ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ បញ្ជូនទៅ​តុលាការ​

តាកែវ: មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​បាទី សហការ​ជាមួយ​កម្លាំង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំបក់ ឃាត់ខ្លួន កាលពី​វេលា​ម៉ោងជាង​៣ រសៀល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិប​ចាម ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ ហើយ​បាន​បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​៥ តុលា ឆ្នាំ​២០១៥ ។​

​លោក​វរសេនីយ៍ត្រី ឃុ​ត ឡូ អធិការរង នគរបាល​ស្រុក​បាទី បាន​ឲ្យ​ដឹងថា ជនសង្ស័យ ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ឈ្មោះ យិន វុទ្ធី ហៅ ណុប ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ក្រាំងធ្នង់ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ​។ កម្លាំង​ជំនាញ បាន​ឆែកឆេរ រកឃើញ​ថ្នាំញៀន ចំនួន ៤​កញ្ចប់​តូច​, ទូរស័ព្ទដៃ ១​គ្រឿង និង​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព ១​គ្រឿង ។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង កម្លាំង​ជំនាញ កំពុង​បំពេញ​សំណុំរឿង តាម​នីតិវិធី បញ្ជូនមក​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​ចាត់ការ​បន្ត តាមផ្លូវ​ច្បាប់​៕V/S

ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ បញ្ជូនទៅ​តុលាការ​