ទិដ្ឋ​ភាព​ទេសចរ​កកកុញ​នៅលើ​ស្ពាន​យោល​កញ្ចក់​ដ៏វែង​របស់ចិន​

ជាស្ពាន​យោល​កញ្ចក់​ដ៏វែង​ជាងគេ​នៅក្នុង​ពិភពលោក ​ស្ពាននេះ​ត្រូវ​បាន​កសាង​ឡើង​ដោយ​ក្រុម​ស្ថាបត្យករ​ចិនល្បីៗ ​និងជំនាញៗ​ជាច្រើនរូប ​និងត្រូវ​ចំណាយ​ពេលវេលា​ និងទឹក​ប្រាក់​អស់យ៉ាង​ច្រើន​ ។ ក្រោយ​ពេល​ដែលបាន​បញ្ចប់​គម្រោង​សាងសង់​នេះ ​កាលពី​ពាក់​កណ្ដាល​ខែកញ្ញា​កន្លង​ទៅ​ ស្ពាន​យោល​នេះ​ក៏ត្រូវ​បានគណៈ​អភិបាល​ខេត្ត​Hunan ចុះទៅ​សម្ពោធ​ដាក់​ឱ្យប្រើ​ប្រាស់​ជាសាធារណៈ​ដល់​វិស័យ​ទេសចរណ៍​នៅក្នុង​តំបន់​នោះ​ នេះបើ​យោង​តាម​ការចុះ​ផ្សាយ​នៅលើ​គេហទំព័រ​របស់​សារពត៌​មានCCTV ។​
ទិដ្ឋ​ភាព​ទេសចរ​កកកុញ​នៅលើ​ស្ពាន​យោល​កញ្ចក់​ដ៏វែង​របស់ចិន​

មាន​ប្រវែង​បណ្ដោយ​៣០០ម៉ែត្រគត់ ​និងកម្ពស់​ផុតពីដី​ប្រវែង ​១៨០ម៉ែត្រ​ ខ្ពស់​ជាង​អង់តែន​របស់​ស្ថានីយ៍​វិទ្យុ​Cool ៦០ម៉ែត្រ​ ស្ពាន​យោល​នេះ​មានលក្ខណៈ​ពិសេស​នៅត្រង់ថា ​វាត្រូវ​បានគេ​សាង​សង់​ឡើង​ដោយ​កញ្ចក់​ថ្លាក្រាស់ៗ​គុណភាព​លេខមួយ​ ដែលមិន​ងាយគ្រាំ​ប្រេះស្រាំ ​និងខ្សែកាប​ដ៏មាំបំផុត​ដើម្បីចង​ភ្ជាប់ស្ពាន​ពីភ្នំមួយ​ទៅភ្នំមួយ​ទៀត ​។ លើស​ពីនេះ​ទៅទៀត​ វាអាច​ទ្រាំទ្រ​នូវកម្លាំង​ខ្យល់​បក់​ខ្លាំង​បាន​យ៉ាងល្អ ។ ​
ទិដ្ឋ​ភាព​ទេសចរ​កកកុញ​នៅលើ​ស្ពាន​យោល​កញ្ចក់​ដ៏វែង​របស់ចិន​

ទើបតែ​បានបើក​សម្ពោធភ្លាមៗ ​ស្ពាន​យោល​កញ្ចក់​ដ៏គួរ​ជាទីប្លែក​ភ្នែក ​ប្លែក​អារម្មណ៍​ និងព្រឺឆ្អឹង​ខ្នងមួយ​នេះ​ បានក្លាយ​ជាគោល​ដៅដ៏មិន​អាចខាន​បានរបស់​ភ្ញៀ​ទេសច​រជាតិ​ និងអន្តរ​ជាតិ​មកពី​គ្រប់​ទិសទី ​។ គេសង្កេត​ឃើញថា ​ព្រោះ​ហេតុតែ​ចង់ស្គាល់ ​ចង់ពាល់​ និងចង់​ដើរគយ​គន់​ទេសភាព​ធម្មជាតិ​ពីលើ​ស្ពាន​យោល​កញ្ចក់​នេះ​ ចំនួន​មនុស្ស​ដ៏ច្រើន​បាន​នាំគ្នា​ដើរ​ពីលើ​ស្ពាន​ដោយ​ជឿទុក​ចិត្ត​ចំពោះ​បច្ចេក​ទេស​សាង​សង់​របស់​ស្ថាបត្យករ​ចិនដ៏​ចំណាន ៕​
ទិដ្ឋ​ភាព​ទេសចរ​កកកុញ​នៅលើ​ស្ពាន​យោល​កញ្ចក់​ដ៏វែង​របស់ចិន​

ទិដ្ឋ​ភាព​ទេសចរ​កកកុញ​នៅលើ​ស្ពាន​យោល​កញ្ចក់​ដ៏វែង​របស់ចិន​ដោយ៖ ឈូក ស
ប្រភព៖ CCTV