បុរសម្នាក់ ​ដេកក្បែរប្រឡាយទឹក មានរបួសក្បាល ​ធ្ងន់ធ្ងរ សមត្ថកិច្ច​គ្មាន​អើពើ​

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ទំនងជា​ជនអនាថា មាន​អាយុ​ប្រហែល​៣០​ឆ្នាំ បាន​ដេក​ញ័រ​ច​ម្រ​ប់​នៅ​ក្បែរ​ប្រឡាយ​ទឹក​មួយ​កន្លែង ដោយ​​មាន​ស្នាម​របួស​បែក​ចង្ការ និង​ក្បាល ហើយ​ត្រូវ​អ្នកដំណើរ​ប្រទះ​ឃើញ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៧ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ តុលា ២០១៥ នេះ ស្ថិត​នៅ​ក្បែរ​របង​វិទ្យាល័យ «​នេ​ត​យ៉ង់​» ក្នុងភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ខេត្តបាត់​ដំបង ។

ទោះបីជា​យ៉ាងណា ជំហាន​ដំបូង​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​នោះ​ទេ តែបើ​តាម​ការ​សន្និដ្ឋាន​របស់​អ្នកដំណើរ​ថា បុរស​នោះ​ទំនង​ធ្លាក់​ចូល​ទឹក​ប្រឡាយ​ហើយ​វារ​មក​លើគោក​វិញ តែ​ស្នាម​របួស​នោះ ក៏​មិនដឹង​មក​ពី​មូលហេតុ​អ្វី​ដែរ ?

ហើយ​អ្វី​ដែល​គួរ​ឱ្យ​ហួសចិត្ត​នោះ គឺ​គេ​ឃើញ​មាន​សមត្ថកិច្ច​ក្រុង​២​នាក់​មក​អើត​មើល​ដែរ តែ​មិន​បាន​ត្រួតពិនិត្យ និង​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​នោះ​ទេ ធ្វើ​ឱ្យ​អ្នក​ឈរ​មើល​គ្រវីក្បាល​គ្រប់​ៗ​គ្នា ។

បុរសម្នាក់ ​ដេកក្បែរប្រឡាយទឹក មានរបួសក្បាល ​ធ្ងន់ធ្ងរ សមត្ថកិច្ច​គ្មាន​អើពើ​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត