ពិធី​បញ្ចប់​ការសិក្សា និស្សិត​បរិហា​កេរ​ចែកគ្នា​

ពិធី​បញ្ចប់​ការសិក្សា និស្សិត​បរិហា​កេរ​ចែកគ្នា​

​ប្រទេស​ចិន : ប្រភពពី​គេហទំព័​ត​កម្សាន្ត​សិង្ហ​បុរី​មួយ​ឈ្មោះ stomp បាន​ឲ្យ​ដឹងថា និស្សិត​អនាគត​ជា​នារី​បម្រើ​តាម​យន្តហោះ​ជាច្រើន​នាក់​បាន​ស្លៀកពាក់ សម្លៀកបំពាក់​ឆ្លុះ​សាច់ នៅពេល​ទៅ​ចូលរួម​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​បញ្ចប់​ការសិក្សា​។ ថ្មីៗ​នេះ សាលា​បណ្ឌិត្យសភា​អាកាសចរណ៍​មួយ​នៅ​ខេត្ត ស៊ី​ឈួន ប្រទេស​ចិន បាន​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍ ពេល​សាលា​នេះ​បានរៀបចំ​ពិធី​ប្រគល់​សញ្ញាបត្រ​បញ្ចប់​ការសិក្សា​ដ៏​ហ៊ឺហា មួយ​ដែល​មិន​ខុស​អ្វី​ពី​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូត​លើ​កម្រាលព្រំ​ក្រហម​។ ថ្វី​ត្បិត​ធ្វើ​នៅក្នុង​សាលា ប៉ុន្តែ​មាន​មនុស្ស​មិនតិច​នាក់​ទេ ដែល​ត្រូវ​ភ្ញាក់ផ្អើល​នៅ​ចំពោះមុខ​ភាព​ហ៊ឺហា និង​ម៉ូត «​ខ្វះ​ក្រណាត់​» របស់​និស្សិត​នៅ​ទីកន្លែង​នេះ​។​

 

​ដើម្បី​លើកតម្កើង​ពិធី​បញ្ចប់​ការសិក្សា និស្សិត​ជាច្រើន​បាន​បើករថយន្ត​ទៅ​ចត​នៅ​ពីមុខ​កន្លែង​រៀបចំ​ពិធី ហើយ​បោះជំហាន​ដើរ​នៅលើ​កម្រាលព្រំ​ក្រហម​ដែល​មិន​ខុស​អ្វី​ពី​តារា ល្បីឈ្មោះ​ឡើយ​។ ពួកគេ​នាំទៅដល់​ពិធី​បញ្ចប់​ការសិក្សា​ទាំង​ប្រភេទ​រថយន្ត​ប្រណី​តរបស់ Porsche, Maserati … និង​ការ​ស្លៀក​ឈុត​រាត្រី​កែច្នៃ​ដោយ​ខ្លួនឯង​។ លេចធ្លោ​បំផុត​នៅក្នុង «​ពិធីជប់លៀង​» ដ៏​មហិមា​នេះ និស្សិត​២​នាក់​ស្លៀកពាក់​សម្លៀកបំពាក់​ឆ្លុះ​សាច់​។ ក្នុងនោះ​និស្សិត​ស្រី​ម្នាក់​នៅបាន​ធ្វើ​ឲ្យ​មិត្តភក្តិ​ក្តៅ​សាច់ និង​គ្រូបង្រៀន «​រមាស់​ភ្នែក​» ដោយសារ​សម្លៀកបំពាក់​មើល​ធ្លុះ​បង្អួត​ស្បែក​សាច់ និង​ហាក់ដូចជា «​ភ្លេច​» ទាំង​ខោអាវ​ទ្រនាប់​ផង​។​

 

​ពិធី​បញ្ចប់​ការសិក្សា​ដែលមាន​តែមួយ​គ្មាន​ពីរ​នេះ ភ្លាមៗ​បាន​ក្លាយជា​ប្រធានបទ​នៃ​ការ​និយាយដើម​របស់​សាធារណជន​។ មាន​អ្នក​ចាត់ទុកថា និស្សិត​នោះ​គ្រាន់តែ​ចង់ «​លេងសើច​» និង បង្ហាញ​ភាពជា​អ្នកមាន​ប៉ុណ្ណោះ​។ អ្នកផ្សេង​ទៀត​បាន​សម្តែង​នូវ​ការមិន​ពេញចិត្ត​ចំពោះ​សម្លៀកបំពាក់​របស់​និស្សិត​ស្រី​វ័យក្មេង​។ ក៏ប៉ុន្តែ​ក៏មាន​មនុស្ស​មិនតិច​នាក់​ដែរ​ដែល​ចូលចិត្ត បើ​ប្រដូច​ពិធី​បញ្ចប់​ការសិក្សា​នេះ​ទៅនឹង​កម្រាលព្រំ​ក្រហម​របស់​មហោស្រព ភាពយន្ត​អន្តរជាតិ​៕

ពិធី​បញ្ចប់​ការសិក្សា និស្សិត​បរិហា​កេរ​ចែកគ្នា​ ពិធី​បញ្ចប់​ការសិក្សា និស្សិត​បរិហា​កេរ​ចែកគ្នា​ ពិធី​បញ្ចប់​ការសិក្សា និស្សិត​បរិហា​កេរ​ចែកគ្នា​ ពិធី​បញ្ចប់​ការសិក្សា និស្សិត​បរិហា​កេរ​ចែកគ្នា​ ពិធី​បញ្ចប់​ការសិក្សា និស្សិត​បរិហា​កេរ​ចែកគ្នា​

ពិធី​បញ្ចប់​ការសិក្សា និស្សិត​បរិហា​កេរ​ចែកគ្នា​