Ferguson ថា​ការ​រើស​យក Moyes ​ដឹកនាំ Man Utd មិនមែន​ជា​កំហុស​ឡើយ


Ferguson ថា​ការ​រើស​យក Moyes ​ដឹកនាំ Man Utd មិនមែន​ជា​កំហុស​ឡើយ

អតីត​អ្នកចាត់ការ​ជើងចាស់​លោក​ Sir Alex Ferguson ​បាន​ចេញ​មក​បញ្ជាក់​ថា​ការ​ដែល​ក្លិប Manchester United រើស​យក David Moyes​ មក​ជំនួស​រូបលោក​នោះ ​មិនមែន​ជា​ការ​សម្រេច​ចិត្ត​ដែល​ខុស​នោះ​ទេ។

 

Ferguson ថា​ការ​រើស​យក Moyes ​ដឹកនាំ Man Utd មិនមែន​ជា​កំហុស​ឡើយ

Sir Alex (ស្ដាំ) ពេល​នៅ​ដឹកនាំ​ Man Utd និង Moyes (ឆ្វេង) ពេល​ដឹក​នាំ Everton

 

Ferguson​ ដែល​ជា​អ្នកចាត់ការ​ជោគជ័យ​បំផុត​នៅ​ Premier League​ បាន​ចេញ​មក​និយាយ​ការពារ​ Moyes ​ដែល​ត្រូវ​ក្លិប​បណ្តេញ​ចេញ​កាល​ពី៨ខែ​មុនថា៖​ “ពួកយើង​ធ្វើ​បាន​យ៉ាង​ល្អ​បំផុត​នៅក្នុង​កាលៈទេសៈ​កាលនោះ ដោយ​យើង​រើស​បាន​អ្នកចាត់ការ​ដ៏​ល្អ​ម្នាក់”។

 

“ខ្ញុំ​គិតថា​វា​មិនមែន​ជា​កំហុស​នោះទេ​ ព្រោះ​យើង​ដណ្តើម​បាន​បុគ្គល​ដែល​មាន​សមត្ថភាព​ម្នាក់​ក្នុង​ពិភព​​បាល់ទាត់ ​ប៉ុន្តែ​សំណាង​មិនល្អ Moyes​ មិន​ទទួល​បាន​ជោគជ័យ​នៅ​ Man Utd។ ពេលវេលា​កាលណោះ​​លោក Jose Mourinho ​បាន​ទៅ​ដឹកនាំ Chelsea វិញ, ​លោក Carlo Ancelotti​ បាន​ទៅ​ដឹកនាំ Real Madrid, លោក ​Jurgen Klopp បាន​ចុះកុងត្រា​ថ្មី​ជាមួយ Dortmund ​ចំណែកលោក Louis van Gaal​ កំពុង​ជាប់​ភារកិច្ច ជាមួយ​ហុល្លង់​នៅ​ពានរង្វាន់​ពិភពលោក”។ អ្នកចាត់ការទូទៅវ័យ ៧៣ឆ្នាំខាងលើ​បន្ថែម​ដូច្នេះ។​​​​​​

 

លោក Sir Alex Ferguson ​បាន​លា​ឈប់ពី​តំណែង​អ្នកចាត់ការ​ក្លិប​ Manchester United កាល​ពីឆ្នាំ​ ២០១៣​ ក្រោយ​ដឹកនាំ​ក្លិបជាង​២៦ឆ្នាំ​ ហើយ​លោក​​បាន​ណែនាំ​ថា ​Moyes គឺជា​បុគ្គល​ដែល​សក្ដិសម​បំផុត​សម្រាប់​​ជំនួស​តំណែង​របស់​លោក​នា​ពេល​នោះ​៕

 

Ferguson ថា​ការ​រើស​យក Moyes ​ដឹកនាំ Man Utd មិនមែន​ជា​កំហុស​ឡើយ

ពាន​រង្វាន់​ដែល Sir Alex ជួយ​ឲ្យ​ Man Utd ឈ្នះ​

 

ចុច​អាន៖ Sir Alex ​ដឹក​នាំ Beckham ​ប្រកួត​ជាមួយ Ancelotti ​ដឹក​នាំ Zidane ​ដើម្បី​យក​ប្រាក់​ជួយ​ក្មេង​ៗ

 

ប្រែសម្រួលដោយ៖ រុន វីរ៉ុត
ប្រភព៖ bbc