អ្នកវិទ្យាសាស្ត្រ​៖ ញ៉ាំ​សាច់​ក្រហម​ធ្វើឱ្យ​កើត​មហារីក​

អ្នកវិទ្យាសាស្ត្រ​៖ ញ៉ាំ​សាច់​ក្រហម​ធ្វើឱ្យ​កើត​មហារីក​

​​ការសិក្សា​មួយ​ដែល​ធ្វើឡើង​នៅ​សាកលវិទ្យាល័យ California ក្នុង​រដ្ឋ San Diego បាន​រកឃើញថា មូលហេតុ​ដែលនាំឱ្យ​សាច់​ក្រហម​ធ្វើឱ្យ​កើត​មហារីក​នោះ​គឺ​ដោយសារ​ជាតិ​ស្ករ​តែម្តង​។ ជាតិ​ស្ករ​នោះ​មានឈ្មោះ​ថា Neu56c ដែល​ត្រូវបាន​គេ​រកឃើញ​ច្រើន​បំផុត​ក្នុង​សាច់សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ ប៉ុន្តែ​មិនមែន​ក្នុង​មនុស្ស​ឡើយ ហើយ​វា​ក៏​ជា​ដើមហេតុ​ធ្វើឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​ឆ្លើយតប​នឹង​ការបង្ក​រលាក​ដែរ​។ ការសិក្សា​ត្រូវបាន​ធ្វើឡើង​នៅលើ​សត្វ​កណ្តុរ ហើយ​រាល់​អំណះអំណាង​ទាំងអស់​ដែល​ទាក់ទង​នឹង Neu56c បង្ក​ជា​មហារីក​នោះ ត្រូវបាន​គេ​ប៉ាន់ស្មាន​ដោយ​ផ្អែក​លើ​ការពិសោធន៍​។ អ្នកវិទ្យាសាស្ត្រ​និយាយថា វា​គឺជា​លើកដំបូង​ហើយ​ដែល​ពួកគេ​បាន​ចង្អុល​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ស្ថានភាព​មនុស្ស​តាមរយៈ​ការ​ឱ្យ​សត្វ​ស៊ី​សារធាតុ Neu56c និង​ជំរុញ​ដល់​ការបង្កើត​អង់ទីគ័រ​ប្រឆាំងនឹង​វា​។ ប៉ុន្តែ​វា​បង្កើតជា​ជំងឺមហារីក​ភ្លាមៗ​ច្រើន​ក្នុង​សត្វ​កណ្តុរ​ទៅវិញ​។

​ជាតិ​ស្ករ​មួយ​នេះ​អាច​រក​ឃើញ​ក្នុង​សាច់​ក្រហម (​សាច់ជ្រូក និង​សាច់​ផ្សេងៗ​ទៀត​) ទឹកដោះគោ និង​ហ្វ្រូ​ម៉ាត​។ រាងកាយ​របស់​យើង​មិន​អាច​ផលិត​ជាតិ​ស្ករ​បែប​នេះ​ដោយ​ខ្លួនឯង​បាន​ឡើយ ហើយ​នៅ​ពេល​វា​ត្រូវបាន​បឺត​ស្រូប​ចូលទៅក្នុង​រាងកាយ វា​ហាក់បីដូចជា​ជន​ឈ្លានពាន​មួយ​ដែល​អាច​នាំឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើ​ការវាយប្រហារ​បង្កើត​បាន​ជា​ការ​រលាក​។ ដល់​ពេល​យូរៗ​ទៅ អាការៈ​កាន់តែ​ធ្ងន់ធ្ងរ ជា​ពិសេស​ប្រព័ន្ធ​ភាពស៊ាំ​ដែល​ធ្លាប់តែ​វាយប្រហារ​ជាតិ​ស្ករ​មួយ​នេះ​បែរ​ជា​បង្ក​ទៅ​ឱ្យ​មាន​ការ​រលាក​រ៉ាំរ៉ៃ​ទៅវិញ ហើយ​វា​ក៏​ជា​ដើម​ហេតុនាំឱ្យ​កើត​មហារីក​ដែរ ដូច្នេះ​អ្នក​ដែល​ញ៉ាំ​សាច់​ក្រហម​ជា​ទៀងទាត់ ពួកគេ​នឹង​អាច​ជួយ​ប្រតិកម្ម​ខ្លាំងក្លា​ជាង​អ្នក​ដែល​ញ៉ាំ​សាច់​ក្រហម​ម្តងម្កាល​ជាមិនខាន​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។