ស្ងាត់​ៗ Minzy បោះទុន​បើក​សាលា​បង្រៀន​រាំ​ដោយ​ខ្លួន​ឯង

ស្ងាត់​ៗ Minzy បោះទុន​បើក​សាលា​បង្រៀន​រាំ​ដោយ​ខ្លួន​ឯង

សមាជិក​ក្រុម 2NE1 Minzy ត្រូវ​គេ​ទទួល​ស្គាល់​យូរ​មក​ហើយ​ថា ជា​តារា​ដែល​មាន​ទេពកោសល្យ​​ខាង​រាំ។ កាល​ពី​ថ្ងៃ​ទី ៥ ខែ​ តុលា​ម្សិលមិញ​តារា​ស្រី​វ័យ​ក្មេង​រូប​នេះ បាន​ប្រកាស​ព័ត៌មាន​នៅ​លើ​គណនី​ Instagram និង​Twitter របស់​ខ្លួន​ថា នាង​បាន​បើក​សាលា​បង្រៀន​​រាំ​ដោយ​ខ្លួន​ឯង​សម្រាប់​ថ្នាក់​បណ្ដុះបណ្ដាល​​នៅ​ទីក្រុង​​សេអ៊ូល​ដែល​មាន​ឈ្មោះ​ថា “Millennium Dance Academy” ។

 

ស្ងាត់​ៗ Minzy បោះទុន​បើក​សាលា​បង្រៀន​រាំ​ដោយ​ខ្លួន​ឯង

 

នៅ​លើ​បណ្ដាញ​សង្គម Instagram សមាជិក​ក្មេង​ជាងគេ​ក្នុង​ក្រុម 2NE1 រូប​នេះ​​បាន​បង្ហោះ​រូប​មួយ​សន្លឹក​​នៅ​ក្នុង​សាលា​ថ្មី​​និង​បាន​សរសេរ​រៀបរាប់​​ថា៖ “ខ្ញុំ​នៅ @millennium_dance_academy របស់​ខ្ញុំ”។

 

ចំណែក​ឯ​នៅ​លើ​បណ្ដាញ Twitter តារា​វ័យ ២១ឆ្នាំ Minzy ក៏​បាន​បង្ហោះ​រូប​មួយ​សន្លឹក​​ដូច​គ្នា​ជា​មួយ​កាដូ​មួយ​ចំនួន​ដែល​អ្នក​គាំទ្រ​របស់​នាង​ជូន​អបអរ​ក្នុង​ថ្ងៃ​​ដ៏​ពិសេស​និង​សរសេរ​ភ្ជាប់​ថា ៖ “អរគុណ​សម្រាប់​ការ​គាំទ្រ​ពី​គ្រប់​គ្នា​នៅ http://Kongminzy.com !!!!❤❤❤#​ចូល​មក​​ហាត់​រាំ​ទាំង​អស់​គ្នា​នៅ @Millennium_D_A” ។​​​​​​

 

ការ​បើក​សាលាបង្រៀន​រាំ​នេះ​គឺ​ជា​គម្រោង​ការងារ​ផ្ទាល់​របស់​ Minzy ដែល​មិន​នៅ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ផលិតកម្ម YG ឡើយ ៕

 

ស្ងាត់​ៗ Minzy បោះទុន​បើក​សាលា​បង្រៀន​រាំ​ដោយ​ខ្លួន​ឯង

 

ស្ងាត់​ៗ Minzy បោះទុន​បើក​សាលា​បង្រៀន​រាំ​ដោយ​ខ្លួន​ឯង

 

 

ចុចអាន៖YG គ្មាន​គម្រោង​ចេញ​អាល់ប៊ុម​ថ្មី​ឲ្យ 2NE1 ខណៈ​កុងត្រា​សល់​តែ​មួយ​ឆ្នាំ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖soompi