នគរបាល​ស្រុក​ស្វាយចេក​បង្ក្រាប​មុខសញ្ញា​កាច់ក​ម៉ូតូ​ម្នាក់

ខេត្តបន្ទាយមានជ័យ​៖​មុខសញ្ញា​កាច់ក​ម៉ូតូ​ម្នាក់​ដែល​ទើប​ធ្វើដំណើរ​ពី​ប្រទេស​ថៃ​បំណង​ឆ្ពោះទៅ ស្រុកកំណើត​របស់ខ្លួន​នៅ​ខេត្ដ​ព្រៃវែង​នោះ ដោយសារ​អត់លុយ​ធ្វើ​សោហ៊ុយ​ក៏​ប្រ​ព្រឹ​ត្ដ​សកម្មភាព​បទល្មើស​មួយ​នេះ ប៉ុន្ដែ​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ស្វាយចេក ខេត្ដ​បន្ទាយមានជ័យ ចេញ​ប្រតិ​ប​ត្ដិ​ការ​តាម​ចាប់ ខ្លួន​បាន​ភ្លាមៗ និង​ដកហូត​ម៉ូតូ​យកទៅ​ប្រគល់​ទៅ​ឲ្យ​ជនរងគ្រោះ​វិញ​។​

​    ​មន្ដ្រីនគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹងថា ករណី​កាច់ក​ម៉ូតូ​បានសម្រេច​តែ​រត់​មិន​រួច​ពី​សមត្ថកិច្ច​នោះបាន​បង្ក​ឲ្យ មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥ នៅតាម​វាលស្រែ​ក្នុង​ឃុំ​ទ្រាស់ ស្រុក​ស្វាយចេក ខេត្ដ​បន្ទាយមានជ័យ ដែល​មុខសញ្ញា​មួយ​នេះ​មាន​គ្រាប់បែក​នៅក្នុង​ដៃ ព្រមទាំង​សម្ភារៈ​សម្រាប់​កាច់ក​ម៉ូតូ​មួយចំនួន​ផងដែរ ។​

​    ​មន្ដ្រីនគរបាល​ដដែល​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ម្នាក់​បាន​ជិះ​ម៉ូតូ​របស់ខ្លួន​ម៉ាក​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1J-8682 ទៅ​វាលស្រែ​នៅ​ឃុំ​ទ្រាស់ ហើយ​ពេល ទៅដល់​ស្រែ​ក៏​ទុក​ម៉ូតូ​ចោល បន្ទាប់មក​ជនសង្ស័យ​ក្រោយពី​ចុះ​ពីលើ​ម៉ូតូឌុប​រួច​ក៏​ធ្វើ​សកម្មភាព​កាច់ក ម៉ូតូ​ជនរងគ្រោះ ជិះ​គេច​បាត់ ។ ភ្លាមៗ​នោះ​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​បាន​រាយការណ៍​ទៅ​នគរបាល​មូលដ្ឋាន រួចហើយ អធិការនគរបាល​ស្រុក​ស្វាយចេក​ក្រោម​បញ្ជា​ផ្ទា​ល់ពី​សំណាក់​ស្នងការ​នគរបាល ខេត្ត បាន​បញ្ជា​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​សហការ​ជាមួយ​នគរបាល​ប៉ុស្ដិ៍​ចេញ ជួយ​អន្ដរា គម​ន៍​ពួនស្ទាក់​តាម​គោលដៅ ទើប​ឈានទៅដល់​ការចាប់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​វាល ស្រែ​ច្រក​សង្កែ ក្នុងភូមិ​សាស្ដ្រ​ឃុំ​រលួស ។​

​    ​ក្រោយ ការសួរនាំ​ជនសង្ស័យ​រូបនេះ​បាន​ប្រាប់ថា ខ្លួន​មានឈ្មោះ យ៉ាន់ ចាន់នី អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ចក់ ឃុំ​ចក់ ស្រុក​កំពង់ត្របែក ខេត្ដ​ព្រៃវែង ។ ជនសង្ស័យ​បាន​បន្ដថា មុន​ប្រ​ព្រឹ​ត្ដ​សកម្មភាព​បទល្មើស​មួយ​នេះ​ខ្លួន​ទើបនឹង​មកពី​ប្រទេស​ថៃ ដោយ​ធ្វើជា​កម្មករ​នៅ​ទីនោះ ហើយ​មុន​ចាកចេញ​ពី​ថៃ​មក​បាន​លួច​គ្រាប់បែក​មួយ​គ្រាប់​ពី​ថៅកែ​របស់ខ្លួន ហើយក៏ ធ្លាប់ធ្វើ​សកម្មភាព​នៅ​ប្រទេស​ថៃ​ផងដែរ ។ ពេល​ចូលដល់​ទឹកដី​ខេត្ដ​បន្ទាយមានជ័យ​ដោយ សារ​តែ​គ្មាន​ប្រាក់​កាក់​សម្រាប់ធ្វើ​សោហ៊ុយ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ក៏ ប្រ​ព្រឹ​ត្ដបទ​ល្មើស​នេះ​តែម្ដង ។ ក្រោយ​ការឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​គ្រាប់បែកដៃ​មួយគ្រា​ប់ សម្ភារៈ​កាច់ក​ម៉ូតូ កូនសោ និង​ទូរស័ព្ទដៃ​ផងដែរ ព្រមទាំង​ម៉ូតូ​របស់​ជនរងគ្រោះ​ផងដែរ ហើយ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ជនរងគ្រោះ​មក​យក​ម៉ូតូ​វិញ ។​

​    ​សម្រាប់​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​មុខសញ្ញា​កាច់ក​ម៉ូតូ​ពី​សំណាក់​កម្លាំង​នគរបាល ស្រុក​ស្វាយ ចេក​ខាងលើនេះ​ស្នងការ​នគរបាល​ខេត្ដ​បន្ទាយមានជ័យ​លោក​ឧត្ដមសេនីយ៍ អាត់ ខែម បាន​ឧបត្ថម្ភ​ថវិកា​២០​ម៉ឺន​រៀល​ជូន​អធិការនគរបាល និង​កងកម្លាំង​នគរបាល ដើម្បី​ជាការ​លើកទឹកចិត្ដដ​ល់​ពួកគេ ។​

​    ​បច្ចុប្បន្ន​ជនសង្ស័យ​រូបនេះ​ត្រូវបាន​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕

នគរបាល​ស្រុក​ស្វាយចេក​បង្ក្រាប​មុខសញ្ញា​កាច់ក​ម៉ូតូ​ម្នាក់
នគរបាល​ស្រុក​ស្វាយចេក​បង្ក្រាប​មុខសញ្ញា​កាច់ក​ម៉ូតូ​ម្នាក់
នគរបាល​ស្រុក​ស្វាយចេក​បង្ក្រាប​មុខសញ្ញា​កាច់ក​ម៉ូតូ​ម្នាក់
នគរបាល​ស្រុក​ស្វាយចេក​បង្ក្រាប​មុខសញ្ញា​កាច់ក​ម៉ូតូ​ម្នាក់