និស្សិត​បញ្ចប់​ការ​សិក្សា​លុត​ជង្គង់​សំពះ​ដល់​បាត​ជើង​ឪពុក​ជា​អ្នក​បើក​ឡាន​សំរាម

និស្សិត​បញ្ចប់​ការ​សិក្សា​លុត​ជង្គង់​សំពះ​ដល់​បាត​ជើង​ឪពុក​ជា​អ្នក​បើក​ឡាន​សំរាម

និស្សិត​​ទើប​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ជូឡាឡុងកន​ម្នាក់ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រំជួល​ចិត្ត​យ៉ាង​ខ្លាំង ក្រោយ​បង្ហាញ​ការ​គោរព​ដល់​ឪពុក​ជា​អ្នក​បើក​ឡាន​ដឹក​សំរាម​ដោយ​លុត​ជង្គង់​សំពះ​ដល់​បាត​ជើង។

 

និស្សិត​បញ្ចប់​ការ​សិក្សា​លុត​ជង្គង់​សំពះ​ដល់​បាត​ជើង​ឪពុក​ជា​អ្នក​បើក​ឡាន​សំរាម

 

នេះ​ជា​អ្វី​ដែល​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ឈ្មោះ Klanarong Srisakul បាន​សរសេរ​ទៅ​កាន់​ឪពុក៖

 

«ពេល​ខ្ញុំ​នៅ​ក្មេង, ច្រើន​លើក​ច្រើន​សា​​ណាស់​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្មាស​គេ ព្រោះ​លោក​ប៉ា​របស់​ខ្ញុំ… ខ្ញុំ​សួរ​ខ្លួន​ឯង​ថា ហេតុ​អ្វី​គាត់​មិន​ស្លៀក​ពាក់​ស្អាត​បាត​ដូច​ប៉ា​របស់​មិត្ត​ភក្តិ​ខ្ញុំ ដែល​សុទ្ធតែ​ជា​ប៉ូលិស និង​ទាហាន… ពេល​ខ្ញុំ​កាន់​តែ​ចាស់ ទើប​ខ្ញុំ​ដឹង​ថា​ប៉ា​របស់​ខ្ញុំ និង​ខ្ញុំ​ត្រូវ​ចែក​​រំលែក​ក្ដី​ស្រមៃ​គ្នា។ គាត់​ត្រូវ​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី៤ ហើយ​ប្រាប់​ខ្ញុំ​ថា បំណង​ប្រាថ្នា​របស់​គាត់​ចង់​ឃើញ​កូន​បាន​សិក្សា។

 

បន្ទាប់​ពី​នោះ​មក ខ្ញុំ​ចង់​ក្លាយ​ជា​ទាហាន, ប៉ុន្តែ​ប្រលង​ធ្លាក់។ ខ្ញុំ​គិត​ថា ប៉ា​របស់​ខ្ញុំ​ប្រហែល​ជា​មិន​យំ​ទេ តែ​ក្រោយ​មក​ទើប​ខ្ញុំ​ដឹង​ថា គាត់​យំ​យ៉ាង​ស្ងាត់​ៗ។ នៅ​ពេល​លទ្ធផល​ប្រលង​ចូល​សាកលវិទ្យាល័យ​ប្រកាស ប៉ា​ខ្ញុំ​បាន​សុំ​គេ​ឈប់​មួយ​ថ្ងៃ ដើម្បី​ទៅ​មើល។ ប៉ា​ខ្ញុំ​បាន​ស្រក់​ទឹក​ភ្នែក… វា​ជា​មោនភាព​ខ្លាំង​បំផុត​សម្រាប់​គ្រួសារ​​ដ៏​តូច​របស់​ខ្ញុំ។

 

ពេល​ខ្ញុំ​រៀន​ឆ្នាំ​ទី៤ ប៉ា​សួរ​ខ្ញុំ​ថា តើ​ខ្មាស​គេ​ទេ​ដែល​មាន​គាត់​ជា​ឪពុក, ហើយ​គាត់​ជា​មនុស្ស​សន្សំ​ច្រើន​នោះ? ខ្ញុំ​គ្មាន​ពាក្យ​អ្វី​និយាយ​ទាល់​តែ​សោះ។ ពេល​នេះ ខ្ញុំ​ចង់​អរគុណ​ប៉ា ដែល​គាំ​ទ្រ​គ្រប់​យ៉ាង។ អរគុណ​សម្រាប់​ភាព​ហត់​នឿយ ទឹក​ភ្នែក និង​ពេល​វេលា​​មិន​សប្បាយ​ចិត្ត​ជាមួយ​គ្នា។ ពេល​នេះ ខ្ញុំ​ចង់​ឲ្យ​ប៉ា​រីករាយ​ជាមួយ​ភាព​ជោគ​ជ័យ​របស់​យើង។ ប៉ា​លែង​មាន​អារម្មណ៍​ខ្មាស​គេ​ហើយ ព្រោះ​ប៉ា​ជា​ជា​ប៉ា​លេខ​មួយ​របស់​កូន… កូន​ពិត​ជា​មាន​មោទនភាព​ណាស់​ចំពោះ​ប៉ា៕»

 

និស្សិត​បញ្ចប់​ការ​សិក្សា​លុត​ជង្គង់​សំពះ​ដល់​បាត​ជើង​ឪពុក​ជា​អ្នក​បើក​ឡាន​សំរាម

 

និស្សិត​បញ្ចប់​ការ​សិក្សា​លុត​ជង្គង់​សំពះ​ដល់​បាត​ជើង​ឪពុក​ជា​អ្នក​បើក​ឡាន​សំរាម

 

និស្សិត​បញ្ចប់​ការ​សិក្សា​លុត​ជង្គង់​សំពះ​ដល់​បាត​ជើង​ឪពុក​ជា​អ្នក​បើក​ឡាន​សំរាម
 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ Bangkok Post