រឿងរ៉ាវដ៏អាថ៌កំបាំង! កូនក្របីកាត់ ក្រពើ (មានវីដេអូ)

ថៃ៖ រឿងរ៉ាវចម្លែកៗ តែងតែ កើតមានឡើង​គ្រប់ទីកន្លែង ដែលកាលពីពេលថ្មីៗនេះ សត្វមួយក្បាល ដែលទើបតែចាប់កំណើតមក បានធ្វើឲ្យ ភ្ញាក់ផ្អើលជាខ្លាំង ដល់ប្រជាពលរដ្ឋ និងអ្នកលេង បណ្ដាញទំនាក់ទំនងសង្គម។

យ៉ាងណាមិញ បានបង្ហាញឲ្យដឹងថា សត្វចម្លែកនេះ ត្រូវបាន គេប្រទះឃើញ នៅតំបន់ Wanghin ខេត្ដ​ Sisaket ប្រទេសថៃ ដែលវា កើតចេញពី សត្វក្របី។ នៅក្នុងនោះ មានការអះអាងថា ក្របីនេះ បានបង្កើតកូនមុនៗ សុទ្ធសឹងតែមានសុភាពល្អ និងមានរូបរាង ធម្មតា។

នេះបើប្រិយមិត្ដ ក្រឡេកមកមើល សត្វចម្លែកនេះ នោះនឹងឃើញ ថាសត្វនេះមាន ស្បែកដូចជា ពពួកសត្វល្មូន មានក្បាលដូចក្រពើ រូបរាងដូចជាក្របី តែទោះជាយ៉ាងណា សត្វដែលមានរូបរាង ចម្លែកនេះ បានងាប់ទៅវិញ ក្នុងរយៈពេលខ្លី ក្រោយពីចាប់កំណើត ដែលនៅក្នុងនោះ អ្នកភូមិយល់ថា វានាំយកមកនូវ លាភសំណាង៕

ចុះប្រិយមិត្ដធ្លាប់ឃើញ សត្វបែបនេះ ឬរូបរាងចម្លែកៗ ក្នុងស្រុកខ្មែរ ដែរឬទេ?

រឿងរ៉ាវដ៏អាថ៌កំបាំង! កូនក្របីកាត់ ក្រពើ (មានវីដេអូ)

រឿងរ៉ាវដ៏អាថ៌កំបាំង! កូនក្របីកាត់ ក្រពើ (មានវីដេអូ)
រឿងរ៉ាវដ៏អាថ៌កំបាំង! កូនក្របីកាត់ ក្រពើ (មានវីដេអូ)
រឿងរ៉ាវដ៏អាថ៌កំបាំង! កូនក្របីកាត់ ក្រពើ (មានវីដេអូ)
វីដេអូ៖

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត