​នគរបាល​​ប្រទេស​អូស្ត្រាលីជួយសម្ភារ​បំរើ​ឱ្យការងារ​បង្ក្រាប​បទល្មើស​​ដល់​​​នគរបាល​ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី​០៥ ​តុលា ​​២០១៥ មាន​រៀប​ចំ​ពិធី​ប្រគល់​ទទួល​អំណោយ ជា​សម្ភារសម្រាប់​ការងារ​បង្ក្រាប និង​គ្រប់គ្រង​បទល្មើស​ជា​របស់​ជំនួយ
នគរបាល​សហ​ព័​ន្ឋ ប្រទេស​អូស្ត្រាលី ដែល​មានការ​ចូល​រូ​ម​ពី​លោកស្នងការ ស្នងការ​រង និង​តំណាងស្ថានទូត ប្រទេស​អូស្ត្រាលីផង​ដែរ ។

លោកឧត្តម​សេនី​យ៍​ត្រី ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្តបាន​មាន​ប្រសា​ស​ន៏​ថា អំណោយរបស់​នគរបាលសហ​ព័​ន្ឋ ប្រទេស​អូស្ត្រាលី ដែល​នាំ​​មក​ដោយ​តំណាង​ស្ថានទូត​ប្រទេស​អូ​ស្ត្រាលីមក​ផ្តល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​នៅ​ថ្ងៃនេះ​មាន ម៉ាស៊ីន​ថត ម៉ាកកាណុង​១​គ្រឿង ម៉ាស៊ីន​ថត​វី​ឌី​អូ ម៉ាក​សូ​នី​១​គ្រឿង ម៉ាស៊ីនថតសម្លេង​ឌី​ជី​ថ​ល ១​គ្រឿង ម៉ាស៊ីន​ព្រី​ន​ធឺ​១​គ្រឿង  កែវយឹត១​គ្រឿង រួម​និង ឌី​ស មី​ម៉ូ​រី ជា​ច្រើន​ទៀត ។ 

អំណោយរបស់​នគរបាល​ប្រទេស​អូស្ត្រាលីនៅ​ពេល​នេះ គឺ​សម្រាប់​ប្រើប្រាស់ដោយ​ផ្តោត​ជា​សំខាន់លើ​ការ​បំរើ​ឱ្យការ​បង្ក្រាប​បទល្មើស​ព្រហ្ម​ទណ្ឌ បទល្មើសការ​ជួញដូរ​មនុស្ស និង​បទល្មើស​គ្រឿងញៀន ។

លោក​បាន​បន្ត​ថា កន្លង​មក​នគរបាល​ប្រទេស​អូស្ត្រាលីធ្លាប់​បាន​ជួយ​សម្ភារជា​ច្រើនមក​ស្នងការដ្ឋា​ន​នគរបាលខេត្តកំពង់ឆ្នាំង គឺ​ចាប់តាំងពី​ឆ្នាំ១៩៩៧ មក​ម្ល៉េះ ក្នុង​នោះមានអាគារ​ការិយាល័យ​ព្រហ្ម​ទណ្ឌ
អាគារ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស  បន្ទប់​ឃុំ​ខ្លូ​ន បន្ទប់​សួរ​ចម្លើយ​ជន​រង​គ្រោះ​អា​នីតិជន ទូរទស្ស​ន៍ កាមេរ៉ា ម៉ា​ស៊ីន​ថត ម៉ាស៊ីន​ព្រី​ន ជាដើម ហើយ​ក្នុង​ពេល​ខាង​មុខ​នេះ​នឹង​ផ្តល់​ម៉ាស៊ីន​ធ្វើ​តេស្ត ដែល​បំរើ ឱ្យ​លើ​ករណី​រំលោភ​ទៀត​ផង៕
    ​