Bale ឈ្នះ​​ពាន​​៣​ម្នាក់​ឯង​ ពី​​សហព័ន្ធ​បាល់ទាត់​វែល

Bale ឈ្នះ​​ពាន​​៣​ម្នាក់​ឯង​ ពី​​សហព័ន្ធ​បាល់ទាត់​វែល

Gareth Bale ​ខ្សែ​បម្រើ​ក្រុម​ Real Madrid បាន​ក្ដោបក្ដាប់​​យក​ពាន​៣​ម្នាក់​ឯង​តែ​ម្ដង ពី​សហព័ន្ធ​បាល់ទាត់​វែល​ (FAW) ​កាល​ពី​យប់​មិញ។

 

Bale ឈ្នះ​​ពាន​​៣​ម្នាក់​ឯង​ ពី​​សហព័ន្ធ​បាល់ទាត់​វែល

 

Bale ឈ្នះ​​ពាន​​៣​ម្នាក់​ឯង​ ពី​​សហព័ន្ធ​បាល់ទាត់​វែល

 

​Bale ​បាន​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ពិធី​​នៅ​​ City Hall ​ទីក្រុង​ Cardiff ​មិន​ដល់​២៤​ម៉ោង​​ទេ បន្ទាប់​ពី​ចូល​លេង​ឲ្យ​ Real ​ប្រកួត​បាន​ត្រឹម​ស្មើ​ ១-១ ​ទល់​នឹង​អ្នក​ជិត​ខាង​ Atlético Madrid ​កាល​ពី​ចុង​សប្ដាហ៍។

 

​Aaron Ramsey របស់​ក្រុម​ Arsenal, Ashley Williams​ របស់​ Swansea ​និង​ Joe Allen ​របស់​ Liverpool ក៏​​បាន​ចូល​រួម​ជាមួយ​នឹង​សមាជិក​ក្រុម​ជម្រើស​ជាតិ​វែល​ ព្រម​ទាំង​គ្រូ​បង្វឹក​ Chris Coleman ​ក៏​បាន​ចូល​រួម​ដែរ​ ​ដើម្បី​អបអរ​ដល់​ឆ្នាំ​ជោគជ័យ​របស់​ពួកគេ។

 

​​កីឡាករ​វ័យ​២៦​ឆ្នាំ Bale បាន​ឈ្នះ​ពាន​​៣​ពី​សហព័ន្ធ​ FAW ដែល​ក្នុង​នោះ​មាន​ដូច​ជា Player of the Year, Players’ Player of the Year និង​ Fans’ Player of the Year បន្ទាប់​ពី​ស៊ុត​ចូល​ឲ្យ​ជម្រើស​ជាតិ​បាន​៦​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​៩​ប្រកួត អំឡុង​ពេល​ប្រកួត​​វគ្គ​ជម្រុះ​ Euro 2016។

 

Bale ​ក៏​បាន​ Assists ​២​ដង​ផង​ដែរ ដែល​ជួយ​ឲ្យ​វែលកាន់​តែ​​កៀក​នឹង​ការ​​ឡើង​ទៅ​លេង​ Euro 2016 ប្រទេស​បារាំង​ នៅ​ឆ្នាំ​ក្រោយ ​និង​ជា​ការ​ចូល​រួម​ព្រឹត្តិការណ៍​ធំ​លើក​ដំបូង​បង្អស់​របស់​ក្រុម​ជម្រើស​ជាតិ​មួយ​នេះ​ បើ​គិត​តាំង​ពី​ឆ្នាំ​១៩៥៨៕

 

Bale ឈ្នះ​​ពាន​​៣​ម្នាក់​ឯង​ ពី​​សហព័ន្ធ​បាល់ទាត់​វែល

 

Bale ឈ្នះ​​ពាន​​៣​ម្នាក់​ឯង​ ពី​​សហព័ន្ធ​បាល់ទាត់​វែល

 

-ចុចអាន៖ ភ្នាក់ងារ៖ Bale ចង់​ឈ្នះ​ Ballon d’Or នៅ​ Real Madrid

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail