បង្កាន់ដៃនាគ ចំនួន ៤ នៅប្រាសាទបន្ទាយសំរែ កំពុងជួសជុល ដោយក្រុមអភិរក្សថ្ម របស់អាជ្ញាធរជាតិ អប្សរា

សៀមរាប ៖ ចម្លាក់នាគចំនួន៤ នៅប្រាសាទបន្ទាយសំរែ ដែលបានធ្លាក់បាក់ជាច្រើនកំណាត់  កាលជាយូរមក ហើយនោះ ត្រូវបានក្រុមអភិរក្សថ្ម របស់អាជ្ញាធរជាតិអប្សរា ប្រមូលយកមកជួសជុលជិតរួចរាល់អស់ហើយ ក្រោយ ចំណាយពេលអស់ជិត ៤ ខែ និងរង់ចាំតែលើកដាក់លើជើងទម្រវិញប៉ុណ្ណោះ ។

លោក ឡុង ណារី ប្រធានក្រុមការងារ អភិរក្សថ្មពន្យល់ថា ក្រុមរបស់លោក ចាប់ផ្តើមជួសជុលចម្លាក់ទាំងនេះ ពីថ្ងៃ ទី២៧ ខែឧសភា ឆ្នាំ២០១៥មក ។ ការងារជួសជុលនេះ ធ្វើឡើងដោយប្រមូលបំណែកតូច-ធំ របស់ចម្លាក់ដើម មកផ្គុំគ្នា ដោយព្យាយាមមិនយកថ្មថ្មីមកជំនួសនោះទេ ។ ក្រុមអភិរក្សបានស្វែងរកបំណែកចម្លាក់ទាំងនេះ មកពី ទីផ្សេងៗ ដែលអាចស្វែងរកបាន។ ការប្រើបំណែកថ្មថ្មីត្រូវធ្វើឡើង នៅត្រង់ចំណុចណា ដែលសំខាន់ខ្វះមិនបាន ហើយពុំអាចស្វែងរកបំណែកដើមឃើញប៉ុណ្ណោះ ។

គម្រោងបន្ទាប់ សម្រាប់ប្រាសាទសំរែ លោក ឡុង ណារី បញ្ជាក់ថា ក្រុមរបស់លោក នឹងបន្តជួសជុលកន្លែងខូច ខាតផ្សេងៗទៀត ដូចជា បង្កាន់ដៃនាគ ផ្តែរប្រាសាទ សសរ និងជើងទម្រជាដើម។ លោកបញ្ជាក់ថា ក្រៅពីការងារ ជួសជុលនៅប្រាសាទបន្ទាយសំរែនេះ ក្រុមរបស់លោកក៏កំពុងជួសជុលនៅទីតាំងពីរកន្លែងផ្សេងទៀតគឺ ក្រុមជួស ជុលតោនៅប្រាសាទប្រែរូប និងមួយក្រុមទៀត កំពុងជួសជុលផ្តែរបែកបាក់ នៅសារមន្ទីរព្រះនរោត្តម សីហនុអង្គរ ដែលយកមកពីប្រាសាទបាគង ។

ប្រាសាទបន្ទាយសំរែ ស្ថិតនៅខាងកើតបារាយណ៍យសោធរតដាក (បារាយណ៍ខាងកើត) កសាងឡើង នៅពាក់ កណ្តាលសតវត្សទី១២ ស្ថិតក្នុងរចនាប័ទ្មអង្គរវត្ត ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះនរាយណ៍ ៕