​បុរស​ម្នាក់តូច​ចិត្ត​ខ្លួន​ឯងពិការ​ជើង​ម្ខាង​ធ្វើ​អ្វី​មិន​កើត​ ដេក​កណ្តាល​ថ្នល់​ឱ្យ​ឡាន​កិន​

រាជ​ធានីភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​តូចចិត្ត​ខ្លួន​ឯង​ពិការ​ជើងម្ខាង​ហើយដើរ​សុំទាន​គេ​ទៀត បាន​មក​​ដេក​កណ្តាល​ថ្នល់​ឱ្យ​រថ​យន្ត​​កិន​សម្លាប់​​ខ្លួន ​តែ​ត្រូវ​បាន​ប្រជា​ការពារ​ភូមិ​ជួយ​ទាន់​ពេល​​។

ហេតុការណ៍​​​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​​កាលពី​វេលា​ម៉ោង​៧ ​និង០២នាទី​យប់​ ​ថ្ងៃ​ទី​០៥ ​តុលា​ ២០១៥ ស្ថិត​លើ​ផ្លូវ​វេ​ង​ស្រេង​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​។

តាម​សម្តី​បុរស​ពិកា​របាន​និយាយ​ឱ្យដឹង​ថា ​គាត់​ដើរ​សុំទាន​គេ​ដើម្បី​ចិញ្ចឹម​ក្រពះ​យប់​​កន្លែងណា ដេក​កន្លែង​នឹង​ ។ បុរស​ពិការ​នោះ​​ឈ្មោះ ស៊ីថា ករុ​ណា​ អាយុ៤៩ឆ្នាំ​១១ខែ ​​​មានស្រុកកំណើត​នៅ​ស្រុក​​សូ​ទ្យ​និគម​ន៍​ខេត្តសៀមរាប ។

គាត់​បាន​បន្ត​ទៀត​ថា​ គាត់​ពិការ​ជើង​ម្ខាង​ដោយ​សារ​ជាន់​គ្រាប់​មីន​​ ព្រោះតែ​ការពារ​ប្រទេស​ជាតិ​កាល​ពី​អំឡុង​ឆ្នាំ​១៩៨២ ​​ហើយ​គាត់​​សូម​អំពាវនាវ​ដល់សប្បុរស​ជន​​ជួយ​ដល់រូប​គាត់​ផង​៕​​