ចង់​សាក​ទេ​!! វិធី​ដែល​អាច​បំបាត់​ការឈឺ​ខ្នង​ក្នុង​រយៈពេល ៦០​វិនាទី​ប៉ុណ្ណោះ​

ចង់​សាក​ទេ​!! វិធី​ដែល​អាច​បំបាត់​ការឈឺ​ខ្នង​ក្នុង​រយៈពេល ៦០​វិនាទី​ប៉ុណ្ណោះ​

​មនុស្ស​ដែល​ចំណាយ​ពេល​អង្គុយ​យូរ​ម៉ោង នៅ​កន្លែងធ្វើការ ឬ​អ្នក​ដែល​មិន​មាន​សកម្មភាព​រាង​កា​យ​ច្រើន​តែង​ប្រឈម​ខ្លាំង​នឹង​ការឈឺ​ខ្នង​។ ការឈឺចាប់​នៅ​ចង្កេះ​តែង​កើតមាន​ជា​ពិសេស​លើ​មនុស្ស​ប្រុស​តែម្តង​។

​ការឈឺ​ខ្នង​កើតឡើង​ដោយសារតែ​ជំហរ​មិន​ត្រឹមត្រូវ និង​ដាក់​សម្ពាធ​លើ​ចង្កេះ​ច្រើនពេក​។ ប៉ុន្តែ​វា​ក៏​អាច​កើតឡើង​ដោយ​ការស្ត្រេស ឬ​អស់កម្លាំង​បានដែរ​។
​យើង​មាន​ការ​ហាត់ប្រាណ​ដែល​លឿន និង​សាមញ្ញ​មួយ​ប្រភេទ​ដែល​អាច​ជួយ​ដោះស្រាយ​ការឈឺ​ខ្នង​បាន​ខណៈពេល​ដែល​ពួកគេ​មិនបាច់​ចំណាយពេល​ច្រើន​ឡើយ គឺ​តែ ៦០​វិនាទី​ប៉ុណ្ណោះ​។

  • ​អង្គុយ​ក្នុង​ជំហរ​មួយ​ដ៏​មាន​ផា​សុកភាព​។ ចូរ​បិទ​ភ្នែក និង​ព្យាយាម​បន្ធូរ​អារម្មណ៍​
  • ​ចូរ​ដាក់​ចុង​អណ្តាត​នៅ​ពីក្រោយ​ធ្មេញ​ថ្គាម​ខាងលើ​
  • ​ដកដង្ហើម​ចូល​តាម​ច្រមុះ​យឺតៗ ដោយ​រាប់​រហូតដល់​៧ ហើយ​ទប់​ដង្ហើម​វិញ បន្ទាប់​មក​ដកដង្ហើម​ចេញ​តាម​មាត់ នៅពេល​រាប់​ដល់ ៨​។ ចូរ​ព្យាយាម​បង្កើត​ជា​សម្លេង​អ្វីមួយ​បើសិន​ជា​អ្នក​មាន​អារម្មណ៍​ថា​ធូរស្រាល​នៅពេល​ដក​ដង្ហើមចេញ​។
  • ​ចូរ​ព្យាយាម​ធ្វើបែបនេះ​បីរ​ដង​ទៀត​។

​បើសិន​ជា​អ្នក​ចង់​ឱ្យ​ការឈឺ​ខ្នង​ធូរស្រាល​វិញ​មុនពេល​ចូល​គេង​ក្នុង​រយៈពេល ៦០​វិនាទី​នោះ ចូរ​ធ្វើការ​ពុត​ពែន​ខ្លួន​ដូច​ខាងក្រោម​នេះ​៖

  • ​ចូរ​គេង​ផ្កាប់មុខ តែ​ត្រូវ​ដាក់​ដៃ​កល់​ទ្រ​ខ្លួន​ផង​ (​ដូច​រូប​)​
  • ​អ្នក​ក៏​អាច​លើក​រាងកាយ​ផ្នែក​ខាងលើ​ឡើង​បាន​ដោយ​ការ​ច្រត់​បាតដៃ​នឹង​កម្រាល។ ចូរ​ងើយ​ក្បាល​ឡើង ហើយ​ទប់​ឱ្យ​ជាប់​រយៈពេល ៨​វី​នាទី បន្ទាប់​មក​ចាំ​ត្រឡប់​មក​សភាព​ដើម​វិញ​។ ចូរ​ធ្វើបែបនេះ​ឱ្យបាន​ច្រើន​ដង​។ 
  • ​ចូរ​គេង​ផ្ងា បន្ទុច​ជង្គង់ និង​ដាក់​ដៃ​នៅជាប់​រាងកាយ (​ដូច​រូប​)​។ ចូរ​លើក​ដងខ្លួន​ឡើង ហើយ​ទប់​រយៈពេល ៨​វិនាទី ហើយ​ចាំ​ត្រឡប់​មក​ជំហរ​ដើម​វិញ​។ ចូរ​ធ្វើ​លំ​ហាត់ប្រាណ​បែប​នេះ​ឱ្យបាន​ច្រើនដង​ផង​។

 ចង់​សាក​ទេ​!! វិធី​ដែល​អាច​បំបាត់​ការឈឺ​ខ្នង​ក្នុង​រយៈពេល ៦០​វិនាទី​ប៉ុណ្ណោះ​

  • ​ចូរ​គេង​ផ្ងា​ដដែល បន្ទាប់​មកចូរប​ន្ទុច​ជង្គង់​ចូលគ្នា ដោយ​លើក​នេះ​ត្រូវ​ទាញ​ជង្គង់​នោះ​ឱ្យ​អឹ​បជាប់​នឹងទ្រូង ឬ​យក​ដៃ​អប់​ជង្គង់​នោះ​ជាប់​នឹង​ទ្រូង (​ដូច​រូប​)​។ ចូរ​ធ្វើបែបនេះ​ជាប់​រយៈពេល ៨​វិនាទី ចាំ​ត្រឡប់​ទៅ​ភាព​ដើម​វិញ​។ ចូរ​ធ្វើ​លំ​ហាត់​នេះ​ពីរដង​បន្ថែមទៀត​៕

ចង់​សាក​ទេ​!! វិធី​ដែល​អាច​បំបាត់​ការឈឺ​ខ្នង​ក្នុង​រយៈពេល ៦០​វិនាទី​ប៉ុណ្ណោះ​

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។