តែបាន មុនពេលធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Tottenham Hotspur នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ នៅ Premier League ជាបន្តទៀត ។

ផ្អែកទៅតាមកិច្ចពិភាក្សាមិនទាន់បញ្ចប់ តែមតិមួយចំនួនបានលើកឡើងថា គ្រូបង្វឹកថ្មីលោក Jurgen Klopp នឹងទទួល បានប្រាក់ពលកម្មប្រមាណ ៥លានផោនក្នុងការដឹកនាំ Liverpool ក្រោយពេលដែលលោកបានលាលែងពីតំណែងជា គ្រូបង្វឹកចេញពីក្លឹបអាល្លឹម៉ង់ Borussia Dortmund កាលពីរដូវកាលមុននេះ ៕

Liverpool នឹងតែងតាំងលោក Jurgen Klopp ជាគ្រូបង្វឹកថ្មីចុងសប្តាហ៍នេះ