បុរស​ផ្ទុកមេរោគ​អេ​ដស៍​ម្នាក់​ផឹកស្រា​ស្រវឹង បើករថយន្ត​បុក​រះ​ ខូចខាត​រថយន្ត​ ២​គ្រឿង ម៉ូតូ​៣​គ្រឿង របួសធ្ងន់​- ​ស្រាល​៤​នាក់

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​មាន​ផ្ទុកមេរោគ​អេ​ដស៍​បាន​ផឹកស្រា​ស្រវឹង​ បើករថយន្ត​ បុក​រះ​បណ្តាល​ ឱ្យ​ខូចខាត​រថយន្ត​ ២​គ្រឿង ម៉ូតូ​៣​គ្រឿង និង​រង​របួសធ្ងន់​-​ ស្រាល​៤​នាក់ កាលពី​វេលា​ ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៥ តុលា ២០១៥ នៅ​ផ្លូវលំ​ស្ថិត​ ក្នុងភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

បុរស​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ ហ៊ុន ហួ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ។

មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត​បាន​ប្រាប់​ថា មុន​​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង គឺ​ឈ្មោះ ហ៊ុន ហួ​ន បាន​បើករថយន្ត​ធុន​កា​ម​រី ស៊េរី​ឆ្នាំ​១៩៩៥ ពាក់​ស្លាក់​លេខ សៀមរាប 2A-2059 ក្នុង​ទិស​ដៅ​ ពី​ជើង​ទៅ​ត្បូង ក្នុង​ស្ថានភាព​ស្រវឹង ហើយ​បាន​បុក​រះ​ បណ្តាល​ខូចខាត​ រថយន្ត​២​គ្រឿង​, ម៉ូតូ​៣​ គ្រឿង និង​របួសធ្ងន់​-​ ស្រាល​៤​នាក់ ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ បន្ទាន់នៅ​មន្ទីរ​ពេទ្យ ។ ចំណែក​ជន​បង្ក​ ត្រូវ​បាន​ ប្រជាពលរដ្ឋ​ឃាត់ ខ្លួន​ភ្លាម​ៗ​ប្រគល់​ ឱ្យ​សមត្ថកិច្ច​ដើម្បី​នាំ​ ទៅ​អនុវត្ត​តាម​ច្បាប់ ។

តាម​សំដី​សាច់ញាតិ​ជន​បង្ក​គ្រោះថ្នាក់​បាន​ប្រាប់​ថា ឈ្មោះ ហ៊ុន ហួ​ន មាន​ផ្ទុក មេរោគ​អេ​ដស៍ ហើយ​ផឹក​ស្រវឹង​ពី​ណា​មិនដឹង​ បាន​បង្ក​គ្រោះថ្នាក់ ហើយ​ជន​នេះ​តែងតែ​ ប៉ង​សម្លាប់​ខ្លួន​ ព្រោះ​មាន​ផ្ទុកមេរោគ​ ព្រមទាំង​អស់​ស​ង្ឈឹ​ម​ក្នុង​ជីវិត ៕
បុរស​ផ្ទុកមេរោគ​អេ​ដស៍​ម្នាក់​ផឹកស្រា​ស្រវឹង បើករថយន្ត​បុក​រះ​ ខូចខាត​រថយន្ត​ ២​គ្រឿង ម៉ូតូ​៣​គ្រឿង របួសធ្ងន់​- ​ស្រាល​៤​នាក់

បុរស​ផ្ទុកមេរោគ​អេ​ដស៍​ម្នាក់​ផឹកស្រា​ស្រវឹង បើករថយន្ត​បុក​រះ​ ខូចខាត​រថយន្ត​ ២​គ្រឿង ម៉ូតូ​៣​គ្រឿង របួសធ្ងន់​- ​ស្រាល​៤​នាក់
បុរស​ផ្ទុកមេរោគ​អេ​ដស៍​ម្នាក់​ផឹកស្រា​ស្រវឹង បើករថយន្ត​បុក​រះ​ ខូចខាត​រថយន្ត​ ២​គ្រឿង ម៉ូតូ​៣​គ្រឿង របួសធ្ងន់​- ​ស្រាល​៤​នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត