អាហារ​ល្អៗ​ចំពោះ​សុខភាព​នៅ​ពេល​ញ៉ាំ​ឆៅ​

អាហារ​ល្អៗ​ចំពោះ​សុខភាព​នៅ​ពេល​ញ៉ាំ​ឆៅ​

​ទឹក​ផ្លែឈើ​
​មានទឹក​ផ្លែឈើ​កំប៉ុង​ជា​ច្រើន​ដែល​អ្នក​អាច​រក​ទិញ​បាន​នៅតាម​ផ្សា ឬ​ហាង​លក់ទំនិញ​រាយៗ ដែល​បាន​បញ្ជាក់ថា វា​សុទ្ធតែ​មាន​អត្ថប្រយោជន៍​អស្ចារ្យ​ចំពោះ​សុខភាព ប៉ុន្តែ​បើ​យើង​គិត​ឡើងវិញ​គឺ​គ្មាន​អ្វី​ល្អ​ជាង​ការ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​ដែល​ចំរាញ់​ចេញពី​គ្រឿងផ្សំ​ប្រភេទ​ឆៅៗ និង​ទឹក​របស់​វា​ឡើយ​។ ហាង​លក់ទំនិញ​តែង​ទិញ​ទឹក​ផ្លែឈើ​មក​លក់​ដែល​បានមក​ពី​ការកែច្នៃ ដូច្នេះ​វា​អាច​នឹង​ត្រូវ​បាន​បន្ថែម​សារធាតុ​គីមី រសជាតិ ពណ៌ ផ្អែម និង​សារធាតុ​រក្សា​បាន​យូរ​ជាច្រើន​។

​ទឹក​ផ្លែឈើ​ដែល​ចេញពី​បន្លែ និង​ផ្លែឈើ​ពិតណាស់ នឹង​ផ្តល់ឱ្យ​អ្នក​នូវ​ជីជាតិ​ដ៏​ច្រើន​ដែល​អាច​បង្គ្រប់​ជាតិ​ទឹក ច្រោះ​ជាតិពុល ពង្រឹង​ដល់​ការរំលាយ​អាហារ បង្កើន​ថាមពល និង​ជំនួយ​ដល់​ការ​សម្រក​ទម្ងន់​។

ខ្ទឹម​ស​
ខ្ទឹមស​គឺជា​អាហារ​មួយ​ប្រភេទ​ដែល​តែងតែ​ត្រូវបាន​មនុស្ស​យើង​យក​មក​ចំអិន​អាហារ​ជាមួយ​។ ខ្ទឹមស​មិន​ខុសគ្នា​នឹង​ខ្ទឹមបារាំង​ឡើយ គឺ​វា​ផ្ទុក​ទៅ​ដោយ​សារធាតុ Phytonutrient Allicin ដែល​អាច​ទទួលបាន​ច្រើន​នៅពេល​ញ៉ាំ​ឆៅ​។

ការសិក្សា​បាន​ឱ្យដឹងថា ការ​ញ៉ាំ​ខ្ទឹមស​ឆៅ​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​សប្តាហ៍ នឹង​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​សួត​បាន​។ អ្នក​នៅ​តែ​អាច​ទទួលបាន​ប្រយោជន៍​ពី​ការ​ញ៉ាំ​ខ្ទឹមស​ឆ្អិន​ដដែល​ទេ​។​

ដូង​
ដូង​គឺជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​មាន​អត្ថប្រយោជន៍​យ៉ាង​អស្ចារ្យ​ដល់​មនុស្ស​យើង​។ ការ​ញ៉ាំ​ទឹកដូង​ច្រើន​អាច​ជំនួស​ជាតិ​ទឹក​ដែល​បាត់បង់​ល្អ​ជាង​ការ​ញ៉ាំ​ទឹក​ធម្មតា ហើយ​ប្រេង​ដែល​ចំរាញ់​ចេញពី​សាច់ដូង​ដ៏​ផ្ទុក​ទៅដោយ​ជាតិ​ខ្លាញ់​ដែល​ល្អ​ចំពោះ​សុខភាព​ខួរក្បាល និង​បេះដូង​ដែរ​។
អាហារ​ល្អៗ​ចំពោះ​សុខភាព​នៅ​ពេល​ញ៉ាំ​ឆៅ​
ម្ទេស​ប្លោក​ក្រហម​
ផ្លែឈើ​ជូរៗ​ច្រើនតែ​ជា​របស់​ដំបូង​គេ​ហើយ​នៅពេល​យើង​គិត​អំពី​វីតាមីន C ប៉ុន្តែ​ម្ទេស​ប្លោក​ពណ៌​ក្រហម​គួរតែ​ចូលរួម​ជាមួយ​គ្នា​នឹង​ក្រូច និង​ក្រូចឆ្មា​ដែរ​។ ជាមួយនឹង​ការ​ទទួលទាន​វីតាមីន C បី​ដង​ក្នុង​មួយ​ថ្ងៃ ផ្លែ​ម្ទេស​ប្លោក​ក៏មាន​អង់​ទី​អុក​ស៊ីដង់ដ៏​ពូកែ និង​ជា​ប្រភព​នៃ​វីតាមីន B6, E និង​ម៉ាញ៉េស្យូម​ផងដែរ​។
​អ្នក​ប្រហែលជា​អាច​មិន​អាច​រក្សា​ចំនួន​វីតាមីន C បានល្អ​ឡើយ​នៅ​ពេល​អ្នក​ចំអិន​ម្ទេស​ប្លោក​ដោយ​ប្រើ​កម្តៅ​រហូតដល់ ១៩០​អង្សារ​។ ដូច្នេះ​ដើម្បី​ទទួលបាន​ជីវជាតិ​ពេញលេញ​នោះ អ្នក​គួរតែ​ញ៉ាំ​វា​ឆៅ​វិញ​ទៅ​។
អាហារ​ល្អៗ​ចំពោះ​សុខភាព​នៅ​ពេល​ញ៉ាំ​ឆៅ​

ប្រូ​ខូលី​
ប្រូ​ខូលី​គឺជា​បន្លែ​មួយ​ប្រភេទ​ដែល​គួរតែ​ជ្រើសរើស​ដំបូង​គេ​។ ជាមួយនឹង​ការ​ផ្តល់​អត្ថប្រយោជន៍​ដ៏​ច្រើន​របស់​បន្លែ​មួយ​នេះ វា​មិន​ត្រឹមតែ​ផ្ទុក​ទៅ​ដោយ​វីតាមីន C កាលស្យូម ប៉ូ​តា​ស្យូម និង​ប្រូតេអ៊ីន​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​សារធាតុ Sulforaphane សម្រាប់​ប្រឆាំងនឹង​ជំងឺមហារីក បញ្ចុះ​សម្ពាធ​ឈាម ពង្រឹង​ដល់​សុខភាព​បេះដូង ផ្តល់​ជា​អង់​ទី​អុកស៊ី​ដង់​សម្រាប់ទប់​ស្កាត់​ភាព​ចាស់ និង​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​។
អាហារ​ល្អៗ​ចំពោះ​សុខភាព​នៅ​ពេល​ញ៉ាំ​ឆៅ​

​យោង​ទៅ​ទាម​ការសិក្សា​មួយ​របស់​សារព័ត៌មាន Journal of Agricultural and Food Chemistry បានឱ្យដឹងថា អ្នក​ដែល​ញ៉ាំ​ប្រូ​ខូលី​ឆៅ ឃើញថា​មាន​ការ​បឺត​ស្រូប​សារធាតុ Sulforaphane លឿន​ជាង និង​ច្រើន​ជាង អ្នក​ញ៉ាំ​ឆ្អិន​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។