​បងប្រុស​ Messi ត្រូវ​ប៉ូលិស​ឃាត់​​ខ្លួន​៤ម៉ោង​នៅ​អាហ្សង់ទីន


​បងប្រុស​ Messi ត្រូវ​ប៉ូលិស​ឃាត់​​ខ្លួន​៤ម៉ោង​នៅ​អាហ្សង់ទីន

Matias ​បង​ប្រុស​របស់​ Lionel Messi ​ត្រូវ​បាន​គេ​រាយការណ៍​ថា ត្រូវ​ប៉ូលិស​ឃាត់​​ខ្លួន​ ​បន្ទាប់​ពី​ប៉ូលិស​នៅ​​ក្នុង​តំបន់​រក​ឃើញ​ថា រូបគេ​​កាន់​​កាប់​កាំភ្លើង​ខុស​ច្បាប់។

 

​បងប្រុស​ Messi ត្រូវ​ប៉ូលិស​ឃាត់​​ខ្លួន​៤ម៉ោង​នៅ​អាហ្សង់ទីន

Matias Messi (ស្តាំ)

 

​​បើ​តាម​ Cadena 3 ​បាន​ឲ្យ​ដឹង​ថា សាច់ញាតិ​របស់​តារា​ឆ្នើម​ក្រុម​ FC Barcelona ​ត្រូវ​ប៉ូលិស​ស្ទាក់​ផ្លូវ​​នៅ​ស្រុក​កំណើត​គ្រួសារ​របស់​ Messi នា​ទី​ក្រុង​​ Rosario ​កាល​ពី​ថ្ងៃ​សៅរ៍ ​ហើយ​រូប​គេ​បាន​រារាំង​មិន​ចង់​ឲ្យ​​អាជ្ញាធរ​ឆែក​រថយន្ត​របស់​ខ្លួន។ យ៉ាងណា ពេល​ប៉ូលិស ឆែក​នៅ​ក្នុង​រថយន្ត​ Audi A5 ​របស់​ Matias បាន​​ឃើញ​កាំភ្លើង​​ .22-calibre ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ ១ដើម។

 

​​​​​តាម​ប្រភព​ពី​ក្នុង​ស្រុក បាន​​បញ្ជាក់​បន្ថែម​ថា Matias វ័យ​​៣៣​ឆ្នាំ ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​៤​ម៉ោង​​នៅ​ប៉ុស្តិ៍​ប៉ូលិស នា​ទីក្រុង​ Rosario និង​ប្រឈម​​នឹង​មុខ​ច្បាប់​បន្ត​ទៀត។ នេះ​មិន​មែន​ជា​លើក​ទី​១​ទេ សម្រាប់​បង​ប្រុស​ Messi ដែល​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន ពោល​គឺ​កាល​ឆ្នាំ​២០០៨ ក៏​ធ្លាប់​ត្រូវ​​ប៉ូលិស​ ឃាត់​ខ្លួន​ម្ដង​រួច​មក​ហើយ រឿង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​ដូច​គ្នា៕

 

-ចុចអាន៖ Messi ​ស៊ូ​ដើរ​ទាំង​ឈើ​ច្រត់ ទៅ​មើល​​​​ Barca លេង​

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc | bleacherreports