បិទ​ទីតាំង​ខារ៉ាអូខេ​៤​កន្លែង​ នៅ​ផ្លូវ​២០០៤​ក្រោយ​មាន​ជម្លោះ​គ្នា ​កាល​ពី​យប់​មិញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​បាន​ចុះ​ទីតាំង​ខារ៉ាអូខេ​ ចំនួន​៤​កន្លែង​ក្រោយ​មាន​ជម្លោះ​ជេរ​បញ្ចោរ និង​វាយតប់​គ្នា​បែប​អនាធិបតេយ្យ ​កាល​ពី​​​យប់​មិញ​នាំ​ឱ្យ​រំខាន​ដល់​ការ​ រស់​នៅ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​មិន​បាន​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ខណ្ឌ ដែល​បាន​ហៅ​ទៅ​ប្រជុំ​ណែនាំ​ជា​បន្តបន្ទាប់ ​នា​ពេល​កន្លង​មក ។ ការ​ចុះ​បិទ​ខារ៉ាអូខេ​នោះ ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៥ តុលា ២០១៥ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ខារ៉ាអូខេ​ទាំង​៤​ទីតាំង​​ដែល​ត្រូវ​បាន​ចុះ​ទៅ​បិទ​ទ្វារ​នោះ​មាន ១-​យីហោ ញូ​វ​ស្កា​យ (New Sky KTV), ២-​យីហោ អង្គរ ខ្មែរ (Angkor Khmer KTV), ៣-​យីហោ សប្បាយ រាត្រី (Sabay Reatry KTV) និង​៤-​យីហោ ប៊្លូ ថោ​ន (Blue Town KTV) ដែល​ការ​ចុះ​បិទ​នេះ​គឺ​ព្រោះតែ​ហាង​ខារ៉ាអូខេ​ទាំង​៤​ខាងលើ​បាន​បង្កជម្លោះ ជេរ​បញ្ចោរ និង​វាយតប់​គ្នា​បែប​អនាធិបតេយ្យ នាំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​សណ្តាប់ ធ្នាប់ សន្តិសុខ​សង្គម មិន​បាន​គិតគូរ​ពី​ការ​រស់នៅ​របស់​អ្នក​ជិតខាង ជា​ពិសេស​មិន​បាន​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ខណ្ឌ ដែល​បាន​ហៅ​ទៅ​ប្រជុំ​ អប់រំ ណែនាំ​ជា​បន្តបន្ទាប់​កាល​ពី​​ពេល​កន្លង​មក ។

ប្រភព​ដដែល​បាន​បន្ត​ថា ទំនាស់​រហូត​ឈាន​ដល់​ការ​ជេរ​បញ្ចោរ ប្រមាថ វាយតប់​គ្នា​បង្ក​ឲ្យ​មាន​ភាព​អនាធិបតេយ្យ​កើតឡើង​នោះ ផ្ដើម​ចេញពី​ការ​ដណ្ដើម​ម៉ូយ​គ្នា​កាលពី​យប់​ថ្ងៃ​ទី​៤ តុលា ២០១៥ ដែល​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល និង​ភ័យ​ខ្លាច​គ្រប់​ៗ​គ្នា ។ ម្យ៉ាង​ហាង​ទាំងនោះ​បាន​ស្ថិត​នៅ​ជាប់​គ្នា​រដឹក ប៉ុន្តែ​មិន​ចេះ​សាមគ្គី​គ្នា​ទេ តែងតែ​បង្ករឿង ​ពាក់មុខយក្ស​ដាក់​គ្នា រកស៊ី​កាច់​កុង​គ្នា​ស្ទើរតែ​រាល់យប់​តែ​ម្ដង ហើយដោយ​សារ​មាន​ទំនាស់​បែប​នេះ ទើប​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សម្រេច​ចុះ​បិទ និង​ដកហូត​សម្ភារៈ​សំខាន់​ៗ​មួយ​ចំនួន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បម្រើ​ការ​ឲ្យ​ ហាង​ខាងលើ ដូច​ជា​ឧបករណ៍​ខា​រ៉ា​អូរ​ខេ​ជាដើម​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ ហើយ​មិន​ទាន់​ដឹង​ថា ប្រគល់​ឲ្យ​វិញ​នៅ​ពេល​ណា និង​អនុញ្ញាត​ឲ្យ​ដំណើរការ​វិញ​នៅ​ពេល​ណា​ឡើយ ៕

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត