សម្តេច​តេ​ជោ ហ៊ុន សែន ​អញ្ជើញ​កាន់បិណ្ឌ​ទី​៩​ នៅ​វត្ត​ចំពុះក្អែក​ និង​​ពេល​រសៀល​ទទួល​ជួប​ភ្ញៀវ​​ពីរ

រាជធានីភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹ​ទ្ធបណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន នាវេលា​ព្រឹក​ថ្ងៃ​ទី​០៦ តុលា ២០១៥​បាន​អញ្ជើញ​ទៅ​ដាក់​បិណ្ឌ​ទី​៩ នៅ​វត្ត​ចំពុះក្អែក ស្ថិត​ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ច្បារ​អំពៅ ។

ប្រភព​បាន​បន្ត​ថា នៅ​ថ្ងៃ​ដដែល​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​អនុញ្ញាត​ឲ្យ​លោក Somsavat Lengsavad ឧបនាយករដ្ឋមន្ត្រី​ទទួល​​បន្ទុក​សេដ្ឋកិច្ច​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង លោក Xu Bazhe អ្នកគ្រប់គ្រង​រដ្ឋបាល​ផ្នែក​វិទ្យា​សាស្ត្របច្ចេកវិទ្យា ឧស្សាហកម្ម​នៃ​ក្រសួងការពារជាតិ​ចិន ចូល​ជួប​សម្តែង​ការ​គួរសម​និង​ធ្វើ​សវនាការ ​ដាច់​ដោយឡែក​ពី​គ្នា​នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយក​រដ្ឋមន្ត្រី ចាប់ពី​ម៉ោង​៣​ និង​៤៥​នាទី​រសៀល​ថ្ងៃ​ដដែលនេះ ។