កង់​ដំបូង​គេ​ដែល​អាច​បញ្ជា​ដោយ​ទូរសព្ទ​​ និង​អាច​បត់​​បាន​ក្នុង​ពេល​១​វិនាទី


កង់​ដំបូង​គេ​ដែល​អាច​បញ្ជា​ដោយ​ទូរសព្ទ​​ និង​អាច​បត់​​បាន​ក្នុង​ពេល​១​វិនាទី

សហគ្រិន​សញ្ជាតិ​អាហ្សង់ទីន​បី​រូប​បាន​ផ្ដួច​ផ្ដើម​គំនិត​គ្នា​ឡើង​ដើម្បី​បង្កើត​នូវ​កង់​អគ្គិសនី​ដ៏​ពិសេស​មួយ​ដែលញាំង​​ឲ្យ​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ​កាន់​តែ​សំបូរ​បែប។

 

កង់​ដំបូង​គេ​ដែល​អាច​បញ្ជា​ដោយ​ទូរសព្ទ​​ និង​អាច​បត់​​បាន​ក្នុង​ពេល​១​វិនាទី

 

កង់​មាន​ឈ្មោះ​ Gi FlyBike នេះ​អាច​បញ្ជា​បាន​ដោយ​ស្មាតហ្វូន ​និង​អាច​បត់​​បាន​ក្នុង​រយៈ​ពេល​តែ​មួយ​វិនាទី​ ​ងាយ​ស្រួល​យក​តាម​ខ្លួន។ ក្រៅ​ពី​​អាច​ជិះ​បាន​ដូច​ជា​កង់​ធម្មតា​ហើយ​ វា​ក៏​អាច​ដើរ​តួ​ជា​កង់​អគ្គិសនី​បាន​ផង​ដែរ ដែល​អាច​​ឲ្យ​អ្នក​ជិះ​​បាន​ក្នុង​ល្បឿន​២៤​គ.ម/ម៉ និង​អាច​ជិះ​បាន​ចម្ងាយ​៦៤,៣​គ.ម​សម្រាប់​ការ​​សាក​បំពេញ​​ថាមពល​​ម្ដង។

 

កង់​ដំបូង​គេ​ដែល​អាច​បញ្ជា​ដោយ​ទូរសព្ទ​​ និង​អាច​បត់​​បាន​ក្នុង​ពេល​១​វិនាទី

 

អ្នក​ជិះ​អាច​ប្រើ​ប្រាស់​​​មុខងារ​ពិសេសៗ​​មាន​បំពាក់​លើ​កង់​នេះ​តាម​រយៈ​កម្មវិធី​ដែល​ដំឡើង​លើ​ទូរសព្ទ​របស់​ខ្លួន​ ​មាន​ដូច​ជា​មុខងារ​ប្រព័ន្ធ​ GPS និង​ អំពូល​ភ្លើង​ឆ្លាត​វ័យ​ជា​ដើម។ អ្នក​ជិះ​ក៏​អាច​ប្រើ​ប្រាស់​កម្មវិធី​ដើម្បី​​បញ្ជា​មុខងារ​ Smart Lock ដែល​នឹង​ចាក់​សោ​កង់​ដោយ​ស្វ័យប្រវត្តិ​ ប្រសិន​បើ​អ្នក​ជិះ​ស្ថិត​នៅ​ចម្ងាយ​៣​ម៉ែត្រ​ពី​កង់។ គេ​ក៏​បាន​បំពាក់​រន្ធ​ USB មួយ​នៅ​លើ​ដៃ​របស់​​កង់​​អាច​ធ្វើ​ការ​សាក​ថ្ម​ទូរសព្ទ​បាន​ ដោយ​ប្រើ​ប្រាស់​ថាមពល​ដែល​បាន​មក​ពី​ការ​ធាក់​កង់​នេះ​ឯង។

 

កង់​ដំបូង​គេ​ដែល​អាច​បញ្ជា​ដោយ​ទូរសព្ទ​​ និង​អាច​បត់​​បាន​ក្នុង​ពេល​១​វិនាទី

 

ក្រៅ​ពី​អាច​បញ្ជា​ដោយ​ទូរសព្ទ ​គេ​ក៏​បាន​រចនា​កង់​នេះ​ដោយ​​មិន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​មាន​ការ​ព្រួយ​បារម្ភ​នឹង​ការ​ខូចខាត​ផង​ដែរ។ គេ​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ Belt Drive ជំនួស​ឲ្យ​ច្រវាក់​កង់​​ ដែល​ប្រព័ន្ធ​នេះ​មិន​ត្រូវ​ការ​ខ្លាញ់​ មិន​ត្រូវ​ការ​​ការ​ថែ​ទាំង​ ​និង​មិន​បញ្ចេញ​សំឡេង​រំខាន។ ចំណែក​កង់​របស់​វា​អាច​ធន់​នឹង​ការ​ធ្លុះ​ធ្លាយ​ ដូច​នេះ​អ្នក​ប្រើ​ប្រាស់​មិន​បាច់​ព្រួយ​បារម្ភ​នឹង​ការ​បែក​កង់​ឡើយ។

 

កង់​ដំបូង​គេ​ដែល​អាច​បញ្ជា​ដោយ​ទូរសព្ទ​​ និង​អាច​បត់​​បាន​ក្នុង​ពេល​១​វិនាទី

 

កង់​អគ្គិសនី​ Gi FlyBike ដែល​មាន​ទម្ងន់​១៦,៧​គីឡូក្រាម​នេះ​ នឹង​មាន​ដាក់​លក់​លើ​ទីផ្សារ​បរទេស​ នា​ខែ​មិថុនា ​ឆ្នាំ​២០១៦​ ដោយ​មួយ​គ្រឿង​មាន​​តម្លៃ​ប្រមាណ​១៩៩០​ដុល្លារ៕

 

ចុច​អាន៖ យល់​យ៉ាងណា​​ដែរ​បើ​​​​​ Galaxy S7 Edge មាន​ការ​រចនា​រូប​រាង​បែប​នេះ?
ប្រែ​សម្រួល៖ ហៃ សុខ​ហេង
ប្រភព៖ TechInsider