ព្រោះ​តែមិន​អាច​សម្រេច​គោល​ដៅលក់​ ក្រុម​ហ៊ុន​បញ្ជា​ឱ្យបុគ្គលិក​របស់​ខ្លួន​វារជុំវិញបឹង​

យោង​តាម​ការ​ចុះផ្សាយ​ពត៌​មាន​មួយ​នៅលើ​គេហទំព័រ​នៃ​សារពត៌​មាន ​Tencent របស់​ចិន​កាល​ពីពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ មាន​ព្រឹត្តិ​ការណ៍​ដ៏គួរ​ឱ្យ​ហួស​ចិត្ត​មួយ​បានកើត​ឡើង​នៅក្នុង​ខេត្ត​ Hunan ក្រុងZhengzhou ដោយ​បុគ្គលិក​នៃ​ក្រុមហ៊ុន​ចិន​មួយ​បានទទួល​រងនូវ​ការធ្វើ​ទណ្ឌកម្ម​ពីម្ចាស់​ក្រុមហ៊ុន​ដោយ​ពួកគេ​មិនបាន​សម្រេច​នូវ​គោល​ដៅលក់​ដែល​ដាក់ជូន​ដោយ​ក្រុមហ៊ុន ។​
ព្រោះ​តែមិន​អាច​សម្រេច​គោល​ដៅលក់​ ក្រុម​ហ៊ុន​បញ្ជា​ឱ្យបុគ្គលិក​របស់​ខ្លួន​វារជុំវិញបឹង​

ព្រោះតែ​មិន​អាច​សម្រេច​គោល​ដៅលក់​ដូច​អ្វីដែល​ក្រុមហ៊ុន​បាន​ដាក់ជូន បុគ្គលិក​ផ្នែកលក់ ​និងទីផ្សារ​ជាច្រើន​រូប​របស់​ក្រុមហ៊ុន​មួយ ​បានបង្ខំ​ចិត្ត​ធ្វើតាម​ការ​បញ្ជា​របស់​ថៅកែ​ក្រុមហ៊ុន​ដោយ​ព្រម​វារតាម​បណ្ដោយ​ខឿន​ផ្លូវ​ដើរ​ជុំវិញ​មាត់បឹង​Ruyi ក្នុង​ប្រទេស​ចិន ​។ សាក្សី​ជាច្រើន​នៅកន្លែង​កើត​ហេតុ ​បានឃើញ​ផ្ទាល់​នឹងភ្នែក ​និងបាន​រាយការណ៍​ដល់​សារ​ពត៌​មាន​សៀង​ហៃថា​ បុគ្គលិក​ទាំង​អស់​នោះ​ពិត​ជាគួរ​ឱ្យ​អាណិត​ណាស់ !​ ពួកគេ​តស៊ូវា​រមួយ​ជុំបឹង ​រហូត​ដល់​មាន​អ្នក​ខ្លះរង​របួស​ រលាត់ដៃ​ រលាត់​ជើង​ចេញ​ឈាម និង​រហែក​សម្លៀក​បំពាក់​អស់ ។​
ព្រោះ​តែមិន​អាច​សម្រេច​គោល​ដៅលក់​ ក្រុម​ហ៊ុន​បញ្ជា​ឱ្យបុគ្គលិក​របស់​ខ្លួន​វារជុំវិញបឹង​

ទោះ​ជាយ៉ាង​នេះក្ដី ​គេនៅ​មិនទាន់​អាច​សុំការ​បំភ្លឺ​ពីសំណាក់​នាយក​ក្រុម​ហ៊ុន​អំពី​មូល​ហេតុនៃ​ការធ្វើ​ទណ្ឌកម្ម​ចំពោះ​បុគ្គលិក​របស់​ខ្លួនយ៉ាង​ដូច្នេះ​នៅឡើយ​ទេ ​ប៉ុន្តែ​ករណី​ធ្វើទណ្ឌ​កម្ម​ប្រភេទ​នេះ​ នៅប្រទេស​ចិន​គឺមិន​មែន​ជារឿង​ថ្មីអ្វី​នោះទេ​ ។ ក្រោយ​ពីពត៌មាន​មួយ​នេះបាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ចិន​រួចមក​ មាន​មតិសាធារណៈ​ជនជា​ច្រើន​បាននាំ​គ្នាបញ្ចេញ​មតិដោយ​មិនយល់​ស្រប​ ដៀល​ត្មះ ​និងថ្កោល​ទោស​ចំពោះ​ទង្វើ​អមនុស្ស​បែបនេះ ៕​
ព្រោះ​តែមិន​អាច​សម្រេច​គោល​ដៅលក់​ ក្រុម​ហ៊ុន​បញ្ជា​ឱ្យបុគ្គលិក​របស់​ខ្លួន​វារជុំវិញបឹង​

ដោយ៖ ឈូក ស
ប្រភព៖ Shanghai