ទីតាំង​ខារ៉ាអូខេ​៤​កន្លែង​ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បិទ​ក្រោយ​កើតមានជម្លោះញឹកញាប់

​រាជធានី​ភ្នំពេញ​៖​ហាង​ខា​រ៉ាអូ​ខេ​៤​ទីតាំង​ត្រូវ​អាជ្ញាធរ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​បិទ​អាជីវកម្ម​ក្រោយពី​កើត​មានរឿង​ជម្លោះ​ជា​ញឹកញាប​។ ការចុះ​បិទ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល ថ្ងៃទី​៥​ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅលើ​កំណាត់​ផ្លូវ​២០០៤ ក្នុងភូមិ​ត្រពាំង​ល្វារ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​បើតាម​មន្ត្រី​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ បានអោយដឹងថា មុន​និង​ឈានដល់​ការបិទ​ហាង​ខារ៉ាអូខេ​ទាំងនេះ បន្ទាប់ពី​មានការ​វាយតប់ បង្ករ​ជម្លោះ​និង​នាំអោយ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ស​ន្តិ​សុខ​សង្គម​។​

​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជាក់ថា ហាង​ខារ៉ាអូខេ​ដែល​ត្រូវបាន​បិទ​នោះ​រួមមាន​៖១-​ខារ៉ាអូខេ​យីហោ New Sky ,២.​ខារ៉ាអូខេ​យីហោ Angkor Khmer ,៣. ហាង​ខារ៉ាអូខេ​យីហោ Sabay Reatry និង​ទី​៤​ហាង​ខារ៉ាអូខេ យីហោ Blue Town​។​

​បើតាម​ប្រជាពលរដ្ឋ​បាន​និយាយថា ហាង​ខារ៉ាអូខេ នៅតាម​បណ្តោយ​ផ្លូវ​២០០៤​ទាំងនេះ កន្លងមក​តែងតែ​មានរឿង​ជា​ញឹក​ជា​ញាប់ ខណៈ​ហាង​ខ្លះ​មានការ​កាច់​កុង និង​ប្រជែង​មុខរបរ​គ្នា​៕