ស្រាបៀរលីអូបន្តផ្តល់សំណាងជូន អតិថិជនរបស់ខ្លួន ប្រចាំខែតុលា ២០១៥

ភ្នំពេញ៖ កាលពីរសៀលថ្ងៃអាទិត្យទី ​ 04 តុលា ឆ្នាំ 2015នៅក្នុងកម្មវិធីកំពូលអ្នកប្រដាល់ក្បាច់ គុនបុរាណ ខ្មែរបស់ស្រាបៀរលីអូ ថ្មីៗនេះ ក្រុមហ៊ុន ស្រាបៀរលីអូ បានបន្តបង្កើត នូវក្តីរំភើបរីករាយ ដោយបាន ប្រគល់រង្វាន់ពិតៗជាក់ស្តែងរួមមាន​ ម៉ូតូហុងដាឌ្រីម 2015 ចំនួន 3 គ្រឿង​ និង​រង្វាន់ទឹក ប្រាក់សុទ្ធ​ 1000$ ចំនួន​6 រង្វាន់ ជូនដល់អតិថិជនដែលមានសំណាងពី កម្មវីធី «គាស់ភ្លាម! ឈ្នះភ្លែត!» របស់ក្រុមហ៊ុន ស្រាបៀរលីអូចំពោះ មុខទស្សនិកជន រាប់ម៉ឺននាក់ទូទាំងប្រទេស។
ស្រាបៀរលីអូបន្តផ្តល់សំណាងជូន អតិថិជនរបស់ខ្លួន ប្រចាំខែតុលា ២០១៥
ប្រធានទីផ្សាររបស់ក្រុមហ៊ុនស្រាបៀរលីអូ​​ លោក ព្រាប សុវណ្ណបានមាន ប្រសាសន៍ក្នុងពិធី ចែករង្វាន់ថា «ក្រុមហ៊ុនស្រាបៀរលីអូ នឹងនៅតែបន្ត ផ្តល់ជូនអតិថិជន របស់ខ្លួនជាមួយ រង្វាន់ពិតៗជាបន្ត បន្ទាប់ រហូតដល់ អស់ពីស្តុក»។  លោកបានបន្ថែម ទៀតថា«ក្នុងឱកាសពិធី បុណ្យភ្ជុំបិណ្ឌនេះផងដែរ សូមឲ្យ រាល់ការធ្វើ ដំណើររបស់អតិថិជនស្រាបៀរ លីអូ នឹងប្រជាជនកម្ពុជា ទូទាំងប្រទេស ទៅកាន់ទី វត្តអារាម នឹងកន្លែង កំសាន្តនានាប្រកបដោយសុវតិ្ថភាព។ ដើម្បីមានឱកាសឈ្នះរង្វាន់ ពីស្រាបៀរលីអូ ​លោកអ្នកគ្រាន់តែជាវ ស្រាបៀរលីអូប្រភេទកំប៉ុងមក ទទួលទាន នោះលោកអ្នកនឹង មានឱកាស ឈ្នះរង្វាន់​​ដូចជា ម៉ូតូហុងដាឌ្រីម2015, ​iPhone6, ទូរទស្សន៍32អ៊ីញ, ទឹកប្រាក់ពី​​ 1ដុល្លារ រហូតដល់1,000$, និង​ស្រាបៀរ លីអូជាច្រើនរង្វាន់ទៀត។

ជាវស្រាបៀរលីអូដបក៏អាចមានឱកាសឈ្នះរង្វាន់​ជាច្រើនដូចជា​ ទូរទស្សន៍, ទូរស័ព្ទដៃ​iPhone, Ipad និង​ស្រាបៀរលីអូជា ច្រើនរង្វាន់​ទៀត។

ដោយក្តីរំភើបរីករាយព្រមជាមួយស្នាមញញឹម លោក បូរ ចាន់រតនាដែលជាអតិថិជន មួយរូបក្នុង ចំណោមអតិថិជន 3រូប ដែលមាន សំណាងឈ្នះរង្វាន់​ម៉ូតូ ហុងដាឌ្រីម2015ពីក្រវិលកំប៉ុង ស្រាបៀរលីអូ បានមានប្រសាសន៍ថា «គ្រាន់តែគាស់កំប៉ុងទី1 ស្រាប់តែខ្ញុំឈ្នះ រង្វាន់​ម៉ូតូហុងដាឌ្រីម 2015 ភ្លាម។ ខ្ញុំពិតជាត្រេកអរ ខ្លាំងណាស់ ព្រោះថាស្រាបៀរលីអូ បានប្រគល់ម៉ូតូ ហុងដាឌ្រីម2015មួយគ្រឿង ដល់រូបខ្ញុំ ដើម្បីធ្វើដំណើរ កំសាន្ត នៅក្នុងឪកាសពិធីបុណ្យភ្ជុំបិណ្ឌ នេះផងដែរ។

ក្រុមហ៊ុន​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិថិជន ដៃគូ​ពាណិជ្ជកម្ម បណ្តាញសារព័ត៌មាន ទាំងអស់​ដែល​បាន​ចូលរួម​គាំទ្រ​នូវ​ផលិតផល របស់ក្រុមហ៊ុន​។
ស្រាបៀរលីអូបន្តផ្តល់សំណាងជូន អតិថិជនរបស់ខ្លួន ប្រចាំខែតុលា ២០១៥
ស្រាបៀរលីអូបន្តផ្តល់សំណាងជូន អតិថិជនរបស់ខ្លួន ប្រចាំខែតុលា ២០១៥
ស្រាបៀរលីអូបន្តផ្តល់សំណាងជូន អតិថិជនរបស់ខ្លួន ប្រចាំខែតុលា ២០១៥

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត