លោក គន់ គីម ប្រគល់​ប្រាក់​មរណ:​សង្គ្រោះ​ដល់​គ្រួសារ​សមាជិក សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​រាជធានី​ភ្នំពេញ

ភ្នំពេញ៖ លោក គន់ គីម អគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា អមដោយលោក ជួន សុវណ្ណ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ លោក សន សុផល អនុប្រធាន និងថ្នាក់ដឹកនាំមួយចំនួនទៀត នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥នេះ បាននាំយកប្រាក់មរណ:សង្គ្រោះដល់គ្រួសារសមាជិក សមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ចំថ្ងៃបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីឲ្យបងប្អូនយកថវិកាទាំងនេះទៅប្រើប្រាស់តាមតម្រូវការ និងធ្វើបុណ្យ ដាក់ទាន។

លោក ជួន សុវណ្ណ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០១៥នេះ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា នៅទូទាំងរាជធានីភ្នំពេញ មានចំនួន ៥១៣៦នាក់ ក្នុងនោះយោធិនពិការមានចំនួន ១៣៤៤នាក់ យោធិនចូលនិវត្តន៏ មានចំនួន១៩០៦នាក់ យោធិនបាត់បងសមត្ថភាពការងារ ៦៤នាក់ គ្រួសារពលី១២២៩នាក់ និងគ្រួសារជនមរណ:៥៨៣នាក់ ហើយអតីតយុទ្ធជន ដែលមិនទាន់ចូលសមាគមមានចំនួន៣៥៣៨នាក់។

លោក ជួន សុវណ្ណ បានបន្តទៀតថា សម្រាប់អ្នកទទួលថវិកាមរណ:សង្គ្រោះនៅព្រឹកនេះមានចំនួន ១៣០នាក់ គឺជាគ្រួសារមរណៈសង្គ្រោះ ទទួលបានថវិកា ៤លានរៀល ។ ដោយឡែកចំនួន ៤២០នាក់ គឺជានិវត្តន៍ជន ពិការ មន្ត្រីនគរបាល ប៉េអុឹម ម្នាក់ៗទទួលបានអង្ករ ២៥គីឡូ និងថវិកា ១០ម៉ឺនរៀល ។

បើតាមលោកជួន សុវណ្ណ អតីតនគរបាលជាតិដែលមកទទួលថវិកានៅថ្ងៃនេះផងដែរមានចំនួន២៧០នាក់ ដោយម្នាក់ៗទទួលបានថវិកា១០មឺិនរៀល និងអង្ករ២៥គីឡុក្រាម ដូច្នេះសរុបថវិកា មានចំនួន២៧លានរៀល និងអង្ករ៧តោន ដែលជាការជួយឧបត្ថម្ភពីសំណាក់ នាយឧត្តមសេនីយ៏ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការគិតគូចំពោះគុណបំណាច់យ៉ាងច្រើនរបស់អតីតនគរបាលជាតិ។

នៅក្នុងឱកាសនោះ លោក គន់ គីម បានគូសបញ្ជាក់អំពីគុណបំណាច់ របស់អតីតយុទ្ធជន ចំពោះជាតិមាតុភូមិ ដោយលោកបានចាត់ទុកថាគុណូបក្ការៈដ៏ឧត្តុង្គឧត្តមនេះ ត្រូវមានសកម្មភាពឆ្លើយតបនិងផ្តល់កិត្តិយសឲ្យបានសក្តិសមបំផុត។

នាយឧត្តមសេនីយ៏ គន់ គីម បានទទួលស្គាល់ថា កិច្ចការដែលយើងបានធ្វ់ទាំងអស់គ្នាកន្លងមកនេះ នៅមិនទាន់បំពេញបានសេចក្តីត្រូវការទាំងស្រុងនៅឡើយទេ។ក្នុងន័យនេះ នាយឧត្តមសេនីយ៏ គន់ គីម បានអំពាវនាវឲ្យពន្លឿនសកម្មភាពការងារឲ្យអស់ពីសមត្ថភាព លទ្ធភាព ដើម្បីបំពេញដល់សេចក្តីត្រូវការ ពិតនៃវិស័យអតីតយុទ្ធជន សំដៅលើកកម្ពស់ជីវភាព និងអភិវឌ្ឍន៏អតីតយុទ្ធជន និងគ្រួសារ។

នៅក្នុងពិធីនោះ សាលារាជធានីភ្នំពេញ បានឧបត្ថម្ភថវិកាមានចំនួន ៦៨លានរៀល និងតាមខណ្ឌចំនួន១លានរៀលផងដែរ៕