ក្មេង​ស្រី​​​ជួយ​​ម្ដាយ​​ជា​អ្នក​បោស​សំរាម​​ ឆក់​បេះ​ដូង​មនុស្ស​ជា​ច្រើន

ក្មេង​ស្រី​​​ជួយ​​ម្ដាយ​​ជា​អ្នក​បោស​សំរាម​​ ឆក់​បេះ​ដូង​មនុស្ស​ជា​ច្រើន

ប្រជាជនចិន​ជា​ច្រើន បាន​​ចំណាយ​ពេល​វេលា​នៃ​ថ្ងៃ​ឈប់​​​សប្ដាហ៍​មាស ​​(ថ្ងៃសម្រាក​បុណ្យ​ជាតិ​ចិន) ​​ទៅ​ដើរ​​កម្សាន្ត​​នៅ​ទីកន្លែង​នានា​ ប៉ុន្តែ​ក្មេង​ស្រី​ម្នាក់​​​​បាន​​យក​​ពេល​វេលា​​ឈប់​សម្រាក​នេះ ទៅ​ជួយ​ធ្វើ​ការ​ងារ​ម្ដាយ​ជា​អ្នក​បោស​សំអាតតាម​​ផ្លូវ​ក្នុង​​ទី​ក្រុង​។

 

ក្មេង​ស្រី​​​ជួយ​​ម្ដាយ​​ជា​អ្នក​បោស​សំរាម​​ ឆក់​បេះ​ដូង​មនុស្ស​ជា​ច្រើន
 

រូប​ថត​ក្មេង​ស្រី​ជួយ​​​​អូស​រទេះ​សម្រាម​​ជំនួស​ម្ដាយ​នេះ បាន​ទទួល​ការ​កោត​សរសើរ​​​​ពី​​មនុស្ស​ជា​ច្រើន ជា​ពិសេស​គឺ​អ្នក​លេង​បណ្ដាញ​សង្គម​នៅ​ចិន។ ​​អ្នក​ថត​រូប​ជន​ជាតិ​ចិន​ម្នាក់​​បាន​ផ្ដិត​យក​ទិដ្ឋភាព​​ទាំង​នេះ នៅ​​ក្នុង​តំបន់​ Hanyin ខេត្ត​ Shaanxi ។

 

ក្រោយ​មក​អ្នក​ថត​រូប​​ដដែល​បាន​បង្ហោះ​រូប​ក្នុង​​គណនី​បណ្ដាញ​សង្គម​ Weibo ដោយ​​សរសេរ​ថា ក្មេង​ស្រី​ ឈ្មោះ​ Xie Haiqin ជា​ក្មេង​ល្អ ជួយ​ធ្វើ​ការងារ​ម្ដាយ​​ដែល​ត្រូវ​ធ្វើ​ការ​​ក្នុង​ថ្ងៃ​ឈប់​សម្រាក​។

 

 ក្មេង​ស្រី​​​ជួយ​​ម្ដាយ​​ជា​អ្នក​បោស​សំរាម​​ ឆក់​បេះ​ដូង​មនុស្ស​ជា​ច្រើន
 

ឮ​”នេះ​គឺ​ជា​ទិដ្ឋភាព​ស្រស់​ស្អាត​ណាស់​ដែល​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​រស់​នៅ​សព្វ​ថ្ងៃ។ នាង​គឺ​ពិត​ជា​ស្រស់​ស្អាត​មែន​ទែន​”។ នេះ​ជា​សម្ដី​របស់​ម្ចាស់​គណនី​មួយ​ឈ្មោះ Wumingguwuming ដែល​បាន​សរសើរ​ដល់​ក្មេង​ស្រី Xie។ ​​​​

 

​មនុស្ស​ជា​ច្រើន​ដែល​បាន​ឃើញ​រូប​ភាព​បង្ហាញ​ពី​​ក្ដី​ស្រលាញ់​របស់​កូន​ជួយ​បំពេញ​កាតព្វកិច្ច​ម្ដាយ​ខាង​លើ​នេះ​​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។ ពួក​គេ​បាន​សរសេរ​​​លើក​សរសើរ​ពី​ក្មេង​ស្រី Xie ហើយ​រូប​ភាព​នាង​បាន​ជំរុញ​ទឹក​ចិត្ត​មនុស្ស​ជា​ច្រើន​ឲ្យ​ជួយ​សម្រាល​កិច្ចការ​ឪពុក​ម្ដាយ​ដូច​នាង​ដែរ៕

 

ក្មេង​ស្រី​​​ជួយ​​ម្ដាយ​​ជា​អ្នក​បោស​សំរាម​​ ឆក់​បេះ​ដូង​មនុស្ស​ជា​ច្រើន
 

ក្មេង​ស្រី​​​ជួយ​​ម្ដាយ​​ជា​អ្នក​បោស​សំរាម​​ ឆក់​បេះ​ដូង​មនុស្ស​ជា​ច្រើន
 

ចុចអាន៖ រំជួល​ចិត្ត!​ គ្រូ​បង្រៀន​មេរៀន​ចុង​ក្រោយ​​ទាំង​នៅ​លើ​គ្រែ​មន្ទីរពេទ្យ ដល់​​សិស្ស​មុន​ពេល​ស្លាប់

ចុចអាន៖ បាត់​ឪពុក​យូរ​ឆ្នាំ​ ដល់​ពេល​រក​ឃើញ​ ជា​​អ្នក​ចម្រៀង​នៅ​ថៃ

 

ប្រែ​សម្រួល៖ មាន​ រតនា
ប្រភព៖ CCTV
​​​​​​