ឯកឧត្តម ខៀវ កាញារីទ្ធ ប្រកាសលាឈប់ពីតំណែង នៅអាណត្តិក្រោយ

ភ្នំពេញ៖ លោក ខៀវ កា​ញា​រីទ្ធ រដ្ឋ​មន្រ្តី​ក្រ​សួង​ព័ត៌​មាន​បាន​ប្រ​កាស​ប្រាប់​មន្រ្តី​ក្រ​សួង​ព័ត៌​មាន​កាល​ពី​ថ្ងៃ​ទី ០៥ ​ខែ តុលា ឆ្នាំ ២០១៥ ថា​នឹង​លា​ឈប់​ពី​តំ​ណែង​រដ្ឋ​មន្រ្តី ក្រ​សួង​ព័ត៌​មាន​នៅ​អាណ​ត្តិ​ក្រោយ ដើ​ម្បី​ទុក​ឱ​កាស​ដល់​មនុ​ស្ស​ជំ​នាន់​ក្រោ​យ​ដែ​ល​សុទ្ធ​តែ​មាន​សមត្ថ​ភាព ទទួល​បាន​ឱ​កាស​កាន់​តែ​ច្រើន​ក្នុង​ការ​ដឹក​នាំ​។ នេះ​បើ​តាម​ការ​បញ្ជា​ក់​បន្ថែម​ពី​លោក អ៊ុក គឹម​សេង នៅ​យប់​ថ្ងៃ​ទី ០៥ ខែ តុ​លា ឆ្នាំ ២០១៥ ។ លោក អ៊ុក គឹមសេង បានបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ បានលើកឡើងបែបនេះ នៅក្នុង កិច្ច​ប្រ​ជុំ​ប្រ​ចាំ​ឆ្នាំ ស្តីពីការឆ្លើយឆ្លងព័ត៌មានតាមទូរទស្សន៍ឆ្នាំ២០១៥ នៅក្រសួងព័ត៌មាន។ លោក អ៊ុក គឹមសេង  បានថ្លែងថា «ព្រឹកមិញ គាត់​ (ខៀវ កាញារីទ្ធ) នៅក្នុងអាណត្តិនេះ គាត់សុំឈប់ហើយ ពេលចប់អាណត្តិនោះ ទោះ  បីមានតម្រូវការយ៉ាងម៉េចក៏ដោយ គាត់​ថា​លែងនៅក្នុងក្រសួងព័ត៌មានទៀតហើយ គាត់បានផ្តាំឱ្យបងប្អូនទាំងអស់ គ្នារៀនសូត្រ អំពីកិច្ចការព័ត៌មាន ព្រោះ​អី​​គាត់​បានប្រាប់ជីវិត ដែលគាត់បានឆ្លងកាត់អ្នកសារព័ត៌មាន  ហើយគាត់បានផ្តាំទៅមន្រ្តីទាំងអស់ថា […]