យុវជនធ្លាក់បាក់ឌុបខេត្តកំពង់ចាមសម្រុកទៅរៀនភាសាកូរ៉េ

យុវជនធ្លាក់បាក់ឌុបខេត្តកំពង់ចាមសម្រុកទៅរៀនភាសាកូរ៉េ

យុវជនធ្លាក់បាក់ឌុបខេត្តកំពង់ចាមសម្រុកទៅរៀនភាសាកូរ៉េ

 

 

ដំបូងឡើយអ្នកដែលទៅរៀនភាសាកូរ៉េ គឺអ្នកដែលមិនមានការងារធ្វើ អ្នកដែលមិនបានចូលរៀន និងអ្នកដែលចង់បានការងារនៅប្រទេសកូរ៉េ តែពេលនេះសិស្សធ្លាក់បាក់ឌុប ដែលបានប្រឡង នាថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៥ កន្លងទៅបានមករៀនភាសាកូរ៉េ នៅមជ្ឈមណ្ឌលអន្តរជាតិ សេអ៊ូល ក្នុងខេត្តកំពង់ចាម ។

 

ភ្នាក់ងារ Sabay ប្រចាំខេត្តកំពង់ចាម បានជូបជាមួយប្អូនៗ ដែលប្រឡងបាក់ឌុបធ្លាក់ ដើម្បីសាកសួរខ្លះៗពីមូលហេតុ ដែលពូកគាត់សម្រេចចិត្តរៀនភាសាកូរ៉េ។

 

យុវជនធ្លាក់បាក់ឌុបខេត្តកំពង់ចាមសម្រុកទៅរៀនភាសាកូរ៉េ

 

លោក ស្រី ឆៃយ៉ា បានបង្ហើបប្រាប់ថា “ខ្ញុំមកពីស្រុកកំពង់សៀម ហើយប្រឡងនៅមណ្ឌលទូលថ្ម ខ្ញុំមិនឈប់រៀនបន្តនៅវិទ្យាល័យទេ តែឈ្លៀតពេលវិស្សមកាលធំមករៀនភាសាកូរ៉េទៅ ក្រែងប្រឡងជាប់បានទៅធ្វើការងារនៅប្រទេសកូរ៉េ” ។

 

“ទោះបីប្រឡងជាប់ក៏មិនថ្វីដែរ ខ្ញុំសង្ឃឹមថា នៅតែបានប្រឡងបាក់ឌុបឆ្នាំក្រោយដដែល ព្រោះទំរាំតែធ្លាក់ឈ្មោះមកពីប្រទេសកូរ៉េវិញយូរដែរ ជួនកាលជិតមួយឆ្នាំ ឬជាងមួយឆ្នាំឯណោះ តែបើធ្លាក់ឈ្មោះមកពីកូរ៉េ ហើយមិនទាន់បានប្រឡងបាក់ឌុប គឺមិនស្តាយសញ្ញាប័ត្រទេ ព្រោះទៅធ្វើការងារនៅប្រទេសកូរ៉េបានប្រាក់ខែច្រើន ពេលត្រឡប់មកវិញយកលុយ ដែលរកបានទៅប្រកបមុខរបរផ្ទាល់ខ្លួន។ ឆៃយ៉ា បន្ថែម ។

 

យុវជនធ្លាក់បាក់ឌុបខេត្តកំពង់ចាមសម្រុកទៅរៀនភាសាកូរ៉េ

 

ចំណែក លោក អេង គង់ជា ក៏បានប្រាប់ដែរថា “ ខ្ញុំប្រឡងបាក់ឌុបនៅមណ្ឌលសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម ខ្ញុំស្តាយសញ្ញាប័ត្របាក់ឌុបដែរ តែបើសិនជាខ្ញុំប្រឡងទៅកូរ៉េជាប់នោះ ខ្ញុំនឹងទៅធ្វើការងារនៅប្រទេសកូរ៉េ ដោយមិនប្រឡងសញ្ញាប័ត្របាក់ឌុបនៅឆ្នាំក្រោយទេ ព្រោះធ្វើការងារនៅប្រទេសកូរ៉េបានប្រាក់ខែច្រើន”។

 

“ការរៀនភាសាកូរ៉េនៅមជ្ឈមណ្ឌលអន្តរជាតិ សេអ៊ូល ត្រូវបង់ប្រាក់ ៨០ ដុល្លាមួយជាប់ មានន័យថារៀនទាល់តែប្រឡងជាប់បានទៅធ្វើការងារនៅប្រទេសកូរ៉េ បើមិនទាន់ធ្លាក់ឈ្មោះទេ គឺអាចរៀនបន្តរហូត តែបើក្នុងកំឡុងពេលរៀននោះ សិស្សអវត្តមានចាប់ពី ២ សប្តាហ៍ឡើងទៅ ដោយមិនមានច្បាប់ នោះសាលានឹងលុបឈ្មោះចោល ហើយបើចង់រៀនវិញត្រូវបង់ប្រាក់ម្តងទៀត “។ គង់ជា បន្ថែម៕

 
យុវជនធ្លាក់បាក់ឌុបខេត្តកំពង់ចាមសម្រុកទៅរៀនភាសាកូរ៉េ

 
យុវជនធ្លាក់បាក់ឌុបខេត្តកំពង់ចាមសម្រុកទៅរៀនភាសាកូរ៉េ

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

 

-ទូរសព្ទ៖ 012 567 8 82
-អ៊ីមែល៖ [email protected]
-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

 

 

អត្ថបទ៖ ឌឿន អ៊ី