​លឹម​ ម៉េង​សា​យ​៖​ ជើងឯ​ក​គណិត​​វិទ្យា​ប្រ​ចាំ​ឆ្នាំ​២០១៥​ ​ចែក​រំលែក​បទ​ពិសោធន៍​រៀនគ​ណិត​វិទ្យាឲ្យបាន​ ពូកែ​

​មាន​វ័យ​១៦​ឆ្នាំ ​និងជា​​សិស្ស​មក​ពី​វិទ្យាល័យ​សម្តេច​អគ្គ​មហា​សេនាប​តី​តេ​ជោ​ហ៊ុន ​សែន​អង្គ​តាសោម​ ស្ថិត​ក្នុង​ទឹក​ដី​ខេត្ត​តាកែវ​ យុវ​សិស្ស លឹ​ម ​ម៉េង​សាយ ​គឺ​ជា​ជើង​ឯក​គណិត​វិទ្យា ​ឆ្នាំ២​០១៥​ របស់​ព្រះ​ រាជាណា​ចក្រ​កម្ពុជា​ដែលទើ​ប ​តែ​លេច​មុខ​តាម​បណ្តាញ​ព័ត៌មា​នស​ង្គម ​និង​បាន​ល្បី​សុះ​សាយ​តាម​ រយៈ​ទេព​កោសល្យ​របស់ខ្លួន ​ដែល​ធ្វើ​ឲ្យក្រ​សួង​អប់រំ ​យុវជន ​និងកី​ឡា​ទទួល​ស្គាល់​ផងដែ​រ។​ ​ ម៉េង ​សាយ​ ក៏​ធ្លាប់​ជាប់​ជា​សិស្ស​ពូកែ​គណិត​វិទ្យា​ម្តង​រួច​មកហើ​យ​កាល​ពី​រៀន​នៅ​ថ្នាក់​ទី៩​។
​លឹម​ ម៉េង​សា​យ​៖​ ជើងឯ​ក​គណិត​​វិទ្យា​ប្រ​ចាំ​ឆ្នាំ​២០១៥​ ​ចែក​រំលែក​បទ​ពិសោធន៍​រៀនគ​ណិត​វិទ្យាឲ្យបាន​ ពូកែ​
​ងាក​មក​ការ​សិក្សា​​របស់​លឹម ​ម៉េង​សាយ​វិញ​ នរណា​ៗក៏​បានទ​ទួល​ស្គាល់​ថា ​លឹម ​ម៉េង​សាយ​ ​ជាយុវជន​កម្រ​រក​បាន​របស់​កម្ពុជា​ ​ហើយ​នៅ​ពេល​ដែល​សួរ​ថា​តើ​រៀន​យ៉ាង​ដូច​ម្តេច​ដើម្បី​ឲ្យ​ក្លាយ​ជា​អ្នក​ពូកែ​ផ្នែក​គណិត​វិទ្យា ​ម៉េង​សាយ បា​ន​និយាយ​ថា ​“យ៉ាង​យោច​ណាស់​ ជា​រៀងរា​ល់​ថ្ងៃ ​ខ្ញុំ​បាន​ចំណាយ​ពេលពី​ ​២​ម៉ោង​កន្លះ​ ទៅ​៣ម៉ោ​ង​ដើម្បី​ធ្វើលំ​ហាត់​” ​នេះ​ជា​ម៉ោង​ដែល​មិន​អាច​ខក​ខាន​បាន​ឡើយ​សម្រាប់​សិស្ស​ឆ្នើម​របស់យើ​ង​ បើ​ទោះ​ជា​ស្ថិត​ក្នុង​កាលៈ​ទេសៈ​បែប​ណា​ក៏​ដោយ​ ទោះ​ឈឺ ​ឬរវល់​យ៉ាង​ណា ​ម៉េង​សាយសុខ​ចិត្ត​កាត់ម៉ោង​សម្រាក​របស់​ខ្លួន​ គឺ​ម៉ោង​គេង​យប់​ដើម្បីមើ​ល​សៀវភៅ​គណិត​វិទ្យា ​និង​ធ្វើ​លំហាត់។​ ​ក្រៅ​ពី​នេះ ម៉េ​ង ​សាយ ​ត្រូវ​មើល​មេរៀន​ លើ​មុខវិ​ជ្ជា ​ដ៏​ទៃ​ទៀត​ដើម្បី​ធានា​ថា ​គេ​ក៏​នៅ​តែ​ទទួលបា​ន ​ពិន្ទុ​ល្អ​សំរាប់មុ​ខ​វិជ្ជាផ្សេង​ទៀត។​​​កាល​ពី​ចុង​ខែកុ​ម្ភៈ ​ឆ្នាំ​២០១៤​កន្លង​ទៅ ​សាកល​វិទ្យាល័យ​មួយ​របស់​ប្រទេស​កាណាដា​ឈ្មោះ ​Wsterloo​ បាន​រៀបចំ​​ឲ្យ​មាន​ការ​ប្រលងគ​ណិត​វិទ្យា​អន្តរជាតិ​មួយ​ដែលមា​នយុ​វជនម​ក​ពី​គ្រប់​បណ្ដាប្រ​ទេស​ ប្រមាណ​ជាង​៦​ម៉ឺន​នាក់ចូ​លរួ​ម​ ហើយ​នៅ​ពេល​នោះ ​យុវជន​លឹម ​ម៉េង​សាយជា​យុវជន​ម្នាក់​ក្នុង​ចំណោម​៣​នាក់ ​ដែលបានទ​ទួលបា​ន​មេដាយ​ និង​បណ្ណ​សរសើរ​ពី​សំ​ណាក់​អ្នក​រៀប​ចំ​កម្ម​វិធី ​ប្រលង​ឈ្មោះ ​Pascal C​ayley ​and ​Fermat​ Mathematics​ Contests។​​​ក្នុង​ចំណោម​អ្នក​ទាំង​៣​កាល​នោះ ​មាន​យុវ​សិស្ស ​ង៉ូវ ​ហេង ​រៀន​ថ្នាក់​ ទី​១០ ​មក​ពី​វិទ្យាល័យ ​បាក់ទូក ​លឹម​ ម៉េង​សាយ ​សិស្ស​ថ្នាក់​ ទី​១១​ និង​ ឡុច ​វិផា ​សិស្ស​ថ្នាក់ ​ទី​១០​ អ្នក​ទាំង​ពីរ​មកពី​វិទ្យាល័យ​អគ្គមហា​សេនា​បតី​តេ​ជោ ​ហ៊ុន ​សែន ​អង្គ​តាសោម​ បាន​រួម​គ្នា​បង្កើតល​ទ្ធផល​ថ្មីដ​ល់​ខ្លួន​ឯង​ និង​ប្រទេស​ជាតិ​តាម​រយៈការ​ចូល​រួម​ការ​ប្រឡង​នេះ។​ អ្នក​ទាំង​បី​មិន​នឹក​ស្មាន​ថា​នឹង​អាច​មាន​ឱកាស​កាន់​មេ​ដាយ​នេះ​ទេ។​
​កាល​ណោះ ​យុវសិស្ស ​លឹម ​ម៉េង​សាយ ​ប្រឡង​បាន​ពិន្ទុ​ ​១០៨ ​លើ ១​៥០​ ទទួល​បានមេ​​ដាយ​មួយ​ និង​ប័ណ្ណ​សរសើរមួ​យ​ពី​កម្រិត​ថ្នាក់​ ទី​១១ ​(Fermat​ Contest​) ​បានលើ​ក​ឡើង​ថា “​ខ្ញុំគិ​តថា​ ​ការ​ចូល​រួម​នេះ​នឹង​ជួយ​ឲ្យខ្​ញុំ​ស្គាល់ពី​​សមត្ថភាព​ខ្លួនឯ​ង​ និង​យល់​ដឹង​បន្ថែម​ពី​ពិភព​ខាង​ក្រៅ​។ ​ខ្ញុំគិ​ត​ថា ​ភាសា​ជា​បញ្ហា​ធំ​មួយ​ចំពោះ​ខ្ញុំ​”​។​​នៅ​ពេល​នោះ​អ្នក​ទាំង​៣​រូប ​រួមទាំ​ងម៉េ​ង​សាយ ទ​ទួល​ស្គាល់​ថា ​ដោយ​សារ​តែ​ភាសាអ​ង់គ្លេស​នៅ​មាន​កម្រិត​ ពី​ព្រោះសំ​ណួរ​ខ្លះ​ដែល​គេបា​ន​រៀន​ត្រៀម​ ពួកគេ​​មើល​មិន​យល់​ផង​ ប៉ុន្តែ​ពួក​គេ​យល់​ថា ​វា​ជា​សំណាង​ម្យ៉ាង​ដែរ​ ដែល​នៅ​ពេល​ប្រឡង​មិនជួ​ប​លំហាត់​អាន​មិន​យ​ល់។​ តំ​ណាង​សាកលវិទ្យាល័យ ​ធ្លាប់​លើក​ឡើង​ថា ​​សាកល​វិទ្យាល័យ​នាំ​ចូល​តេស្ដ​សម្រាប់​សិស្ស​ប្រលង​ Pascal​, C​ayley​, ​and ​Fermat​ Mathematics ​Contests​ គឺ​ជា​ការ​ត្រួសត្រា​យ​ផ្លូវ​សម្រាប់​ការ​ប្រលង I​MO ​(គណិត​វិទ្យា​អូឡាំ​ព្យាដ្ដ​អន្តរជាតិ​)។​
​អ្នក​រៀប​ចំ​បាន​បែង​ចែក​លំហាត់​ចេញ​ជា​បី​ផ្នែក​ដែល​ផ្នែក​ ទី៣​ ពិបាក​ជាង​គេ ​​ហើយ​អ្នក​រៀប​ចំ​មិន​ដាក់​លំហាត់ពិ​បាក​ៗ​ដូចតេ​ស្ដ​ពិភព​លោក ​(IMO)​ពេកទេ​ ​ដោយ​គេ​គិ​ត​​ថា លំ​ហាត់​ទាំង ​២៥ នោះ​​គឺ​អ្នក​ចូល​រួម​អាច​ធ្វើ​បាន​ និង​អាច​បញ្ចប់​ក្នុង​ល្បឿន​លឿន​ពី​ចន្លោះ​ពេលមួ​យម៉ោ​ង​។​​កម្ម​វិធី ​Pascal​, ​Cayley,​ a​nd ​Fermat​ Mathematics C​ontests ​គឺ​ជា​តេស្ដ​វាស់​ស្ទង់​សមត្ថភាព​អ្នករៀ​ន​គណិត​វិទ្យា​។ ​បើនិ​យាយ​ឲ្យ​ងា​យ​ស្រួល​សិស្សដែ​ល​ចូល​ប្រឡង​តេស្តនេះ​​គឺ​ដូច​នឹង​អ្នក​ប្រឡង​ TOEFL ​ឫ​ I​ELTS ​ផង​ដែរ​។ ​ជា​រៀង​រាល់​ឆ្នាំ ​សាកល​វិទ្យាល័យ ​Waterloo ​តែង​តែ​រៀប​ចំ​ការ​ប្រឡងគ​ណិតវិទ្យា​អន្តរ​ជាតិ​ជាច្រើ​ន​ហើយ​ចំពោះ​តេស្ដ​ទាំង ​បី​នេះ ​Pascal​ Contests​ គឺ​សម្រាប់​កម្រិត​ថ្នាក់ ​ទី៩ ​Cayley​ Contests ​សម្រាប់​កម្រិត​ថ្នាក់ ​ទី១០​ ហើយជា​ចុង​ក្រោយ​កម្រិត​ថ្នាក់ ​ទី​១១ ​Fermat​ Contests៕​​អត្ថបទ វ៉ាន វណ្ណនីដា
​​​​​