​តម្លៃ​សន្តិភាព នៅ​វត្ត ក្នុង​អតីត​តំបន់​សង្គ្រាម​ហែកហួរ​

បន្ទាយមានជ័យ: តម្លៃ និង​ផលប្រយោជន៍ នៃ​សន្តិភាព សេ្ថ​រ​ភាព មាន​សារ​:​សំខាន់​ណាស់ សម្រាប់​ពុទ្ធបរិស័ទ នៅ​វត្ត​រតន​:​រស្មី​សាមគ្គី ភូមិ​រស្មី​សាមគ្គី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ក្នុង​អតីត​តំបន់​សមរភូមិ​ក្តៅ ព្រំប្រទល់​ក្រុង​ប៉ោយប៉ែត គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ក្រុងភ្នំពេញ និង​តំបន់​ម៉ាឡៃ​-​រណសិរ្ស ៤៥០ សមរភូមិ​ស៊ីសូផុន​ខាងត្បូង គ្រប់គ្រង​ដោយ​ខ្មែរក្រហម​។ ហើយ​វា​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​។​
    
​កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥ ក្នុង​វេន​កាន់បិណ្ឌ​ទី​៧ លោក​គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ ថ្លែង​អំពាវនាវ​: ទី​១-​អោយ​ពលរដ្ឋ ឬ​គ្រប់គ្នា​គាំពារ ថែរក្សា ការពារ​សន្តិភាព ស្ថេរភាព ព្រោះ​ជា​លទ្ធផល នៃ​ពលី​កម្ម ក្នុង​នយោបាយ​ឈ្នះ​ឈ្នះ ដ៏​ធំធេង​របស់​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​។ មាន​សន្តិភាព​នាំអោយ​យើង​មាន​អ្វី​ទាំងអស់​។ ទី​២-​បន្ត​ថែរក្សា​ការពារ តំបន់​ព្រំដែន​សន្តិភាព មិត្តភាព អភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ​។ ធ្វើអោយ​ជីវភាព​ពលរដ្ឋ​ធូ​ធារ សេដ្ឋកិច្ច​រី​ចម្រើន​។ និង​ទី​៣-​ពលរដ្ឋ ជាពិសេស​យុវជន ត្រូវ​ចូលរួម​អនុវត្តន៍​នយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ អោយបាន​ល្អ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ​នេះ និង​តទៅទៀត​។​
    
​សូម​រំលឹកថា តំបន់​អតីត​ខ្មែរក្រហម​ម៉ាឡៃ និង​តំបន់​ព្រំដែន​កម្ពុជា ថៃ ភាគ​ឧ​ត្ត​រ ពាយ័ព្យ និរតី កម្ពុជា បានបញ្ចប់​សង្គ្រាម ហើយ​មាន​សន្តិភាព ពី​ឆ្នាំ​១៩៩៦-៩៩​មក ដោយសារ​នយោបាយ​ឈ្នះ​ឈ្នះ របស់​រាជរដ្ឋាភិបាល​ចម្រុះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។​
    
​ក្នុងឱកាស​កាន់​វេន លោក​គោ​ស៊ុំ សារឿ​ត រួមជាមួយ​អភិបាលរង សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ សប្បុរសជន ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​នោះ ក្រៅពី​ចង្ហាន់ ទេយ្យទាន បច្ច័យ បរិក្ខារ​ប្រគេន​ព្រះសង្ឃ ក៏​នៅមាន​ការសន្យា ចូល​បច្ច័យ​បន្ថែម សម្រាប់​កសាង​សមិទ្ធផល ក្នុង​វត្ត​ដ៏​អត្តខាត់​ជាងគេ ក្នុងចំណោម​វត្ត​៩ ក្នុង​សង្កាត់​និមិត្ត​នោះ​។ ឯ​បច្ច័យ​ភ្លាមៗ ពី​វេន សម្រាប់​កសាងបាន​ជាង ៥ លាន​រៀល​៕V/S

 
​តម្លៃ​សន្តិភាព នៅ​វត្ត ក្នុង​អតីត​តំបន់​សង្គ្រាម​ហែកហួរ​

​តម្លៃ​សន្តិភាព នៅ​វត្ត ក្នុង​អតីត​តំបន់​សង្គ្រាម​ហែកហួរ​

​តម្លៃ​សន្តិភាព នៅ​វត្ត ក្នុង​អតីត​តំបន់​សង្គ្រាម​ហែកហួរ​

​លោក​គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ មន្ត្រី​និង​ពុទ្ធបរិស័ទ​កាន់​វេន​នៅ​វត្ត​រតន​:​សាមគ្គី​ភូមិ​រស្មី​សាមគ្គី​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​(​រូប​:​សូ​ផុន​)