ស្រា​បៀរ​លី​អូ​បន្ត​ផ្តល់​សំណាង​ជូន​អតិថិជន​របស់ខ្លួន​ប្រចាំ​ខែតុលា​២០១៥

ភ្នំពេញ​: ​កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី  04 តុលា​ឆ្នាំ​2015 នៅក្នុង​កម្មវិធី​កំពូល​អ្នក​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​បស់​ស្រា​បៀរ​លី​អូ​ថ្មីៗ​នេះ​ក្រុមហ៊ុនស្រា​បៀរ​លី​អូ​បាន​បន្ត​បង្កើត​នូវ​ក្តីរំភើប​រីករាយ​ដោយបាន​ប្រគល់​រង្វាន់​ពិតៗ​ជាក់ស្តែង​រួមមាន ម៉ូតូ​ហុងដា​ឌ្រី​ម 2015 ចំនួន​3​គ្រឿង និង​រង្វាន់​ទឹកប្រាក់​សុទ្ធ 1000$ ចំនួន​6 រង្វាន់​ជូន​ដល់​អតិថិជន​ដែលមាន​សំណាង​ពី​កម្ម​វី​ធី​«​គាស់​ភ្លាម​!​ឈ្នះ​ភ្លែត​!»​របស់​ក្រុមហ៊ុនស្រា​បៀរ​លី​អូ​ចំពោះមុខ​ទស្សនិកជន​រាប់ម៉ឺន​នាក់​ទូទាំងប្រទេស​។​

​ប្រធាន​ទីផ្សារ​របស់​ក្រុមហ៊ុនស្រា​បៀរ​លី​អូ លោក ព្រាប សុវណ្ណ​បាន​មានប្រសាសន៍​ក្នុង​ពិធី​ចែក​រង្វាន់​ថា «​ក្រុមហ៊ុនស្រា​បៀរ​លី​អូ​នឹង​នៅតែ​បន្ត​ផ្តល់ជូន​អតិថិជន​របស់ខ្លួន​ជាមួយ​រង្វាន់​ពិតៗ​ជា​បន្តបន្ទាប់​រហូតដល់​អស់ពី​ស្តុក​»​។​

​លោក​បាន​បន្ថែមទៀតថា​«​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ផងដែរ​សូម​ឲ្យ​រាល់​ការធ្វើដំណើរ​របស់​អតិថិជន​ស្រា​បៀរ​លី​អូ​នឹង​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ទៅកាន់​ទី​វត្ត​អារាម នឹង​កន្លែង​កំសាន្ត​នានា​ប្រកបដោយ​សុ​វ​តិ្ថ​ភាព​។​

​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ពី​ស្រា​បៀរ​លី​អូ លោកអ្នក​គ្រាន់តែ​ជាវ​ស្រា​បៀរ​លី​អូ​ប្រភេទ​កំប៉ុង​មក​ទទួលទាន នោះ​លោក​អ្នកនឹង​មានឱកាស​ឈ្នះ​រង្វាន់​ដូចជា ម៉ូតូ​ហុងដា​ឌ្រី​ម​2015, iPhone6,​ទូរទស្សន៍​32​អ៊ី​ញ​, ទឹកប្រាក់​ពី 1​ដុល្លារ រហូតដល់​1,000$, និង​ស្រា​បៀរ​លី​អូ​ជាច្រើន​រង្វាន់​ទៀត​។

​ជាវ​ស្រា​បៀរ​លី​អូ​ដប​ក៏​អាច​មានឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ដូចជា ទូរទស្សន៍​, ទូរស័ព្ទដៃ​iPhone, Ipad​និង​ស្រា​បៀរ​លី​អូ​ជាច្រើន​រង្វាន់​ទៀត​។​

​ដោយ​ក្តីរំភើប​រីករាយ​ព្រមជាមួយ​ស្នាមញញឹម លោក បូរ ចាន់​រតនា​ដែលជា​អតិថិជន​មួយរូប​ក្នុងចំណោម​អតិថិជន​3​រូប​ដែលមាន​សំណាង​ឈ្នះ​រង្វាន់​ម៉ូតូ​ហុងដា​ឌ្រី​ម​2015​ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​លី​អូ បាន​មានប្រសាសន៍ថា​«​គ្រាន់តែ​គាស់​កំប៉ុង​ទី​1​ស្រាប់តែ​ខ្ញុំ​ឈ្នះ​រង្វាន់​ម៉ូតូ​ហុងដា​ឌ្រី​ម​2015​ភ្លាម​។​ខ្ញុំ​ពិតជា​ត្រេកអរ​ខ្លាំងណាស់​ព្រោះថា​ស្រា​បៀរ​លី​អូ​បានប្រគល់​ម៉ូតូ​ហុងដា​ឌ្រី​ម​2015​មួយគ្រឿង​ដល់​រូបខ្ញុំ​ដើម្បី​ធ្វើដំណើរ​កំសាន្ត នៅក្នុង​ឪ​កាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ផងដែរ​។​

​ក្រុមហ៊ុន​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិថិជន​ដៃគូ​ពាណិជ្ជកម្ម​បណ្តាញសារព័ត៌មាន​ទាំងអស់​ដែល​បាន​ចូលរួម​គាំទ្រ​នូវ​ផលិតផល​របស់​ក្រុមហ៊ុន ។​ក្រុមហ៊ុន​នឹង​បន្ត​ផ្តល់​សំណាង​ជូន​ដល់​អតិថិជន​របស់​ស្រា​បៀរ​លី​អូ​ជា​បន្តបន្ទាប់​ទៀត​។​

​ឈ្មោះ​អ្នកឈ្នះ​រង្វាន់​ម៉ូតូ ៖ លេង ម៉េង​សៀង​( ភ្នំពេញ​), បូរ​ចាន់​រតនា​(​ភ្នំពេញ​), លឹម​សុខលាភ​(​ភ្នំពេញ​)​។​
​ឈ្មោះ​អ្នកឈ្នះ​រង្វាន់​ប្រាក់សុទ្ធ​1,000$ ៖ វ៉េង ស្រឿ​ន​(​ព្រៃវែង​), ហែម សីហា​(​ភ្នំពេញ​), ឌិ​ម​តារា​(​ភ្នំពេញ​),  ចែ​ម៉ី​(​កណ្តាល​), លឿ​ត​ពន្លឺ​(​ភ្នំពេញ​), ម៉ឺន រី​(​ភ្នំពេញ​)៕

ស្រា​បៀរ​លី​អូ​បន្ត​ផ្តល់​សំណាង​ជូន​អតិថិជន​របស់ខ្លួន​ប្រចាំ​ខែតុលា​២០១៥

ស្រា​បៀរ​លី​អូ​បន្ត​ផ្តល់​សំណាង​ជូន​អតិថិជន​របស់ខ្លួន​ប្រចាំ​ខែតុលា​២០១៥

ស្រា​បៀរ​លី​អូ​បន្ត​ផ្តល់​សំណាង​ជូន​អតិថិជន​របស់ខ្លួន​ប្រចាំ​ខែតុលា​២០១៥

ស្រា​បៀរ​លី​អូ​បន្ត​ផ្តល់​សំណាង​ជូន​អតិថិជន​របស់ខ្លួន​ប្រចាំ​ខែតុលា​២០១៥