អាម៉េរិកព្រួយបារម្ភ ការបំពានដែនអាកាសតួកគី ដោយយន្តហោះចម្បាំង រុស្ស៊ី (Video inside)

វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាម៉េរិក កំពុងព្រួយ បារម្ភយ៉ាងខ្លាំងចំពោះការបំពានរបស់រុស្ស៊ី លើ ដែនអាកាសរបស់តួកគី ដោយបានស្នើឲ្យរុស្ស៊ី មានឥរិយាបថនៅក្នុងមធ្យោបាយរក្សាសុវត្ថិភាព និងការទទួលខុស ត្រូវ ហើយបានស្នើឲ្យអង្គការ NATO បើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាគ្នាលើបញ្ហានេះ។ នេះបើយោងតាមការ ចេញផ្សាយរបស់ព័ត៌មាន RT របស់រុស្ស៊ី នៅយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥។

មន្ត្រីជាន់ខ្ពស់ នៃក្រសួងការពារជាតិអាម៉េរិក បានឲ្យដឹងនៅក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញថា «ខ្ញុំមិនជឿថា  នេះ គឺជាឧប្បតិហេតុនោះទេ»។ លោកបន្ថែមថា សកម្មភាពនេះ គឺជាការបំពានទៅនឹងអធិបតេយ្យភាពរបស់តួកគី  ខណៈតួកគីជាសមាជិកអង្គការ NATO។

សូមជំរាបថា កាលពីថ្ងៃសៅរ៍កន្លងទៅ យន្តហោះចម្បាំងមួយគ្រឿងរបស់រុស្ស៊ី បានបំពានដែនអាកាសរបស់តួកគី  នៅជិតព្រំដែនជាមួយស៊ីរី ហើយបន្ទាប់ពីមានការបំពាន ដែនអាកាសនេះកើតឡើង កងកម្លាំងទ័ពអាកាសតួកគី  បានបញ្ចេញយន្តហោះចម្បាំង ប្រភេទ F-16 ចំនួន ២គ្រឿង ដើម្បីស្កាត់ចាប់ផងដែរ៕

អាម៉េរិកព្រួយបារម្ភ ការបំពានដែនអាកាសតួកគី ដោយយន្តហោះចម្បាំង រុស្ស៊ី (Video inside)