ស្លាប់ ៥នាក់ របួសធ្ងន់ស្រាល ៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរ ទូទាំងប្រទេសថ្ងៃទី៥ ខែតុលា

ភ្នំពេញ៖ យ៉ាងហោចណាស់អ្នកដំណើរលើដងវិថី ៥នាក់ បានស្លាប់ ៥នាក់ រងរបួសធ្ងន់ និង៤នាក់ផ្សេងទៀត រង  របួសស្រាល ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរទូទាំងប្រទេសថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥។ នេះបើតាមការចេញ  ផ្សាយរបស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរទាំង ៩លើកកាលពីម្សិលមិញនេះ បានបង្កឲ្យខូចខាត យានយន្តសរុប ១៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៩គ្រឿង, រថយន្តធុនតូច ៥គ្រឿង ហើយមូលហេតុ ដែលបណ្តា លឲ្យមានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន ២លើក, បត់គ្រោះថ្នាក់ ៣លើក, មិនគោរពសិទ្ធ ២លើក និងស្រវឹង២ លើក ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន ១១នាក់ (យប់៦នាក់)។

ជាមួយគ្នានេះដែរ កម្លាំងនគរបាលចរាចរណ៍ បានធ្វើការផាកពិន័យរថយន្តសរុបចំនួន ៨៥៧គ្រឿង (រថយន្តធំ ២០២គ្រឿង) ស្មើនិង ៨៧៤ករណីល្មើសក្រដាសស្នាមមាន ៥៧១គ្រឿង ស្មើនិង ៥៧១ករណី, ចំពោះករណី ល្មើសបច្ចេកទេស ២៨៦គ្រឿងស្មើនឹង ៣០៣ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ៩៣១គ្រឿង៕

ស្លាប់ ៥នាក់ របួសធ្ងន់ស្រាល ៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរ ទូទាំងប្រទេសថ្ងៃទី៥ ខែតុលា