ព្រឹកនេះ​ លោក សម រង្ស៊ី ​កាន់បិណ្ឌទី០៩​​នៅក្រុងសៀមរាប

ខេត្តសៀមរាប ​៖ ប្រភពពីមន្រ្តី​គណបក្សសង្គ្រោះជាតិបាន​ឲ្យដឹងថា ​ប្រធានក្រុមតំណាង​រាស្រ្តភាគតិចក្នុងសភា​ លោក សម រង្ស៊ី ​និងថ្នាក់ដឹកនំា​ សមាជិក​សមាជិកា​គណបក្ស​សង្រ្គោះជាតិ​មួយចំនួនទៀត​បានអញ្ជើញទៅដាក់បិណ្ឌ​ទី០៩នៅក្រុងសៀមរាប ។

សេចក្តីរាយ​ការណ៍បានបន្តថា ​បន្ទាប់ពីដាក់បិណ្ឌរួចមក​ លោកប្រធាន​គណបក្សក្រៅរដ្ឋាភិបាលរូបនេះ​ នឹងទៅជួបសំណេះសំណាល​ជាមួយអាជីវករ ​និងប្រជាពលរដ្ឋ​មួយ​ចំនួន ៕